Connect with us

ព័ត៌មានជាតិ

មកដឹងអំពីឈ្មោះពិតផ្សារណាត់ ឬផ្សារធំបាត់ដំបង

បានផុស

នៅ

ខេត្តបាត់ដំបង÷ ផ្សារណាត់ឬផ្សារធំបាត់ដំបង ស្ថិតនៅចំកណ្តាលក្រុងបាត់ដំបង។ បច្ចុប្បន្នផ្សារនេះមានការ​លក់ដូរផលិតផលចម្រុះ។

ផ្សារណាត់​ត្រូវបានធ្វើការជួសជុលជាបន្តបន្ទាប់ ក្រោយពីរបបប្រល័យពូជសាសន៍ដួលរលំ។ ការជួសជុលចុងក្រោយនៅ​ឆ្នាំ​២០២០ ក្រោយ​ពេល​អគ្គិភ័យកបានឆាបឆេះ ផ្នែកខ្លះ​ធ្វើ​ឲ្យ​តូបអាជីវករ​ ៣២ រង​ការ​​ខូចខាតទាំងស្រុង ដែល​ប៉ាន់ប្រមាណជាទឹកប្រាក់​ជាង ៧០ ម៉ឺន​ដុល្លារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក់ព័ន្ធប្រវត្តិ​ផ្សារណាត់ឬផ្សារធំថ្មីនេះ លោកហម អរុណ ប្រធានការិយាល័យគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ខេត្តបាត់
ដំបងបានឲ្យ​ដឹង​ថា សម្រាប់ផ្សារណាត់បាត់ដំបង បានផ្តួចផ្តើមសាងសង់ដោយនាយកដ្ឋានកិច្ចការសាធារណៈរបស់អាណានិគមបារាំងក្នុងឆ្នាំ១៩៣០។ កាលដំបូងឡើយប្រើប្រាស់ជាទីផ្សារដោះដូរក្រណាត់ហៅថាផ្សារក្រណាត់ ហើយ​ចាប់ផ្តើមបើក​ឲ្យប្រើប្រាស់ជាផ្លូវការក្នុងឆ្នាំ១៩៣០។

បើយោងតាមការសិក្សាស្រាវជ្រាវរចនាបទនិងស្ទីលរបស់សំណង់ផ្សារណាត់ បង្កើតឡើងដោយស្ថាបត្យករអ៊ីណែសហេប្រាដ (ErnestHebrard) ក្នុងឆ្នាំ១៩២១ នៅពេលលោកចូលកាន់តំណែងជាប្រធាននាយកដ្ឋានស្ថាបត្យកម្មនិងអភិវឌ្ឍទីក្រុងនៅឥណ្ឌូចិន។

លោកហម អរុណ បន្តឲ្យដឹងថា លោក”អ៊ីណែសហេប្រាដ” បានបង្កើតរចនាបថស្ថាបត្យកម្មមួយថ្មីដែលមិនយកតាមលំនាំបែបបុរាណនៅក្នុងតំបន់ដែលលោកហៅថាលំនាំអង្គរ ប៉ុន្តែសម្របទៅតាមអាកាសធាតុនិងបរិយាកាសក្នុងតំបន់។

លក្ខណៈពិសេសនៃសំណង់ស្ថាបត្យកម្មរបស់លោកគឺប្រកបទៅដោយសោភ័ណភាព ដោយដំបូលមានលក្ខណៈងាយស្រួលដល់ដំណើរនិងបម្លាស់ទីនៃខ្យល់ ហើយមានរបាំងសាចនិងជញ្ជាំងមានគម្រប។ ជាពិសេសមានទីធ្លានៅកណ្តាលសម្រាប់ពហុបំណងផ្សេងៗ។ ចំណុចពិសេសមួយទៀតគឺសំណង់ស្ថាតប្បកម្មតាមបែបឥណ្ឌូចិននៃសាលាហាណូយនេះគឺមិនមែនជាលក្ខណៈបែបសិល្បៈដេកូ (ArtDeco) ដែលភាគច្រើនតែងតែមានទម្រង់ជាប៉មទៀតទេ៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម