ព័ត៌មានជាតិ
សម្ដេចតេជោ៖កម្ពុជា ត្រូវការចាក់វ៉ាក់សាំងទៅដល់មនុស្សចំនួន១០លាននាក់
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងចំពោះមុខថ្នាក់ដឹកនាំ នៃបណ្ដាប្រទេស ទាំងប្រាំ ក្នុងកិច្ចប្រជុំ ACMEC លើកទី៩ នាព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០នេះ ដោយជំរុញដល់ប្រទេសទាំងអស់ ត្រូវយកចិត្តទុកដាក់ទៅលើបញ្ហាវ៉ាក់សាំង គ្រាដែលប្រទេសវៀតណាម បានប្រកាសទិញវ៉ាក់សាំង ប្រទេសឡាវ និងថៃ ក៏បានប្រកាសទិញវ៉ាក់សាំងដែរ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងថា កម្ពុជាគ្រោងនឹងទិញវ៉ាក់សាំង ចំនួនមួយលានដូស ហើយកម្ពុជាក៏ត្រូវការចាក់វ៉ាក់សាំងទៅដល់មនុស្សចំនួន១០លាននាក់ផងដែរ។

សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំ ACMEC លើកទី៩ ថ្នាក់ដឹកនាំបានពិភាក្សាគ្នាអំពីការធ្វើការគ្នារួមគ្នាក្នុងក្របខណ្ឌ ACMEC ដោយត្រូវឲ្យមានលេខាធិការដ្ឋាន ACMEC ដែលត្រង់ចំនុចនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា បានគាំទ្រ ខណៈថ្នាក់ដឹកនាំ ACMEC នឹងបង្កើតឲ្យមាន លេខាធិការដ្ឋាន ACMEC នេះ នាពេលខាងមុខផងដែរ។


នៅក្នុងកិច្ចប្រជុំនេះដែរ សម្ដេចនាយករដ្ឋមន្ត្រី បានមានប្រសាសន៍លើកឡើងពីការខិតខំប្រឹងប្រែងរបស់កម្ពុជា ក៏ដូចជាសមាជិកទាំងអស់ នៅក្នុងការជំរុញឲ្យប្រទេស ACMEC អនុវត្តសកម្មភាពទទួលបានជោគជ័យ ជាពិសេសគឺការជំរុញការតភ្ជាប់ និងការកសាងសហគមន៍ ACMEC ធ្វើយ៉ាងណាប្រែក្លាយឲ្យអនុតំបន់ ACMEC មានកំណើនសេដ្ឋកិច្ចខ្ពស់ និងជំរុញការបណ្ដុះបណ្ដាលធនធានមនុស្ស ជំរុញការតភ្ជាប់ ជំរុញឲ្យសេដ្ឋកិច្ចអនុតំបន់នេះកាន់តែលឿនទៅមុខ ជាពិសេសគឺការជំរុញការកាត់បន្ថយគំលាត និងការកាត់បន្ថយភាពក្រីក្រ៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


