Connect with us

ព័ត៌មានជាតិ

បិទចរាចរណ៍ រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ លើកំណាត់ផ្លូវជាតិលេខ២១បេ ខេត្តកណ្តាល

បានផុស

នៅ

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល បានប្រកាសបន្តបិទចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទលើកំណាត់ផ្លូវជាតិលេខ២១បេ(១១៥) ចាប់ពី​ផ្លូវជាតិ​លេខ​២១​អា ដល់​ផ្លូវជាតិ​លេខ​២ ស្ថិតក្នុង​ក្រុង​តាខ្មៅ ខេត្តកណ្តាល​។ ​ប៉ុន្តែ​រថយន្ត​ប្រភេទ​គ្រួសារ​អាចធ្វើ​ចរាចរ​ជាធម្មតា​បាន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យោងតាម​សេចក្តីជូនដំណឹង​របស់​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តកណ្តាល​ចុះ​ថ្ងៃទី​ ០៣ ​មករា​ បានឱ្យដឹងថា ​ការបន្ត​បិទ​ចរាចរណ៍​ធ្វើឡើង​ចាប់ពី​ម៉ោង​៦:០០​នាទី​ល្ងាច ដល់​ម៉ោង ៣:០០​នាទី​ទាប​ខ្លី ចាប់ពី​ថ្ងៃទី​០១​ដល់​ថ្ងៃទី ២៧ ខែមករា​ ឆ្នាំ​២០២២ ដើម្បី​ធ្វើការ​សាងសង់​លូ​កាត់​ទទឹងផ្លូវ​វែង ២០​ម៉ែត្រ ត្រង់​ស្ថានីយ​បូមទឹក ដើម​អំពិល​ចាស់ ផ្លូវជាតិ​លេខ​២១(១១៥) សម្រាប់​រំដោះ​ទឹកជំនន់​ទឹកភ្លៀង ក្នុង​ក្រុង​តាខ្មៅ និង​សហការ ជួសជុល​កំណាត់​ផ្លូវជាតិ​លេខ​២១​បេ​(១១៥) ជាមួយ​ក្រសួង​សាធារណការ និងដឹកជញ្ជូន។ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តកណ្តាល​បាន​បញ្ចា​ក់ថា ចំពោះ​រថយន្ត​គ្រួសារ (​ទេសចរណ៍​) អាចធ្វើ​ចរាចរ​ណ៍បានជា​ធម្មតា។

​​អាស្រ័យហេតុនេះ សូម​លោក លោកស្រី ម្ចាស់​រថយន្ត​ដឹកទំនិញ ធុន​ធ្ងន់​ទាំងអស់ ព្រមទាំង​ស្ថាប័ន​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ ជួយ​ចូលរួម​សហការ​អនុវត្ត​តាម ខ្លឹមសារ​សេចក្តីជូនដំណឹង​នេះ ​ប្រកបដោយ​ប្រសិទ្ធភាព​៕

អត្ថបទ៖ ​សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៧ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម