Connect with us

ព័ត៌មានជាតិ

ប៉ូលិស​ស្រុក​លំផាត់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​

បានផុស

នៅ

រតនគិរី ៖ ជនសង្ស័យ​ម្នាក់ ត្រូវបាន​នគរបាល​ឃាត់ខ្លួន ពាក់ព័ន្ធ​ករណី​ជួញដូរ​នូវ​សារធាតុ​ញៀន នៅវេលា​ម៉ោង​១១​និង​១០​នាទី​ព្រឹក ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០២២ នៅ​ចំណុច​ផ្ទះ​ឈ្មោះ ថន សាំ ស្ថិតនៅ​ក្នុងភូមិ​ចាង​រ៉ា ឃុំ​បា​តាង​ ស្រុក​លំផាត់ ក្នុងនោះ​ដោយមាន​ការសម្របសម្រួល​នីតិវិធី​ពី​លោក កែវ ភក្តី ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា បន្ទាប់ពី​មានការ​ចង្អុលបង្ហាញ​ពី​ឈ្មោះ សំពៀត ធី​ន មុខសញ្ញា​ជួញ​ដូរ​ប្រើប្រាស់​គ្រឿងញៀន​ដែល​បាន​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០២២ វេលា​ម៉ោង​២២​និង​០០​នាទី​យប់​។ បន្ទាប់មក​សមត្ថកិច្ច​ក៏បាន​ឈានទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ម៉ាត់ យ៉ា​រី ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិខ្មែរ​ឥស្លាម មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ​អុល ឃុំ​បា​តាង ស្រុក​លំផាត់ ខេត្តរតនគិរី​។ ​មាន​ស្រុកកំណើត​នៅ​ភូមិ​សាច់​សូ ឃុំ​ពាម​ចា​កង ស្រុក​កងមាស ខេត្តកំពង់ចាម​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ច​បន្តថា វត្ថុតាង​ចាប់យក​រួមមាន​ ១-​ម្សៅ​ក្រាម​ថ្លា​ពណ៌​សរ​ចំនួន​៣​កញ្ចប់​តូច មិនទាន់​ថ្លឹង​។​ ២-​ទូរ​សព្ទ​ដៃ​ចំនួន​២​គ្រឿង​ពុំ​ស្គាល់​ម៉ាក​។​ ៣-​ម៉ូតូ​ចំនួន​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម C125 ពណ៌​ខ្មៅ​បិត​ស្គ​ត់​ពណ៌​ស​ឡើង​ស៊េរី​ឆ្នាំ​២០២២​។

បច្ចុប្បន្ន​ជនសង្ស័យ​រួម​ទាំង​វត្ថុ​តាង​បាន​ឃាត់​និង​រក្សាទុក​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​លំផាត់​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិ​វិធី​ច្បាប់​៕

ដោយ ៖ វុ​ទ្ធ​ឦសាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៦ នាទី មុន

ក្រុមហ៊ុនធំៗ ៦ ប្រកាសផ្ដល់ឱកាសការងារថ្មីបន្ថែមទៀត ជិត ៥០០ កន្លែង ក្នុងវេទិកាការងាររបស់ NEA

ព័ត៌មានជាតិ២៧ នាទី មុន

កម្ពុជាគាំទ្រឡាវជាប្រធានប្តូរវេនអាស៊ានឆ្នាំ ២០២៤នេះ ហើយផ្ដល់ថវិកា ១លានដុល្លារ សម្រាប់រៀបចំកិច្ចប្រជុំ

ព័ត៌មានជាតិ៣០ នាទី មុន

ទីផ្សារពងទាក្នុងស្រុក កំពុងចួបបញ្ហាតម្លៃធ្លាក់ចុះ ដោយសារការនាំចូលពីក្រៅប្រទេស

ព័ត៌មានអន្ដរជាតិ៥១ នាទី មុន

អតីតសេដ្ឋិនី វៀតណាម ដែលរងទោសប្រហារជីវិតពីបទឆបោក មានទ្រព្យសកម្មចាយមិនអស់នៅកណ្ដាលក្រុង

សន្តិសុខសង្គម៥៦ នាទី មុន

ប្រតិបត្តិការ​​ត្រួត​ពិនិត្យ​យានយន្ត​ដឹក​លើសទម្ងន់ ០៩ គ្រឿង​ បំពាក់​ឡូហ្គូ​ SSP, NC, DN, R និង L.M.H

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៥ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម