ព័ត៌មានជាតិ
ពលរដ្ឋមានជីវភាពខ្វះខាតចំនួន ១០០គ្រួសារ ក្នុងស្រុកកំពង់ត្រាច ទទួលបានអំណោយមនុស្សធម៌
ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតចំនួន ១០០គ្រួសារ មកពីឃុំចំនួន ៣ ក្នុងស្រុកកំពង់ត្រាច ខេត្តកំពត បានទទួលអំណោយមនុស្សធម៌ ពីក្រុមហ៊ុនផលិតកំបោរ ទឺកកកភ្នំមាស ស្រុកកំពង់ត្រាច ខេត្តកំពត។
ការផ្តល់អំណោយមនុស្សធម៌នេះ បានធ្វើឡើងក្រោមវត្តមានលោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តកំពត ស្ថិតក្នុងបរិវេណក្រុមហ៊ុនផលិតកំបោរ ទឹកកកភ្នំមាស ដែលមានទីតាំង ក្នុងទីរួមស្រុកកំពង់ត្រាច កាលថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២១។
តាមរបាយការណ៍ របស់លោក អូន ខន អភិបាលស្រុកកំពង់ត្រាច បានបញ្ជាក់ថា ប្រជាពលរដ្ឋដែលមកទទួលអំណោយមនុស្សធម៌ របស់ក្រុមហ៊ុនផលិតកំបោរ ទឹកកកភ្នំមាសនាពេលនេះ មកពីឃុំចំនួន៣ នៃស្រុកកំពង់ត្រាច មានចំនួនរហូតដល់ ១១១គ្រួសារឯណោះ។ លោកថា ពលរដ្ឋខាងលើសុទ្ធតែមានជីវភាពខ្វះខាត ជាពលរដ្ឋមានប័ណ្ណសមធម៌កម្រិត ១ទៀតផង ហើយប្រជាពលរដ្ឋខាងលើ អាជ្ញាធរស្រុក តែងតែយកចិត្តទុកដាក់ទំនុកបម្រុង តាំងពីដើមរហូតមកដល់ពេលនេះ ដោយមិនទុកឲ្យពួកគាត់ដាច់អាហារនោះឡើយ។
ក្នុងឱកាសផ្តល់អំណោយមនុស្សធម៌នេះលោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តកំពត បានលើកឡើងថា អំណោយដែលផ្តល់ជូនលោកតា លោកយាយ និងបងប្អូនប្រជាពលរដ្ឋនាពេលនេះ បើទោះជាមានតិចតួចក្តី តែក៏អាចដោះស្រាយបានមួយគ្រាដែរ។
ជាមួយនេះដែរ លោកបានជម្រាបជូនពលរដ្ឋទៀតថា ថ្វីដ្បិតស្ថានភាពជំងឺកូវីដ-១៩ មានការថយចុះក៏ពិតមែន។ ប៉ុន្តែបងប្អូនប្រជាពលរដ្ឋ មិនត្រូវធ្វេសប្រហែសឡើយ គឺគប្បីកុំភ្លេចអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល គឺ៣កុំ ៣ការពារ ព្រោះខណៈនេះមានវីរុសបំប្លេងថ្មី កំពុងរាតត្បាតនៅតាមបណ្តាប្រទេសមួយចំនួនទៀតហើយ ដូច្នេះបងប្អូនត្រូវតែប្រុងប្រយ័ត្នជានិច្ច។
ចំពោះអំណោយ ដែលបានផ្តល់ជូនប្រជាពលរដ្ឋ ក្នុងមួយគ្រួសារ រួមមាន៖ អង្ករ ២៥គីឡូក្រាម មីខ្លាឃ្មុំក្រហម ១កេះ ត្រីខ ១យួរ ទឹកត្រី ១យួរ និងថវិកាមួយចំនួន ផងដែរ៕
អត្ថបទ៖ សេង ណារិទ្ធ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះផ្ទះពលរដ្ឋក្នុងបុរីពិភពថ្មីកំបូល