Connect with us

ព័ត៌មានជាតិ

ឆ្នាំនេះស៊ីម៉ាក់មានមហិច្ឆតារំដោះផ្ទៃដីមានគ្រាប់មិនទាន់ផ្ទុះជិត២០០គីឡូម៉ែត្រក្រឡាកើនជិត៩០%

បានផុស

នៅ

លោក ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ស៊ីម៉ាក់​បានឱ្យដឹងថា​ ក្នុង​ឆ្នាំ​២០២២​នេះ តាម​ផែនការ​អង្គភាព​ស៊ីម៉ាក់​មាន​គោលដៅ​បោសសំអាត​រំដោះ​ផ្ទៃដី​រង​ផលប៉ះពាល់​ដោយ​សារ​គ្រាប់មីន តំបន់​គ្រាប់បែក​ចង្កោម និង​តំបន់​សំណល់​គ្រាប់​យុទ្ធភណ្ឌ​សង្គ្រាម​នានា​ជិត​២០០​គីឡូម៉ែត្រ​ក្រឡា​កើនឡើង​ជិត​៩០%​ ប្រៀប​នឹង​ផែនការ​ឆ្នាំ​២០២១​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​នៅក្នុង​សិក្ខាសាលា​បូកសរុប​លទ្ធផល​ការងារ​ប្រតិបត្តិការ​ឆ្នាំ​២០២១ និង​លើក​ទិសដៅ​ផែនការ​សមាហរណកម្ម​ឆ្នាំ​២០២២​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​៤ ដល់​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០២២ លោក​អគ្គនាយក​ស៊ីម៉ាក់បាន​បន្តថា​ នេះ​ជា​របត់​ថ្មី​នៃ​យុទ្ធសាស្ត្រ​ដើម្បី​គាំទ្រ​ផែនការ​យុទ្ធ​សាស្ត្រ​និង​ការ​ប្តេជ្ញាចិត្ត​របស់​រាជ​រដ្ឋាភិបាល​ គឺ​ចុងឆ្នាំ​២០២៥ កម្ពុជា​គ្មាន​ការគំរាមកំហែង​ដោយសារ​គ្រាប់មីន​ប្រឆាំង​មនុស្សដែល​ការប្តេជ្ញាចិត្ត​នេះ ​ស្របតាម​ស្មារតី​អនុសញ្ញា​អន្តរជាតិ​អូ​តា​វ៉ា​នៃ​ការហាម​ប្រាម​ការប្រើប្រាស់​គ្រាប់មីន​ប្រឆាំង​មនុស្ស​។​

លោក​អគ្គនាយក​ស៊ីម៉ាក់​បាន​បន្តទៀតថា​ មហិច្ឆតា​របស់​អង្គភាព​ស៊ីម៉ាក់​អាច​ដោះស្រាយបញ្ហា​តំបន់​គ្រាប់មីន​នៅ​សេសសល់​ដែលមាន​កំណត់ត្រា​ក្នុង​ទិន្នន័យ​ជាតិ​បានប្រមាណ​ជាង​៩០% ពោលគឺ​ប្រមាណ​ជាង៧០០​គីឡូម៉ែត្រ​ក្រឡា ​ក្នុង​រយ​:​ពេល​៤​ឆ្នាំ​ខាងមុខនេះ​។​

លោក ហេង ​រតនា បាន​បន្ថែមថា​ ដើម្បី​សម្រេច​ផែនការ​ឆ្នាំ​២០២២​នេះ​ និង​ទៅមុខទៀត អង្គភាព​ស៊ីម៉ាក់​បានទទួល​នូវ​ការគាំទ្រ​ទាំង​ថវិកា សំភារ​:​បច្ចេកទេស និង​ការឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាល រដ្ឋាភិ​បាល​ជប៉ុន​ផ្ទាល់ រដ្ឋាភិបាល​ជប៉ុន​តាម​រយ​:JICA និង​តាមរយ​:​អង្គការ​JMAS រដ្ឋាភិបាល​ចិន រដ្ឋាភិបាល​អាមេរិក ​តាមរយ​:​អង្គការ​NPA រដ្ឋាភិបាលណ័​រវេ​ស្ស​ តាមរយ​:​អង្គការ​NPAរដ្ឋាភិបាល​ប៊ែល​ហ្សិ​ក ​តាមរយ​:​អង្គការ​APOPO និង​រដ្ឋាភិបាល​អូស្ត្រាលី កូរ៉េខាងត្បូង និង​កាណាដា ​តាមរយ​:​យន្តការ​ពហុភាគី UNDP/CMAAនិង​ដៃគូ​មួយចំនួនទៀត​។​

យោងតាម​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​សកម្មភាព​មីន ឆ្នាំ​២០១៨-២០២៥​ បាន​ឲ្យ​ដឹងថា​ នៅ​កម្ពុ​ជាមាន​ផ្ទៃដី​សង្ស័យ​មាន​ផលប៉ះពាល់​ដោយសារ​មីន​គ្រាប់​បែក​ចង្កោម និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ប្រមាណ​ជាង​១៩៧០​គីឡូម៉ែត្រ​ការ៉េ ​ក្នុងនោះ​ប្រមាណ ៨៧៧​គីឡូ ម៉ែត្រការ៉េ ជា​ដី​មាន​ផលប៉ះពាល់​ខ្ពស់​ដោយសារ​មីន​៤៩៩​គីឡូ​ម៉ែត​ការ៉េ ជា​ដី​ប៉ះពាល់​ដោយ​គ្រាប់បែក​ចង្កោម និង ៣៣៣​គីឡូ​ម៉ែ​ត្រ​ការ៉េ​ ជា​ដី​មាន​ផលប៉ះពាល់​ដោយសារ​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​។​

ផ្ទៃដី​មាន​គ្រាប់មីន​និង​យុទ្ធ​ភណ្ឌ​មិនទាន់​ផ្ទុះ​ជិត​២​ពាន់​គីឡូ​ម៉ែ ត្រ​ការ៉េ​នេះ​ កម្ពុជា​ត្រូវការ​ថវិកា​ប្រមាណ៤០៦​លាន​ដុល្លារ​សម្រាប់​បោសសំអាត​រយៈពេល​ពី​ឆ្នាំ២០១៨ ដល់​ឆ្នាំ​២០២៥​ខាងមុខ​។​

ពាក់ព័ន្ធ​នឹង​សិក្ខាសាលា​វិញ លោក ហេង ​រតនា​ បាន​លើកឡើងថា ​សិក្ខាសាលា​មាន​រយៈពេល​០៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​៤ ដល់​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០២២​ នឹង​ពិភាក្សា​លើ​យុទ្ធសាស្ត្រ​សំខាន់ៗ​របស់​អង្គភាព​ស៊ីម៉ាក់​ចំនួន​៤​រួមមាន​៖

១.ក្នុងការ​ធ្វើ​កំណែ​ទម្រង់​កិច្ចប្រតិបត្តិការ​សំដៅ​បង្កើន​ប្រសិទ្ធភាព​ប្រតិ​បតិ្តការ​ទាំង​បរិមាណនិង​គុណភាព តាមរយ​:​ការពង្រឹង​សមត្ថភាព​និង​វិន័យ​ជំនាញ​កម្លាំង​ជួរមុខអ្នកគ្រប់គ្រង​ជួរ​កណ្តាល​តាម​ភូមិភាគ​/​ខេត្តបំពាក់​សម្ភារៈ​បច្ចេកទេស​និង​បទដ្ឋាន​ប្រតិបត្តិ​។

២.កំណែ​ទម្រង់​ការងារ​ផ្គត់ផ្គង់​និង​គ្រប់គ្រង​ហិរញ្ញវត្ថុសំដៅ​ឆ្លើយតប​កាន់​តែមាន​ប្រសិទ្ធិភាព​តាម​តម្រូវការ​ប្រតិ​ប​តិ្តការ​ផង​និង​តម្រូវការ​ដៃគូ​អភិ​វឌ្ឍ​ន៍​ផង​។

៣. ពង្រឹង​ការគ្រប់គ្រង​ធនធានមនុស្ស​ហ្វឹកហ្វឺន​សមត្ថភាព​កម្រិត​ជាតិ​និង​អន្តរជាតិ​។

ទី​៤.បន្ត​ពង្រឹងសមត្ថភាព​ដោះមីន​ឆ្លើយតប​តម្រូវការ​អភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គមអភិវឌ្ឍន៍​ទេសចរណ៍​និង​ប្រាង្គ​ប្រាសាទអភិវឌ្ឍន៍​តំបន់​ដី​សង្គមកិច្ច​សំរាប់​ប្រជាជន​ក្រីក្រ​ជាដើម​៕​

អត្ថបទ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៩ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១០ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១១ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១១ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម