Connect with us

ព័ត៌មានជាតិ

អាស៊ាន​បើក​ទេសចរណ៍ឡើងវិញ ផ្តើម​ពី​ខេត្តព្រះសីហនុ

បានផុស

នៅ

វេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២(ATF 2022) នឹង​រៀបចំនៅ​ខេត្តព្រះសីហនុ ដែល​កិច្ចប្រជុំ​មាន​ប្រតិភូ​អន្តរជាតិ​ចូលរួមជាង ១០០ នាក់។ កម្មវិធី​ជួបជុំនេះ​ ក៏​ជា​ការ​ប្រកាសបើកទេសចរណ៍អាស៊ានឡើងវិញផ្តើមចេញពីខេត្តព្រះសីហនុ​ជា​ខេត្ត​ទេសចរណ៍​ជាប់​ឆ្នេរ​របស់​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍នៅល្ងាចថ្ងៃទី៣ខែមករាឆ្នាំ២០២២ ក្នុងឱកាសរួមដំណើរជាមួយលោកយូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី បាន​ចុះ​ពិនិត្យទីតាំងសម្រាប់រៀបចំវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២ (ATF 2022) ដែលនឹងរៀបចំចាប់ពីថ្ងៃទី ១៦-២២ ខែមករាឆ្នាំ២០២២។

លោក ថោង ខុន បានសង្កត់ធ្ងន់ថា កិច្ចប្រជុំវេទិកាទេសចរណ៍អាស៊ាននៅខេត្តព្រះសីហនុនៅ​ពេល​ខាង​មុខ ក៏​ប្រកាស​បើកទេសចរណ៍អាស៊ានឡើងវិញ ផ្តើមចេញពីខេត្តព្រះសីហនុនៃព្រះរាជាណាចក្រកម្ពុជា។

លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍មានប្រសាសន៍ថា វេទិកាទេសចរណ៍អាស៊ានគឺជាព្រឹត្តិការណ៍ទេសចរណ៍ក្នុងគ្រួសារអាស៊ាន​ដែលមានអាស៊ាន ១០ ប្រទេស ក្នុងនោះក៏មានកិច្ចប្រជុំអាស៊ានបូកបី (ចិន កូរ៉េ ជប៉ុន) អាស៊ានបូកឥណ្ឌា អាស៊ានបូក រុស៊្សី។ ក្រៅពីកិច្ចប្រជុំអាស៊ាន ក៏មានកិច្ចប្រជុំជាមួយដៃគូរអង្គការទេសចរណ៍ពិភពលោក និងអង្គការអន្តរជាតិ​នានា ដែលមានការពាក់ព័ន្ធនិងក៏ជាការណាត់ជួបគ្នារវាងអ្នកលក់និងអ្នកទិញ (Buyers and Sellers)​ហើយ​អាស៊ានជាអ្នកលក់ (Sellers) អ្នករកស៊ីទេសចរណ៍ក្នុងអាស៊ានទាំង១០ និង ត្រូវលក់ផលិតផលអាស៊ានទៅកាន់ពិភពលោក ហើយអ្នកដែលមកទិញផលិតផលពីពិពណ៌អាស៊ានគឺមានមកពីគ្រប់ទិសទីនៃពិភពលោកមានមកពីផ្សារធំៗដូចជា អាល្លឺម៉ង់ អឺរ៉ុប ក្នុងក្របខ័ណ្ឌអាស៊ាន។

វេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២(ATF 2022) មាន​ប្រតិភូអន្តរជាតិចំនួន១១៤រូប មាន​ការតាំងពិព័រណ៍​ទេសចរណ៍ (TRAVEX) មានអ្នកលក់ (Sellers) សរុប១៨៥ស្តង់ អ្នកទិញ (Buyers) ១០៧ ក្រុមហ៊ុនមកពី ៣៥​ប្រទេស ក្នុងនោះឣ្នកទិញអន្តរជាតិ(International Buyers)១០០ក្រុមហ៊ុន និងក្នុងស្រុក (Local Buyers)​៧​ក្រុមហ៊ុន ដែលនឹង​មានវត្តមាននៅក្នុងវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២ (ATF 2022) ចាប់ពីថ្ងៃទី១៦-២២ ខែមករាឆ្នាំ២០២២នៅខេត្តព្រះសីហនុ។

កិច្ចប្រជុំមានការចូលរួមពីរដ្ឋមន្ត្រីទេសចរណ៍អាស៊ានដោយមានការសម្របសម្រួលពីអគ្គ លេខាធិការអាស៊ានការរៀបចំវេទិកាអាស៊ាន១០ឆ្នាំម្តង។

លោករដ្ឋមន្រ្តីបានបន្តថា ដោយសារតែវិបត្តិកូវីដ-១៩ យើងក៏មានការព្រួយបារម្ភច្រើន ក៏ប៉ុន្តែបើយើងមិនធ្វើឆ្នាំនេះទេគឺត្រូវរង់ចាំ ១០ ឆ្នាំទៀតគឺធ្វើតាមវេនសមាជិកអាស៊ាន។ យើងត្រូវប្រឹងធ្វើទោះបីតូចឬធំយ៉ាងណាក្តី ត្រូវ​ធ្វើឱ្យបានដោយប្រកាន់​ភ្ជាប់នូវគោលការណ៍សុវត្ថិភាព(SOP)ជាចម្បង។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ការជ្រើសរើសខេត្តព្រះសីហនុបើកកិច្ចប្រជុំវេទិកាទេសចរណ៍អាស៊ាន ព្រោះខេត្តព្រះសីហនុមានចក្ខុវិស័យអភិវឌ្ឍថ្មីដើម្បីបង្ហាញពីសក្តានុពលគោលដៅទេសចរណ៍មានកោះនិងឆ្នេរខ្សាច់សស្អាត ដែលជាជម្រើសល្អ។

ទន្ទឹមនោះយើងគ្រប់គ្រងបាននូវសន្តិសុខ វិធានសុខាភិបាល កិច្ចប្រជុំវេទិកាអាស៊ាននឹងធ្វើការប្រកាសបើកទេសចរណ៍ឡើង​វិញ ចំពោះទេសចរណ៍វ៉ាក់សាំង។ យើងក៏ពង្រឹងគោលដៅខេត្តព្រះសីហនុតាមសូចនាករដោយមានជំនួយគោលនយោបាយគោលការណ៍អមរបស់រាជរដ្ឋាភិបាលក្នុងការសម្អាតគោលដៅក្រុងព្រះសីហនុនិងគោលដៅទេសចរណ៍ទាំងឡាយនៅក្នុងព្រះរាជាណាចក្រកម្ពុជា មានភ្នំពេញនិងខេត្តសៀម រាបនិងបណ្តាខេត្តយើងបានខិតខំធ្វើការងារនេះជាច្រើនខែកន្លងមកហើយជាមួយនឹងរដ្ឋបាលខេត្តព្រះសីហនុ ។

គួរបញ្ជាក់ថា កម្ពុជាបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ានពីរលើករួចមកហើយនៅរាជធានីភ្នំពេញកាលពីឆ្នាំ​២០០២​និង២០១២​។ តាមពិតកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះនៃកិច្ច ប្រជុំអាស៊ាននៅឆ្នាំ២០២១ ក៏ប៉ុន្តែដោយសារតែវិបត្តិជំងឺ​កូវីដ-១៩​កម្ពុជា​បានសុំសម្រួលជាមួយមិត្តភក្តិអាស៊ានរំកិលមួយឆ្នាំមកធ្វើនៅខែមករាឆ្នាំ២០២២វិញ។

កម្មវិធីវេទិកាទេសចរណ៍អាស៊ាន មានលក្ខណៈច្រើនជាងគេមានរយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី១៦-២២ ខែមករា ឆ្នាំ​២០២២​។ ការរៀបចំកិច្ចប្រជុំនេះគឺយកខែមករាដើមឆ្នាំជារៀងរាល់ឆ្នាំ ដើម្បីចៀសវាងការជាន់ទៅនឹងបុណ្យចូលឆ្នាំចិនព្រោះអ្នករកស៊ីខាងវិស័យទេសចរណ៍ត្រូវជួបជុំគ្នា ហើយកិច្ចប្រជុំអាស៊ានយកចន្លោះខែមករាជារៀងរាល់ឆ្នាំ។ ក្រៅពីកិច្ចប្រជុំវេទិកាទេសចរណ៍អាស៊ាន កម្ពុជាក៏មានការជួបប្រជុំជាមួយរដ្ឋមន្ត្រីអាស៊ានជាច្រើនផ្នែកទៀត មានដូចជាការជួបជុំរដ្ឋមន្ត្រីការពារជាតិរដ្ឋមន្ត្រីការបរទេសក្នុងក្របខ័ណ្ឌអាស៊ាន ស្របពេលដែលកម្ពុជាទទួលជាប្រធានអាស៊ាមផងដែរ៕

អត្ថបទ៖ ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម