Connect with us

ព័ត៌មានជាតិ

លោក ហ៊ុន ម៉ា​ណែ​ត សន្យា​បន្ត​ពង្រឹង​កិច្ច សហប្រតិបត្តិការ​ជាមួយ​កងទ័ពជើងគោក មី​យ៉ាន​ម៉ា ឲ្យខ្លាំង​ថែម​ទៀត​

បានផុស

នៅ

​ការសន្យា​របស់​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក ខណៈ​លោក​បាន​អនុញ្ញាត​ឲ្យ​ឧ​ត្ត​ម​សេនីយ៍​ត្រី Win Ko Ko អនុព័ន្ធយោធា​នៃ​សាធារណរដ្ឋ​សហភាព​មីយ៉ាន់ម៉ា​ប្រចាំ​កម្ពុជា ចូល​ជួប​សម្តែង​ការគួរសម និង​ជម្រាបលា ក្នុង​ឱកាស​បញ្ចប់​អាណត្តិ​បេសកកម្ម​នៅ​កម្ពុជា ក្រោយពី​បាន​បំពេញភារកិច្ច​អស់​រយៈកាល​ជិត​បី​ឆ្នាំ​កន្លងមក កាលពី​ម្សិលមិញ នៅ​ទីបញ្ជាការ​កងទ័ពជើងគោក​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នៅ​ក្នុង​ជំនួប​នេះ ឧ​ត្ត​ម​សេនីយ៍​ត្រី Win Ko Ko បាន​មានប្រសាសន៍​ថ្លែងអំណរគុណ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ឧបត្ថម្ភ​ម៉ាស់ និង​សម្ភារៈ​បរិក្ខារ​ពេទ្យ​ដល់​ប្រទេស មី​យ៉ាន់​ម៉ា ក៏ដូចជា ​ថ្លែងអំណរគុណ​ដល់​កង​យោធពល​ខេមរភូមិន្ទ ដែល​បាន​បង្ក​លក្ខណៈ​ដល់​បេសកកម្ម​ក​របស់​ឯកឧត្តម ទទួល​បាន​ជោគជ័យ​។ ជា​មួយ​គ្នា​នេះ លោក​បាន​សម្តែង​នូវ​ការកោតសរសើរ​ចំពោះ​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក្រោម​ការដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ដែល​បាន​ចាត់វិធានការ​ត្រឹមត្រូវ និង​ទាន់​ពេល​វេលា​ក្នុង​ការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​រាតត្បាត​សាកល​កូ​វីដ​-១៩ ក៏ដូចជា​ការ​អភិវឌ្ឍ​ប្រទេសជាតិ​លើ​គ្រប់​វិស័យ​។​

​ជា​កិច្ច​ឆ្លើយតប ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា ចំពោះ​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​ប្រទេស​ទាំងពីរ និង​បាន​កត់សម្គាល់ថា ឆ្នាំ​២០២០​នេះ គឺជា​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៥ នៃ​ការ​បង្កើត​ចំណង​ការទូត​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា ដែល​ជា​ទំនាក់ទំនង​មិត្តភាព​ដ៏​យូរអង្វែង​មួយ​។

​ជា​មួយ​គ្នា​នេះ លោក​ក៏បាន​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​ការបាត់​បង់ជីវិត​ប្រជាជន​មី​យ៉ាន់​ម៉ា​ប្រមាណ​ជាង​ពីរ​ពាន់​នាក់ ​ដោយសារ​ជំងឺ​រាតត្បាត​សាកល​កូ​វីដ​-១៩​។ លោក​បាន​បន្ត​ទៀត​ថា រាជរដ្ឋាភិបាល​កម្ពុជា ជាពិសេស សម្តេច​តេ​ជោ លោក​មានការ​យកចិត្ត​ទុកដាក់​ខ្ពស់​ក្នុង​ការងារ​បន្ត​អប់រំ និង​ណែនាំ​ប្រជាពលរដ្ឋ​ឲ្យ​ចូល​រួម​ក្នុង​ការ​បង្ការ​ការពារ និង​ទប់ស្កាត់​មិន​ឲ្យ​រាលដាល​ចូល​ក្នុង​សហគមន៍​ក្នុង​ទ្រង់ទ្រាយ​ធំ និង​ការ​ផ្តោត​ទៅ​លើ​វិធានការ​ ក្នុង​ការ​ស្រោចស្រង់​ទ្បើង​វិញ ព្រោះ​ស្ថានការណ៍​របស់​ជំងឺ​រាតត្បាត​នេះ​ ទាមទារ​ឲ្យ​យើង​បន្ត​យកចិត្តទុកដាក់ ហើយ​អនុវត្ត​នូវ​របត់​នៃ​ការរស់នៅ​ធម្មតា តាម​បែប​គន្លង​ថ្មី ក្នុង​បរិបទ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ ដោយ​ប្រកាន់យក​នូវ​ការអនុវត្ត អនាម័យ រក្សា​គម្លាត​សុវត្ថិភាព​សង្គម និង​សុវត្ថិភាព​បុគ្គល​ជា​ចាំបាច់​។​

​ជាមួយគ្នានេះ មេបញ្ជាការ​កងទ័ពជើងគោក​កម្ពុជា ក៏បាន​បញ្ជាក់​ថា នឹង​បន្ត​ខិតខំ​ចូល​រួម​ចំណែក​ពង្រឹង​នូវ​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិការ​រ​វាង​កងទ័ព​នៃ​ប្រទេស​ទាំងពីរ ជាពិសេស​រវាង​កងទ័ព​ជើងគោក​ឲ្យ​កាន់​តែ​មាន​សន្ទុះ​ខ្លាំង​ឡើង​បន្ថែម​ទៀត ហើយ​បាន​ចូលរួម​អបអរ​សារ​ទរ​ចំពោះ​ការ​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​របស់​កងទ័ព​នៃ​សាធារណរដ្ឋ​សហភាព មី​យ៉ាន់​ម៉ា នូវ​ព្រឹត្តិការណ៍ ACAMM, AARM, ASMAM, និង AAISW ក្នុង​ឆ្នាំ ២០២១ ខាងមុខនេះ​៕

អត្ថបទ៖ កោះ​កែវ

សូមចុចអាន៖ ​លោកជំទាវ​ ម៉ែន សំអន បរិច្ចាគ​ថវិកា​៥​ពាន់​ដុល្លារ ដើម្បី​ចូលរួម​ទិញ​វ៉ាក់សាំង​ប្រឆាំង ជំងឺកូ​វីដ​១៩

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម