Connect with us

ព័ត៌មានជាតិ

បន្លែ​តាសក់​មាន​ទីផ្សារ​ល្អ ធ្វើ​ឲ្យ​កសិករ​មាន​ទឹ​ក​ចិត្ត​ដាំ​ដុះ បង្កើន​ជីវភាព​គ្រួសារ​

បានផុស

នៅ

ដោយសារតែ​តម្លៃ​ទីផ្សារ​កើនឡើង​និង​មានការ​ពេញនិយម​ទិញយក​ទៅធ្វើជា​ម្ហូបអាហារ​របស់​ប្រជា​ពលរ​ដ្ខ​ខ្មែរ​យើង​ផង​នោះ បានធ្វើ​ឲ្យ​ប្រជាកសិករ​ដាំ​បន្លែបង្ការ​លក់​ជា​លក្ខណ​:​គ្រួសារ​មាន​ទឹកចិត្ត​ក្នុង​ការដាំដុះ​ ព្រោះ​បន្លែ​ខ្មែរ​ដាំ​ដុះ​ប្រើតែ​ជី​បែប​ធម្មជាតិ​កែច្នៃ មិន​ប្រើប្រាស់​នូវ​សារ​ធាតុគីមី​ច្រើន​លើសលុប​ដូច​បន្លែ​នាំចូល​មកពី​ប្រទេស​ជិត​​ខាង​ឡើយ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ​ស៊ិន ឈឿត អាយុ​៦២​ឆ្នាំ ជា​ប្រជាកសិករ​រស់នៅ​ភូមិ​ត្រស់ ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល​ខេត្ត​ដំបង​បាន​ឲ្យ​ដឹង​ថា លោក​មាន​ផ្ទៃដី​ជាង​៣​ហិកតា​ជួល​គេ​ផង​និង​ផ្ទៃដី​ខ្លួនឯង​ខ្លះ​ផង មាន​ទីតាំង​ស្ថិតនៅ​ក្នុង​ភូមិ​ចំការ​សំរោង សង្កាត់​ចំការ​សំរោង ក្រុង​ខេត្ត​បាត់ដំបង ដើម្បី​ដាំ​ដុះ​បន្លែបង្ការ​ជា​លក្ខណៈគ្រួសារ​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ​បាន​ប្រសើរ​ឡើង​។

កសិករ​រូប​នេះ​បាន​បន្ត​ថា លោក​មាន​ផ្ទៃដី​ធ្វើស្រែ​ផង​និង​ផ្ទៃដី​ដាំ​ដុះ​បន្លែបង្ការ​ផង​។ ​ប៉ុន្តែ​ការ​ធ្វើ​ស្រែ​បានតែ​១​ឆ្នាំ​ម្តង ​ព្រោះ​ដីស្រែ​របស់​លោក​នៅ​ឆ្ងាយ​ពី​ប្រភព​ទឹក​ពេក ហើយ​ការ​ធ្វើស្រែ​មិន​អាច​ទប់ទល់​និង​ជីវភាព​ប្រចាំថ្ងៃ​បាន​គ្រប់គ្រាន់​ទេ ដោយសារ​ក្នុង​បន្ទុក​គ្រួសារ​កូនចៅ​ច្រើន​ ត្រូវ​ដាំ​ដុះ​បន្លែបង្ការ​បន្ទាប់បន្សំ​បន្ថែម​ទៀត​ទើប​ទប់ទល់​និង​ជីវភាព​រួច​។ លោក​បន្ត​ថា ភាគច្រើន​សម្រាប់​ការ​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ​គ្រួសារ​លោក​បាន​ចាប់​យក​មុខរបរ​ដាំ​ដុះ​បន្លែបង្ការ​លក់​ដោះស្រាយ​ជីវភាព​ច្រើនជាង​ការ​ធ្វើ​ស្រែ​។​ ព្រោះ​បន្លែបង្ការ​ប្រើប្រាស់​ពេលវេលា​តែ​១​ខែ​ឬ​១​ខែ​ជាង​អាច​ទទួល​បាន​ទិន្នផល និង​អាច​បេះ​លក់​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ​ទាន់​ពេល​វេលា​បាន​ប្រាក់​ភ្លាមៗ ចំណាយ​ទុន​តិច​ចំណេញ​ច្រើន​។

