Connect with us

ព័ត៌មានជាតិ

តើយើងគួរហៅ ជនជាតិដើមភាគតិចមួយ ថា “ព្នង” ដែរ ឬទេ?

បានផុស

នៅ

តាមវចនានុក្រមរបស់ សម្ដេចព្រះសង្ឃរាជ ជួន ណាត ពាក្យ “ព្នង” មានថ្នាក់ពាក្យជា “នាមសព្ទ” មានន័យថា មនុស្សពួកមួយកើតនៅតែក្នុងព្រៃ ស្លៀកប៉ឹងវ័ណ្ឌ មានសណ្ដាប់ធ្នាប់ផ្សេងពីពួកមនុស្សអ្នកស្រុក ក្នុងកម្ពុជរដ្ឋ មាននៅព្រៃជាប់នឹងខេត្តក្រចេះ  ខេត្តស្ទឹងត្រែង។ វចនានុក្រម បានបញ្ជាក់បន្តថា តាំងពីប្រទេសកម្ពុជាមានឋានៈជាប្រទេសឯករាជ្យអព្យាក្រឹត រាជរដ្ឋាភិបាលសង្គមរាស្រ្ដនិយម បានបញ្ញត្តឱ្យលែងហៅ ព្នង ឱ្យហៅថា ខ្មែរលើ វិញ។ ក្រុមខ្មែរលើក៏មានសភាពលូតលាស់ចម្រើនតាមលំដាប់មក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឞូនង (Bunong) គឺជាភាសាសរសេរត្រឹមត្រូវតាមអក្សរព្នង-ខ្មែរ (ឬ Bunong-Latin) ដែលបង្កើតឡើយអំឡុងឆ្នាំ ២០០០ ដែលទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា។ តែការសរសេរកន្លងមក យើងឃើញមានពាក្យ “ព្នង” ឬ “ភ្នង” គឺអានតាមសម្លេងដែលហៅជនជាតិដើមមួយនេះ ដោយប្រជាជនកម្ពុជាទូទៅ ឬ ដោយសម្តេចសង្ឃរាជ ជូន ណាត។

ក្រោយមក ដោយមានការរិះគន់ពីជនជាតិឞូនង ឬ Bunong ដើម្បីសរសេរក្នុងភាសាឱ្យកាន់តែដូច ឃើញមានប្រើពាក្យ “ព្នង” ឬ “ពូនង”។ នេះក៏មិនទាន់ត្រឹមត្រូវទាំងស្រុងនោះទេ ដោយសារ ឞូនង គឺមានសូរស័ព្ទ “ឞ” or “B” ដែលភាសាខ្មែរគ្មាន។ ជនជាតិឞូនង យល់ថា ជាការរើសអើងយ៉ាងធ្ងន់ធ្ងរ ពេលគេហៅគាត់ថា ព្នង ឬ ភ្នង។ ដូចនេះ បើគាត់មិនឆ្លើយតប សូមកុំទាន់ខឹង ព្រោះគាត់អាចខឹងលោកអ្នកមុនទៅហើយ។

រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ធានាដល់ប្រជាពលរដ្ឋគ្រប់រូបនូវសិទ្ធិស្មើៗគ្នា ដោយមិនប្រកាន់ ជាតិសាសន៍ ពណ៌សម្បុរ ភេទ ភាសា និងជំនឿខាងសាសនា ឡើយ។ កម្ពុជាបានបោះឆ្នោតគាំទ្រសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិ ស្តីពី សិទ្ធិនៃជនជាតិដើមភាគតិច នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ នៅក្នុងឆ្នាំ២០០៧។

គួរបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជាមានជនជាតិដើមភាគតិចចំនួន ២៤ ក្រុមនៅទូទាំងខេត្តចំនួន ១៥ ក្នុងនោះ ខេត្តរតនគិរី មណ្ឌលគិរី និងខេត្តក្រចេះ មានប្រជាជនជាជនជាតិដើមភាគតិចខ្ពស់ជាងគេ។ ក្រុមជនជាតិដើមភាគតិចទាំងនេះត្រូវបានកំណត់អត្តសញ្ញាណតាមរយៈភាសារបស់ពួកគេ។​ ក្រុមជនជាតិដើមនៅកម្ពុជា មានដូចជា ព្រៅ ជង ចារាយ កាចក់ កាវ៉ែត ខិ ខោញ កួយ គ្រឹង ក្រោល ភូនង ល្អិន លុន មិល ព័រ រដែ សំរែ សួយ ស្ពុង ស្ទៀង ថ្នូន និងទំពួន៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ នាទី មុន

លោក អ៊ុន ចាន់ដា ផ្តាំដល់អាជ្ញាធរពាក់ព័ន្ធផ្តល់បរិយាកាសសប្បាយរីករាយដល់ពលរដ្ឋក្នុងឱកាសចូលឆ្នាំខ្មែរខាងមុខ

កីឡា១០ នាទី មុន

របួសជាថ្មី អ្នកចាំទី Courtois បានចាកចេញពីការហ្វឹកហាត់ទាំងទឹកភ្នែក

ព័ត៌មានអន្ដរជាតិ១១ នាទី មុន

វៀតណាម តែងតាំងស្ត្រីមានឥទ្ធិពលម្នាក់ជាប្រធានាធិបតីស្ដីទី ក្រោយលោក Vo Van Thuong លាលែងពីតំណែង

ព័ត៌មានជាតិ១៤ នាទី មុន

ភ្ញៀវទេសចរជាង១ម៉ឺននាក់ បានមកទស្សនាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

ជីវិតកម្សាន្ដ១៦ នាទី មុន

តារាចម្រៀង ណូយ វណ្ណា ក្លាយជាជនរងគ្រោះក្នុងការទិញដីឡូត៍គម្រោងទី ៣០ ម៉ន ដានី ខេត្តកំពត

Sokha Hotels

ព័ត៌មានពេញនិយម