Connect with us

ព័ត៌មានជាតិ

ភ្ញៀវទេសចរឆ្លងឆ្នាំ ២០២២ កើនជាងឆ្នាំមុនជាង ៦៣%

បានផុស

នៅ

រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ បានលើកឡើងថា ក្នុងឱកាសឆ្លងឆ្នាំសកល ២០២១ ឆ្លងចូល ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរជាង ១,១ លាននាក់ ដែលចំនួននេះមានការកើនឡើងជាង ៦៣% បើប្រៀបធៀបឆ្នាំ ២០២១ កន្លងទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា ស្ថិតិភ្ញៀវទេសចរនាឱកាសឆ្លងឆ្នាំសកល ២០២១ ឆ្លងចូល ២០២២ មានការកើនឡើងដល់ទៅ ៦៣,៦៥% ធៀបនឹងឱកាសឆ្លងឆ្នាំសកល ២០២០ ឆ្លងចូល ២០២១។ យោងតាមតួលេខខាងលើឃើញថា ភ្ញៀវទេសចរសរុបមានចំនួន ១ ១៤៥ ១៤១ នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ១ ១៣៩ ៣៨៧ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន ៥ ៧៥៤ នាក់។

លោកបានបន្តថា ស្របពេលនឹងការបិទបញ្ចប់ព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ នាពេលកន្លងមក រដ្ឋបាលរាជធានី-ខេត្ត រដ្ឋបាលក្រុង-ស្រុកមួយចំនួនបានរៀបចំជាពិធីអបអរសាទ និងទទួលអំណរឆ្នាំថ្មី ការប្រគុំតន្រ្តី ការតុបតែងលម្អទីក្រុង និងដាក់ភ្លើងបំភ្លឺជាដើម ដើម្បីទាក់ទាញភ្ញៀវទេសចរ។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថា គ្រប់គោលដៅទេសចរណ៍ និងមូលដ្ឋានអាជីវកម្មទេសចរណ៍បានខិតខំអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) ក្រោមការចុះពិនិត្យ អប់រំ និងណែនាំពីរដ្ឋបាលរាជធានី-ខេត្ត មន្ទីរទេសចរណ៍ទាំង ២៥ រាជធានី-ខេត្ត។ ចំពោះការគ្រប់គ្រងសន្តិសុខ សណ្ដាប់ធ្នាប់ និងចរាចរណ៍ជាដើមមានភាពល្អប្រសើរ មិនមានបញ្ហា ឬការរំខានណាមួយកើតឡើងគួរកត់សម្គាល់ទេ ដោយគណៈបញ្ជាការឯកភាពរាជធានី-ខេត្តបានរៀបចំកម្លាំងប្រចាំការនៅតាមទីតាំងសំខាន់ៗក្នុងមូលដ្ឋានរបស់ខ្លួន។

គួរបញ្ជាក់ថា គោលដៅសំខាន់ៗដែលភ្ញៀងទេសចរបានទៅកម្សន្ត រួមមាន៖ រាជធានីភ្នំពេញ៖ ៣៦៥ ៦៥៣ នាក់, ខេត្តសៀមរាប៖ ១៨៩ ៤៣៦ នាក់, ខេត្តកំពត៖ ៩៦ ១៣៨ នាក់, ខេត្តកំពង់ស្ពឺ៖ ៨០ ១០០នាក់, ខេត្តកំពង់ឆ្នាំង៖ ៧១ ៨៦៩ នាក់, ខេត្តកែប៖ ៦៦ ១៣៥ នាក់, ខេត្តព្រះសីហនុ៖ ៥៥ ៧១៧ នាក់៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលខេត្តកំពង់ចាម ស្នើក្រុមហ៊ុនសាងសង់ប្រព័ន្ធលូ បញ្ចៀសផលប៉ះពាល់ និងស្ថាបនាផ្លូវឡើងវិញឱ្យបានស្អាត 

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ក្រុមហ៊ុន Xiaomi លក់រថយន្តអគ្គិសនីចំនួន ៥ម៉ឺនគ្រឿងក្នុងរយៈពេលតិចជាងកន្លះម៉ោង

ព័ត៌មានជាតិ៣ ម៉ោង មុន

សាលាបឋមសិក្សាមុខនាគ ខេត្តសៀមរាប ប្រារព្ធទិវាអប់រំកាយ និងកីឡា ដើម្បីលើកកម្ពស់សុខភាព និងសមត្ថភាពរបស់សិស្ស

ចរាចរណ៍៥ ម៉ោង មុន

Update៖ ករណីគ្រោះថ្នាក់រថភ្លើងបុករថយន្ដដឹកអ្នកដំណើររបួសសរុប៤៦នាក់ ក្នុងនោះមានតៃកុងរថភ្លើងម្នាក់

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

កាណាដា ប្ដឹងក្រុមហ៊ុន Meta, Snapchat និង TikTok ពីបទរំខានការ​សិក្សារបស់សិស្ស

Sokha Hotels

ព័ត៌មានពេញនិយម