Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្តបន្ទាយមានជ័យ កំពុងដំណើរការចាក់វ៉ាក់សាំងដូសជំរុញ នៅទូទាំងខេត្ត

បានផុស

នៅ

អាជ្ញាធរខេត្តបន្ទាយមានជ័យ កំពុងដំណើរការចាក់វ៉ាក់សាំង ការពារឆ្លងជំងឺកូវីដ-១៩ ដូសទី៣ ឬដូ​សជំរុញដល់ប្រជាពលរដ្ឋ នៅទូទាំងខេត្ត ខណៈ​ការចាក់​វ៉ាក់សាំង​ដូ​ស​ទី​១ និង​ដូ​ស​ទី​ ២ សម្រេច​តាម​ផែនការ​ស្ទើរតែ ១០០​ ភាគរយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃទី​ ៤ ខែមករា ឆ្នាំ​២ ០២២ បាន​មានប្រសាសន៍ថា បច្ចុប្បន្ន​ការចាក់​វាក់​សាំង​កូ​វីដ​១៩ នៅ​ខេត្តបន្ទាយមានជ័យ កំពុងដំណើរការ​ទៅដោយ​រលូន គឺ​ចាប់ពី​កុមារ​អាយុ ​៥ ​ឆ្នាំ រហូតដល់​មនុស្ស​លើស ១៨​ ឆ្នាំ។ ឯកឧត្តម​បាន​បន្តថា សម្រាប់​មនុស្សពេញវ័យ​ចាប់ពី​អាយុ ១៨ ​ឆ្នាំ​ឡើង ត្រូវ​ចាក់​វ៉ាកសាំង​មាន​ចំនួន​ជាង ៥២ ​ម៉ឺន​នាក់ នៅសល់​ប្រមាណ​ជា ១០​ ម៉ឺន​នាក់ ដែល​មិនទាន់បាន​ចាក់ ព្រោះ​ពួកគេ​ជា​ពលករ​ទៅធ្វើ​ការ​ចំណាកស្រុក ហើយ​បច្ចុប្បន្ន អាជ្ញាធរ​ក៏​កំពុង​ចាប់ផ្ដើម​ចាក់​វ៉ាក់សាំង ដូ​ស​ទី ​៣ ឬ​ដូ​ស​ជំរុញ​នៅ​ទូទាំង​ខេត្ត។

ឯកឧត្តម អ៊ុំ រាត្រី បាន​បន្ថែមថា នៅក្នុង​ខេត្តបន្ទាយមានជ័យ ផែន​ការចាក់​វ៉ាក់សាំង​កូ​វីដ១៩ ដល់​ពលរដ្ឋ​ចាប់ពី​អាយុ ៥ ​ឆ្នាំ​ឡើង មាន​ជាង ៧៤​ ម៉ឺន​នាក់ ក្នុងនោះ​អាយុ​ចាប់ពី​ ១៨ ​ឆ្នាំ ​ឡើង​ចំនួន​ជាង ៥២​ ម៉ឺន​នាក់​, អាយុ​ចាប់ពី​ ១២​ ឆ្នាំ ដល់​ក្រោម ​១៨ ​ឆ្នាំ ចំនួន​ជាង ១០​ ម៉ឺន​នាក់​, អាយុ​ចាប់ពី ​៦ ​ឆ្នាំ ដល់​ក្រោម​ ១២ ​ឆ្នាំ ចំនួន​ជាង ៩ ​ម៉ឺន​នាក់ និង​អាយុ​ចាប់ពី​ ៥ ​ឆ្នាំ ដល់​ក្រោម ​៦ ​ឆ្នាំ មាន​ចំនួន​ជាង ១​ ម៉ឺន ៧​ ពាន់​នាក់៕​

អត្ថបទ៖ ពៅ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៤ នាទី មុន

លោក​បណ្ឌិត លី ធុជ ដឹកនាំ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ពង្រឹង​អនុលោមភាព​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ក្នុងចំណោម​រដ្ឋ​ភាគី​

ព័ត៌មានជាតិ២៦ នាទី មុន

កុំ​ភ្លេច​ត្រៀម CV! ស្អែក​នេះ ឱកាស​ការងារ​ថ្មី​បន្ថែមទៀត​ជិត ៥០០ កន្លែង​ក្នុង​វេទិកា​ការងារ​របស់ NEA

ព័ត៌មានជាតិ៤៩ នាទី មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​សុវត្ថិភាព​អគ្គិភ័យ​នៅតាម​សហគ្រាស គ្រឹះស្ថាន

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េ សរសើរថាកម្ពុជារីកចម្រើនឆាប់រហ័ស និងបង្ហាញបំណងពង្រីក បណ្តាក់ទុនវិនិយោគបន្ថែម

បច្ចេកវិទ្យា៤ ម៉ោង មុន

អ្នកជំនាញនិយាយថា “យុគមាសរបស់ Apple នៅក្នុងប្រទេសចិនបានបញ្ចប់ហើយ”

Sokha Hotels

ព័ត៌មានពេញនិយម