Connect with us

ព័ត៌មានជាតិ

មាន​​ការ​ប៉ះទង្គិច​គ្នារវាង​ស្រ្តីម្នាក់ និងសន្តិសុខផ្សារ​ច្បារអំពៅ ដោយសារ​រឿង​មិន​ពាក់ម៉ាស

បានផុស

នៅ

​​អ្នកផ្សារ​បន្លែ​ច្បារអំពៅ​នឹក​ហួសចិត្ត​ ខ​ណៈ​ដែល​ឃើញ​ស្ត្រី​ម្នាក់​ ទាញ​ស្បែកជើង​វ៉ៃ​សន្តិសុខ​ផ្សារ​ នៅ​ពេល​ដែល​សន្តិសុខ​យក​ម៉ាស​ឲ្យ​គាត់​ពាក់​ចូល​ផ្សារ​ ដើម្បី​ថែរក្សា​សុខភាព​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​តាម​ប្រភ​ពពី​លោក សាន់ ប៊ុន​ណា ប្រធាន​គ្រប់គ្រង​ផ្សារ​បន្លែ​ច្បារអំពៅ​ បាន​ប្រាប់​កម្ពុ​ជាថ្មី​នៅ​ព្រឹក​ថ្ងៃ​ទី​៩ ​ខែ​ធ្នូ​នេះ​ថា លោក​នឹក​ហួសចិត្ត​នៅ​សកម្មភាព​ស្ត្រី​ម្នាក់​ ដែល​ធ្វើ​ដំណើរ​ចូល​មក​ផ្សារ​ ដើម្បី​ទិញ​បន្លែ​ ប៉ុន្តែ​មិនបាន​ពាក់​ម៉ាស។ ​ឃើញ​បែប​នេះ ​ក្រុម​សន្តិសុខ​បាន​យក​ម៉ាស​ជូន​គាត់​ពាក់​ស្រាប់តែ​ទាញ​ស្បែកជើង​វ៉ៃ​មក​សន្តិសុខ ​រួច​ជេរប្រទេច​មក​សន្តិសុខ​ថា ​ពួក​ហ្អែង​មើលងាយ​អ្នកក្រ​។ លោក​ប្រធាន​ផ្សារ​ បាន​និយាយ​ថា ​សកម្មភាព​របស់​ស្ត្រី​ខាងលើនេះ ​គឺ​ធ្វើ​ឲ្យ​អ្នកផ្សារ​មានការ​ខឹងសម្បា​យ៉ាង​ខ្លាំង​ ហើយ​ថែម​បង្ខំចិត្ត​ដេញ​ស្ត្រី​ខាងលើ​ចេញពី​ផ្សារ​ ព្រោះ​ខ្លាច​ទ្រាំ​កំហឹង​មិនបាន​។

​លោក ​សាន់ ប៊ុន​ណា បន្ត​ថា សកម្មភាព​របស់​ស្ត្រី​ខាងលើ​ គឺ​ធ្វើ​ផ្ទុយ​ពី​សេចក្តី​ប្រកាស​របស់​ក្រសួងសុខាភិបាល​ ដែល​តម្រូវ​ឲ្យ​មនុស្ស​គ្រប់រូប​មិន​ថា​ឋានៈ​អ្វី ​គឺ​ត្រូវ​ពាក់​ម៉ាស​ព្រមទាំង​លាង​សំអាត​ដៃ​ដោយ​អាកុល​ឬ​សាប៊ូ​ ទើប​ជម្នះ​បាន​នូវ​ជំងឺឆ្លង​រាលដាល​ពី​ជំងឺ​កូ​វីដ​១៩​នេះ​។​ ​អ្នកផ្សារ​និយាយ​ថា បើ​អ្នកណា​មិន​ពាក់​ម៉ាស​ទេ ​គឺ​ដាច់ខាត​មិន​ឲ្យ​ចូល​ផ្សារ ​ព្រោះ​ខ្លាច​ឆ្លង​ជំងឺ​កូ​វីដ​១៩​ដល់​មនុស្ស​គ្រប់​ៗ​គ្នា​។ គួរ​បញ្ជាក់​ថា ​ផ្សារ​បន្លែ​ច្បារអំពៅ​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​កណ្តាល​សង្កាត់​ច្បារអំពៅ​ទី​២ ​ខណ្ឌ​ច្បារអំពៅ ​រាជធានី​ភ្នំពេញ​៕

អត្ថបទ៖ ​ន​រា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម