Connect with us

ព័ត៌មានជាតិ

គ.ជ.ប ប្រកាសស្វាគមន៍ការទាមទាររបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងកម្ពុជានិយម

បានផុស

នៅ

លោក ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានអះអាងប្រាប់កម្ពុជាថ្មីនៅព្រឹកថ្ងៃសុក្រនេះថា គ.ជ.ប ស្វាគមន៍ចំពោះមតិយោបល់ និងការទាមទាររបស់គណបក្ស​ប្រជាធិបតេយ្យមូលដ្ឋាន និងគណបក្សកម្ពុជានិយម។ លោក បញ្ជាក់ថា គ.ជ.ប នឹងយកការទាមទារនេះទៅពិចារណា និងពិភាក្សានៅក្នុងកិច្ចប្រជុំនៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២ ខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នានេះ លោក ហង្ស ពុទ្ធា ក៏ បានថ្លែងអំណរគុណដល់បណ្តាគណបក្សនយោបាយ អង្គការសង្គមស៊ីវិល ស្ថានទូតបរទេស និងភាគីពាក់ព័ន្ធនានាដែលបានចូលរួមផ្តល់យោបល់សម្រាប់រៀបចំបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដើម្បីឲ្យប្រព្រឹត្តទៅដោយរលូន តម្លាភាព ត្រឹមត្រូវ និងយុត្តិធម៌។

សូមបញ្ជាក់ថា គណបក្ស​ប្រជាធិបតេយ្យមូលដ្ឋាន និងគណបក្សកម្ពុជានិយម នៅថ្ងៃទី៣០ ខែធ្នូ ម្សិលមិញនេះ បានរួមគ្នាទាមទារ ២ ចំណុចពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ដើម្បីធានាឲ្យការបោះឆ្នោតប្រព្រឹត្តទៅត្រឹមត្រូវ និងយុត្តិធម៌។ ចំណុច ទី១. គឺរក្សាទុកប្រការ ៩.៣.​១.៩៖ “ចាត់ចែងចែកជូនកំណត់ហេតុនៃការរាប់សន្លឹកឆ្នោតជូនភ្នាក់ងារគណបក្សនយោបាយដែលមានវត្ត​មាន” (ការទទួលខុសត្រូវ និងភារកិច្ចរបស់ គ.ក.ប/គ.ក.រ ក្នុងជំពូកទី៩ ការរៀបចំ ការគ្រប់គ្រង និងការប្រ​ព្រឹត្តទៅនៃការបោះឆ្នោត ការបិទផ្សាយបញ្ជីឈ្មោះ ទីតាំងការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត) ។

ចំណែក ចំណុចទី២. គឺសុំរក្សាប្រយោគទាំងនេះនៅដដែល…១០.៤.៣.១/១០.៤.៣.២/១០.៤.៤/១០.៤.៥, ១០.៤.៥.២/១០.៤.៦.៣ (ការរៀបចំ និងការវេចខ្ចប់កញ្ចប់សុវត្ថិភាព”ក” ដាក់កំណត់ហេតុនៃការបោះឆ្នោតកំណត់ហេតុនៃការរាប់សន្លឹកឆ្នោត និងសម្ភារឯកសារបោះឆ្នោតពាក់ព័ន្ធ ក្នុងជំពូកទី១០ការបិទការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រមូលប្រគល់សម្ភារៈបោះឆ្នោត)៕

អត្ថបទ ៖ វណ្ណ សុគន្ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលខេត្តកំពង់ចាម ស្នើក្រុមហ៊ុនសាងសង់ប្រព័ន្ធលូ បញ្ចៀសផលប៉ះពាល់ និងស្ថាបនាផ្លូវឡើងវិញឱ្យបានស្អាត 

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ក្រុមហ៊ុន Xiaomi លក់រថយន្តអគ្គិសនីចំនួន ៥ម៉ឺនគ្រឿងក្នុងរយៈពេលតិចជាងកន្លះម៉ោង

ព័ត៌មានជាតិ២ ម៉ោង មុន

សាលាបឋមសិក្សាមុខនាគ ខេត្តសៀមរាប ប្រារព្ធទិវាអប់រំកាយ និងកីឡា ដើម្បីលើកកម្ពស់សុខភាព និងសមត្ថភាពរបស់សិស្ស

ចរាចរណ៍៥ ម៉ោង មុន

Update៖ ករណីគ្រោះថ្នាក់រថភ្លើងបុករថយន្ដដឹកអ្នកដំណើររបួសសរុប៤៦នាក់ ក្នុងនោះមានតៃកុងរថភ្លើងម្នាក់

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

កាណាដា ប្ដឹងក្រុមហ៊ុន Meta, Snapchat និង TikTok ពីបទរំខានការ​សិក្សារបស់សិស្ស

Sokha Hotels

ព័ត៌មានពេញនិយម