Connect with us

ព័ត៌មានជាតិ

លោកស្រី ឱ វណ្ណឌីន ៖ អ្នកមានជំងឺប្រចាំកាយ ស្ត្រីមានផ្ទៃពោះ-បំបៅកូន រឹតតែត្រូវការវ៉ាក់សាំងកូវីដ-១៩

បានផុស

នៅ

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស នៅថ្ងៃទី០៣ ខែមករា ឆ្នាំ ២០២២នេះ បានផ្ញើសារអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវមកទទួលយកការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នាដើម្បីពង្រឹងប្រព័ន្ធការពារ ពិសេសគឺក្រុមអ្នកមានជំងឺប្រចាំកាយ ក៏ដូចជាស្ត្រីមានផ្ទៃពោះ និងស្ត្រីបំបៅកូនដោយទឹកដោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រីវេជ្ជបណ្ឌិត ឱ វ​ណ្ណឌីន មានប្រសាសន៍ថា៖ “ខ្ញុំសូមជម្រាបដល់បងប្អូនដែលមានជំងឺប្រចាំកាយ ក៏ដូចជាស្ត្រីមានផ្ទៃពោះ និងស្ត្រីបំបៅកូនដោយទឹកដោះ សូមអញ្ជើញមកទទួលវ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា ព្រោះក្រុមនេះជាក្រុមរឹតតែមានតម្រូវការក្នុងការទទួលវ៉ាក់សាំងកូវីដ-១៩ ជាពិសេសក្នុងការចាក់ដូសជំរុញ ឬក៏ដូសទី៣។

ប្រធានគណៈកម្មការចំពោះ កិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ រូបនេះ បានអំពាវនាវប្រជាពលរដ្ឋទាំងអស់អញ្ជើញមកចាក់វ៉ាក់សាំងកូវីដ-១៩ អ្នកមិនទាន់ចាក់ដូសទី១ សូមអញ្ជើញមកចាក់ អ្នកមិនទាន់ចាក់ដូសទី២ ក៏សូមអញ្ជើញមកចាក់ ជាពិសេសអ្នកដល់វេនចាក់ដូសទី៣ ឬដូសជំរុញ សូមអញ្ជើញមកចាក់ចាប់ពីពេលនេះតទៅ។

រដ្ឋលេខាធិការក្រសួងសុខាភិបាល ខាងលើបានបញ្ជាក់ថា មន្ទីរសុខាភិបាល និងអាជ្ញាធររាជធានីខេត្តទាំង២៥ បានរៀបចំចាត់ចែងទីកន្លែងចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋទាំងអស់ នៅតាមទីតាំង មន្ទីរពេទ្យរដ្ឋមាន មន្ទីរពេទ្យខេត្ត មន្ទីរពេទ្យជាតិ ក៏ដូចជាមណ្ឌលសុខភាព ដែលមាននៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន សង្ឃឹមថា បងប្អូនប្រជាពលរដ្ឋនឹងអញ្ជើញមកចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដើម្បីពង្រឹងកងការពាររបស់ខ្លួន ជាពិសេសក្នុងបរិបទប្រយុទ្ធប្រឆាំងពពួកអូមីក្រុង។

លោកស្រីវេជ្ជបណ្ឌិត ធ្លាប់បានបញ្ជាក់ថា នៅកំឡុងចុងខែឧសភា ឆ្នាំ២០២១ អង្គការសុខភាពពិភពលោកបានផ្ដល់ការណែនាំរួចទៅហើយថា វ៉ាក់សាំងដែលស្ថិតក្នុងបញ្ជីប្រើប្រាស់បន្ទាន់របស់អង្គការសុខភាពពិភពលោកសុទ្ធតែជាវ៉ាក់សាំងដែលមានគុណភាព និងប្រសិទ្ធភាពប្រើប្រាស់នៅលើសរីរាង្គមនុស្ស ក្នុងនោះរួមទាំងស្ត្រីមានផ្ទៃពោះ និងស្ត្រីបំបៅកូនដោយទឹកដោះផងដែរ។ លោកស្រី លើកឡើងថា អ្នកវិទ្យាសាស្ត្រវេជ្ជសាស្ត្រមិនទាន់រកឃើញវិបត្តិណាមួយដែលផ្ដល់ឱ្យមានផលប៉ះពាល់ទៅដល់ទារកនៅក្នុងផ្ទៃនោះទេ។ ផ្ទុយទៅវិញគេកំពុងសិក្សាបន្ថែមទៀត ដោយសារគេរកឃើញថា កាលណាយើងចាក់វ៉ាក់សាំងទៅ សរីរាង្គរបស់យើងនឹងបង្កើតបានកងការពារ អង់ទីគ័រ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី០២ ខែមករា ឆ្នាំ២០២២នេះ កំណើនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា  លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០១,៥១% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០ លាននាក់។ លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩៩,១២% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១ ៨២៧ ៣៤៨ នាក់។ លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៥,២៣% ធៀបជាមួយនឹងប្រជាជនគោលដៅ ១ ៨៩៧ ៣៨២ នាក់។ លើកុមារអាយុ ០៥ឆ្នាំ មាន ៩៩,៨៨% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤ ៣១៧ នាក់។ លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់  មាន ៨៩,១៤%៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទី មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ៧ នាទី មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានជាតិ២៥ នាទី មុន

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យព្យាបាលជំងឺពលរដ្ឋនៅស្រុកថ្មគោល

ព័ត៌មានជាតិ៣៩ នាទី មុន

កម្មករ-និយោជិត សរសើរថា ពេលមកបើកលុយ ក្រសួងការងារ បានយកចិត្តទុកដាក់លើសពីការរំពឹងទុក

ព័ត៌មានជាតិ៤២ នាទី មុន

សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចាត់ឱ្យគ្រូពេទ្យព្យាបាលពូម្នាក់ដែលមានជំងឺបេះដូងរីក

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

សន្តិសុខសង្គម៥ ថ្ងៃ មុន

បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)

Sokha Hotels

ព័ត៌មានពេញនិយម