កសិករ​រូប​នេះ​បន្ត​ទៀត​ថា លោក​ចាប់​យក​ការ​ដាំដុះ​បន្លែបង្ការ​នេះ​ជិត​២០​ឆ្នាំ​មក​ហើយ បន្លែ​ច្រើន​ប្រភេទ​មាន ​សាឡា​ត់ ខាត់ណា ស្ពៃក្តោប ស្ពៃចង្កឹះ ម្រះ សណ្ដែកកួរ ជី​គ្រប់មុខ ។​ល​។ ប៉ុន្តែ​លោកនិយម​ដាំ​បន្លែ​តាសក់​ ទទួល​បាន​ផល​ល្អ​ជាង​បន្លែ​ទាំងនោះ ​និង​ងាយ​រក​ទីផ្សារ​លក់ដូរ​ល្អ​ដូចគ្នា​តែ​ឆ្នាំនេះ​ តាសក់​បាន​ផល​ច្រើនជាង​។

កសិករ​រូប​នេះ​បាន​បញ្ជាក់​ថា បន្លែ​ត្រសក់​ងាយ​ដាំ​ដុះ​ក្រោយពី​សំអាត​ដី​លើក​រង​ធ្វើ​ទ្រើង​រៀបចំ​ប្រព័ន្ធ​ទុយយោ​ទឹក​ស្រោចស្រព​មាន​ទីតាំង​ជិត​ប្រភព​ទឹក​ឬ​មាន​ស្រះ​ទឹក​ ដើម្បី​បូម​ស្រោច និង​ក្រោយពី​ដាំ​រួច​រយៈពេល​តែ​១​ខែ​៥​ថ្ងៃ​បាន​ផល​បេះ​លក់​បណ្តើរៗ​ហើយ​រហូតដល់​១​ខែ​វិញ ទើប​តាសក់ស្បើយ​លែង​សូវ​ផ្លែ ចាប់​ផ្តើម​ដាំ​បន្លែ​អ្វី​ផ្សេងទៀត​បើសិនជា​ដី​នៅ​ល្អ​បាន​ផល​ច្រើន អាច​ដាំ​តាសក់នេះ​ម្តង​ទៀត​ក៏បាន​ដែរ ចាំ​ប្តូរ​ដាំ​ដំ​ណា​អ្វី​ផ្សេង​។ លោក​បន្ត​ថា បន្លែ​តាសក់​ត្រូវការ​ទឹក​ច្រើន​ស្រោច​ទឹក​ក្នុង​១​ថ្ងៃ​២​ដង ព្រឹក និង​ល្ងាច​។ ស្រោច​តែ​២​ដង​គ្រប់គ្រាន់​ហើយ ​មុន​ដាំ​គឺ​គ្រាប់​ត្រូវ​លាយ​ជា​មួ​យ​ថ្នាំ​ការពារ​សត្វល្អិត​ស៊ី បើ​វា​រស់​ដុះ​មក​ត្រឹម​ជង្គង់​ចេះ​វា​ឡើងទ្រើង​ហើយ ថែទាំ​ដើម​ស្លឹក ការពារ​សត្វល្អិត​ស៊ី​ស្លឹក​និង​ក្លឹប​ផ្លែ ដោយ​ប្រើ​ថ្នាំ​បាញ់​ការពារ និង​ប្រើប្រាស់​ជីធម្មជាតិ​កែច្នៃ​ច្រើន និង​ប្រើ​ជីគីមី​តិចតួច​ទេ តែ​បើ​មិន​ប្រើ​ជីគីមី​ខ្លះ​មិនសូវ​ទទួល​បាន​ផល​ល្អ​ទេ តែ​ប្រើ​វា​ជំនួយ​មាន​កម្រិត​។

លោក ​ស៊ិន ឈឿត បាន​បន្ត​ទៀត​ថា នៅ​លើ​ផ្ទៃ​១​ហិកតា​លោក​ចំណាយ​ទុន​ដាំ​បន្លែ​តាសក់​អស់​ចំនួន​៣,០០០​ដុល្លារ ចុះ​ទុន​តែ​ដំបូង​ទេ​។ ក្រោយមក​លែង​ចុះ​ទុន​ទៀតហើយ ដោយ​ប្រព័ន្ធ​ទុយោ​ទឹក​ស្រោចស្រព​បាន​ចំណេញ​កាត់កង​រួចរាល់​អស់ហើយ​។ ​រយៈ​ពេល​តែ​១​ខែ​ជាង​តិចតួច​ តាសក់​ប្រមូល​ផល​បាន​ជាង​៥,០០០​ដុល្លារ​ ​ព្រោះ​បន្លែ​តាសក់​ចាប់​ផ្តើម​បេះ​ម្តង​ដំបូង​បាន​ផល​ជាង​១​តោន​ទៅ​២​តោន​ក្នុង​១​ហ​ត​.​បេះ​រាល់ថ្ងៃ ក្រោយមក​ធ្លាក់​មក​នៅ​ត្រឹម​៧០០​ទៅ​៨០០​គីឡូក្រាម​។

លោក​បាន​បន្ត​ថា ចំណែក​ទីផ្សារ​បន្លែ​តាសក់​ឆ្នាំនេះ​ល្អ​ជាង​ឆ្នាំមុន កាលពី​ឆ្នាំ​២០១៨ ឬ​ឆ្នាំ ២០១៩ ត្រសក់ ១​គីឡូក្រាម​បាន​តម្លៃ​ត្រឹមតែ​៨០០​ទៅ​១,០០០​រៀល​ទេ លុះ​ឆ្នាំនេះ​តម្លៃ​តាសក់​ល្អ​បាន​ឡើង​ក្នុង​១​គីឡូក្រាម​២,០០០​ទៅ​២,៥០០​រៀល​ជា​តម្លៃ​បោះ​ដុំ​។ ចំណែក​គេ​យក​ទៅ​លក់រាយ​បន្ត​ទៀត​អាច​លក់​បាន ៣​ពាន់​ទៅ​៤ ពាន់​រៀល​ក្នុង​មួយ​គីឡូក្រាម ធ្វើ​ឲ្យ​តម្លៃ​ទីផ្សារ​តាសក់​ល្អ​នៅ​លើ​ទីផ្សារ​ ដោយសារ​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ពេញ​និយម​ទិញ​យក​ទៅ​ធ្វើ​ម្ហូបអាហារ​និង​មានការ​គាំទ្រ​ច្រើន​ពី​ប្រជាពលរដ្ឋ​ខ្មែរ​នា​ពេល​បច្ចុប្បន្ន ទើប​ធ្វើ​ឲ្យ​ទីផ្សារ​បន្លែ​តាសក់​ល្អ ក៏ដូចជា​បន្លែ​ដទៃ​ផ្សេងទៀត​ផង​ដែរ ធ្វើ​ឲ្យ​កសិករ​មាន​ទឹកចិត្ត​ក្នុង​ការ​ដាំដុះ​បន្ត​ទៀត​។

កសិករ​រូប​នេះ ​បាន​អំពាវនាវ​ដល់​រាជរដ្ឋាភិបាល​ក៏ដូចជា​ស្ថាប័ន​ពាក់ព័ន្ធ​ជួយ​ទប់ស្កាត់​ការ​នាំចូល​បន្លែ​ពី​បរទេស ​ហើយ​ងាក​មក​គាំទ្រ​បន្លែបង្ការ​របស់​ខ្មែរ​ឲ្យ​មាន​ទីផ្សារ​ល្អ​ ក៏ដូចជា​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ជួយ​គាំទ្រ​ផលិតផល​បន្លែបង្ការ​ខ្មែរ​ ដើម្បី​លើកទឹកចិត្ត​ដល់​ការដាំដុះ​ធ្វើ​ឲ្យ​ប្រជាកសិករ​មាន​ជីវភាព​ប្រសើរ​ឡើង ជាង​ការ​ធ្វើ​ចំណាកស្រុក​ទៅ​ឆ្ងាយ​ពី​ផ្ទះសម្បែង​នឹង​ទុក​ដី​ឲ្យ​នៅ​ទំនេរ​ចោល ដើម្បី​ធានា​នូវ​សន្តិសុខ​ស្បៀង​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ឲ្យ​មាន​ជីវភាព​ធូរធារ​ប្រសើរ​ឡើង​។

អាជ្ញាធរ​ភូមិ​ចំការ​សំរោង ​សង្កាត់​ចំការ​សំរោង​ បាន​ឲ្យ​ដឹង​ថា ក្នុង​ភូមិ​សង្កាត់​ចំការ​សំរោង​ មាន​បងប្អូន​ប្រជាពលរដ្ឋ​ប្រមាណ​ជា ៣០ ទៅ​៤០ ភាគរយ​បាន​ចាប់​យក​មុខរបរ​ដាំ​ដុះ​បន្លែបង្ការ​ជី​ជា​លក្ខណៈ​គ្រួសារ​បន្ទាប់ពី​ធ្វើស្រែ បានធ្វើ​ឲ្យ​ជីវភាព​ពួកគាត់​ធូរធារ​ប្រសើរ​ឡើង​មួយ​កម្រិត​។​អាជ្ញាធរ​មូលដ្ឋាន​បាន​សំណូមពរ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ ដែល​មាន​ផ្ទៃដី​នៅ​ទំនេរ​ចោល​គួរ​ដាំ​ដុះ​បន្លែបង្ការ​ ដើម្បី​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ​ឲ្យ​ប្រសើរ​ជាង​ការ​ធ្វើ​ចំណាកស្រុក​ទៅ​ឆ្ងាយ​ពី​ផ្ទះសម្បែង​ដូច​ពាក្យចាស់​ពោល​ថា​”​ជួញ​ជិត​ប្រសើរ​ជាង​ជួញ​ឆ្ងាយ​”៕

អត្ថបទ៖ សោ និយម​រ័ត្ន​

សូមចុចអាន៖ ត្រឹម​មួយ​សប្ដាហ៍ កម្ពុជា​នាំ​ចេញ​ដំឡូង​មី​ស្រស់ បាន​ជិត​២​លាន​តោន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ នាទី មុន

ថៃ ខ្នះខ្នែងរកលុយជាង ៩២០ លានដុល្លារទិញជីចែកឲ្យកសិករខ្សត់ខ្សោយ ដោយឥតគិតថ្លៃ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុនធំៗ ៦ ប្រកាសផ្ដល់ឱកាសការងារថ្មីបន្ថែមទៀត ជិត ៥០០ កន្លែង ក្នុងវេទិកាការងាររបស់ NEA

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជាគាំទ្រឡាវជាប្រធានប្តូរវេនអាស៊ានឆ្នាំ ២០២៤នេះ ហើយផ្ដល់ថវិកា ១លានដុល្លារ សម្រាប់រៀបចំកិច្ចប្រជុំ

ព័ត៌មានជាតិ២ ម៉ោង មុន

ទីផ្សារពងទាក្នុងស្រុក កំពុងចួបបញ្ហាតម្លៃធ្លាក់ចុះ ដោយសារការនាំចូលពីក្រៅប្រទេស

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អតីតសេដ្ឋិនី វៀតណាម ដែលរងទោសប្រហារជីវិតពីបទឆបោក មានទ្រព្យសកម្មចាយមិនអស់នៅកណ្ដាលក្រុង

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៧ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម