Connect with us

ព័ត៌មានជាតិ

គណបក្សប្រជាជនកម្ពុជា ៖ ស្មារតី ៧មករា មានគុណតម្លៃជាអមតៈ សម្រាប់ជាតិ និងប្រជាជន

បានផុស

នៅ

ថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២២នេះ ជាថ្ងៃគម្រប់ខួប ៤៣ឆ្នាំ នៃទិវាជ័យជម្នះជា ប្រវត្តិសាស្ត្ររបស់ប្រជាជនកម្ពុជា លើរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានសង្គ្រោះជាតិឱ្យរស់រានមានជីវិតឡើងវិញទាន់ពេលវេលា បញ្ចប់សម័យកាលដ៏ខ្មៅងងឹតបំផុត ហើយបើកឡើងនូវសករាជថ្មីរបស់កម្ពុជា គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា បន្ទាប់ពីថ្ងៃជ័យជម្នះជាប្រវត្តិសាស្ត្រនេះ គណបក្សប្រជាជនកម្ពុជា រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងរដ្ឋអំណាច ប្រជាជន បានប្រមូលកម្លាំងប្រជាជាតិខ្មែរទាំងមូលពុះពារជម្នះគ្រប់ឧបសគ្គ និងការលំបាករាប់ម៉ឺនសែនជំពូកយ៉ាងប្តូរផ្តាច់ ដើម្បីការពារការរស់រានរបស់ខ្លួន និងការស្តារ កសាងប្រទេសឡើងវិញដែលត្រូវចាប់ផ្ដើមពីចំណុចសូន្យ។

ជោគជ័យក្នុង ការអនុវត្តបណ្ដាភារកិច្ចជាយុទ្ធសាស្ត្រនេះបានបង្កើតបុព្វបទ និងលក្ខណសម្បត្តិជាមូលដ្ឋានសម្រាប់ការស្វែងរកសន្តិភាព និងបង្រួបបង្រួមជាតិ និងការបន្តស្តារ និងអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យឱ្យមានការរីកចម្រើនរហូតមកដល់ពេលនេះ។ ថ្ងៃ៧ មករា ឆ្នាំ១៩៧៩ ត្រូវបានប្រជាជនកម្ពុជាប្រសិទ្ធនាមថា ជា “ថ្ងៃកំណើតទី ២ របស់ខ្លួន” បើគ្មានជ័យជម្នះ ថ្ងៃ៧ មករា យើងពិតជាគ្មានជីវិតរស់នៅមកដល់ថ្ងៃនេះទេ ហើយក៏គ្មានអ្វីៗដូចបច្ចុប្បន្នដែរ នេះជាសច្ចធម៌ប្រវត្តិសាស្ត្រ។

បើតាមសម្តេចតេជោ ហ៊ុន សែន រយៈពេល៤៣ ឆ្នាំមកនេះ ផ្តើមពីជ័យជម្នះ៧មករា យើងបានធ្វើដំណើរលើផ្លូវមួយ ប្រកបដោយភាពបត់បែន និងគ្រោះថ្នាក់ជាទីបំផុត តែជាផ្លូវដ៏ត្រឹមត្រូវដែលបានធានាដល់ការស្ថិតស្ថេរគង់វង្ស និងរីកចម្រើន នៃមាតុភូមិកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយភ្ជាប់ជាប់មេរៀនពិសោធន៍នៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ប្រជាជាតិយើងបានជ្រើសរើសយក របបនយោបាយ និងសង្គមរបស់ខ្លួនប្រកបដោយភាពឯករាជ្យដែលស្របទៅនឹងលក្ខណៈប្រវត្តិសាស្ត្រ ស្ថានភាពសង្គម សេដ្ឋកិច្ច វប្បធម៌កម្ពុជា ព្រមទាំងការវិវត្តនៃសភាពការណ៍ក្នុងប្រទេស និងក្រៅប្រទេស ដោយមិនរាថយចំពោះឧបសគ្គ និងការសាកល្បងគ្រប់បែបយ៉ាង និងមិនឱនក្បាលចំពោះការកៀបសង្កត់គំរាមកំហែងនានា។

លើមូលដ្ឋាននេះ បានធ្វើឱ្យមាតុភូមិយើងអាចងើបឈរឡើងវិញ និងឈានទៅមុខជាជំហានៗ ឆ្លងផុតដំណាក់កាលដែលលំបាកបំផុត មកកាន់ ដំណាក់កាលពង្រឹងពង្រីកខ្លួន និងសម្រេចបានការផ្លាស់ប្តូរដ៏ធំធេងជាប្រវត្តិសាស្ត្រប្រកបដោយមោទនភាព កម្ពុជា ដែលពីមុនជាវាលពិឃាតនៃរបបប្រល័យពូជសាសន៍, ជាសមរភូមិនៃសង្គ្រាមផ្ទៃក្នុងដ៏រ៉ាំរ៉ៃ, ជាកន្លែងដណ្តើមប្រជែងរវាងមនោគមវិជ្ជានយោបាយនានា, ជាប្រទេសក្រីក្រ និងឱនថយបំផុតផ្នែកសេដ្ឋកិច្ច ឥឡូវនេះបានក្លាយជាព្រះរាជាណាចក្រ ដែលប្រកាន់ខ្ជាប់នូវគោលការណ៍ប្រជាធិបតេយ្យ និងនីតិរដ្ឋ, ជាប្រទេសមានសន្តិភាព ឯកភាពជាតិ និងឯកភាពទឹកដី ទាំងស្រុង មានសេដ្ឋកិច្ចកំពុងលូតលាស់ ដោយបានចេញផុតពីប្រទេសមានចំណូលទាប ក្លាយជាប្រទេសមានចំណូល មធ្យមកម្រិតទាប ហើយជីវភាពប្រជាជនមានភាពកាន់តែប្រសើរឡើង។

កម្ពុជាបានក្រោកឈរស្មើមុខមាត់ជាមួយបណ្ត ប្រទេស បានចូលរួមដោយស្មើភាព និងស្មើសិទ្ធិក្នុងរាល់កិច្ចការអន្តរជាតិ។ ទាំងអស់នេះ គឺជាសមិទ្ធផលជាប្រវត្តិសាស្ត្រ ដ៏ធំធេងថ្លៃថ្លាបំផុតរបស់ប្រជាជនកម្ពុជាគ្រប់រូបនៃគ្រប់ជនជាតិ គ្រប់ជំនឿសាសនា និងគ្រប់និន្នាការនយោបាយ។

បើតាមសម្តេចតេជោ ហ៊ុន សែន ឆ្នាំ ២០២០ និងឆ្នាំ ២០២១ កន្លងទៅនេះ វិបត្តិជាសកលនៃជំងឺកូវីដ-១៩ក៏បានបង្កផលប៉ះពាល់យ៉ាង ធ្ងន់ធ្ងរមកលើជីវភាពសង្គមជាតិយើង។ ប្រឈមនឹងស្ថានការណ៍នេះ រាជរដ្ឋាភិបាល បានដាក់ចេញផែនការយុទ្ធសាស្ត្រ និងវិធានការជាច្រើនប្រកបដោយភាពជាក់ស្ដែងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវនេះ ទាំងខាងរដ្ឋបាល សុខាភិបាល សន្តិសុខ សេដ្ឋកិច្ច និងសង្គមកិច្ច ជាពិសេសយុទ្ធនាការជាតិចាក់វ៉ាក់សាំង ដើម្បីការពារអាយុជីវិតប្រជាជន រក្សាស្ថិរភាពសង្គម រក្សាលំនឹងសេដ្ឋកិច្ច និងលំនឹងនៃជីវភាពរស់នៅដោយមានការចូលរួមយ៉ាងផុលផុសពីសំណាក់ ប្រជាពលរដ្ឋ មកដល់ចុងឆ្នាំ ២០២១ យើងបានធ្វើឱ្យចំនួនករណ៏ឆ្លងជំងឺកូវីដ-១៩ ត្រូវថយចុះមកក្នុងកម្រិត យ៉ាងទាប ហើយបង្កើតបានភាពសាំក្នុងសង្គម ដែលអនុញ្ញាតឱ្យរាជរដ្ឋាភិបាលប្រកាសបើកប្រទេសឡើងវិញគ្រប់វិស័យ តាមគន្លងប្រក្រតីភាពថ្មីចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ មក។

មកដល់ពេលនេះ ស្ថានភាពទូទៅកាន់តែបានល្អប្រសើរ ឡើងដែលឆ្លុះបញ្ចាំងអំពីជោគជ័យរបស់យើងក្នុងការទប់ស្កាត់មិនឱ្យប្រជាជនធ្លាក់ក្នុងជ្រោះមរណៈនៃជំងឺកូដ-១៩ និងបានផ្តល់ការរំពឹងទុកប្រកបដោយភាពវិជ្ជមានចំពោះការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញក្នុងឆ្នាំ ២០២២ នេះ។

សម្តេចនាយករដ្ឋមន្ត្រីបញ្ជាក់ថា ពេលនេះយើងកំពុងឈានចូលឆ្នាំថ្មី ២០២២ ជាមួយនឹងក្តីសង្ឃឹមដ៏មុតមាំ ចំពោះជោគជ័យនៃដំណើរជាតិយើងបន្តទៅមុខទៀត។ នៅក្នុងឱកាសនេះ សម្តេចបានអំពាវនាវដល់បងប្អូនជនរួមជាតិនៅ គ្រប់ទិសទី បន្តរួបរួមសាមគ្គីជាធ្លុងមួយក្រោមដំបូលរដ្ឋធម្មនុញ្ញ និងម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីសម្រេចបានសមិទ្ធផលថ្មីៗទៀតក្នុងការកសាង និងការពារមាតុភូមិជាទី ស្នេហានៃយើង ឆ្ពោះទៅរកអនាគតដ៏រុងរឿងដែលពុំមានការកើតឡើងជាថ្មីទៀតនូវអំពើប្រល័យពូជសាសន៍ សង្គ្រាម និងការបែកបាក់ផ្ទៃក្នុងជាតិដូចពេលមុន។

ក្នុងស្មារតីនេះ ប្រជាជាតិយើងទាំងមូលត្រូវពួតដៃគ្នារួមចិត្តតែមួយ ប្តូរផ្តាច់ ថែរក្សាសន្តិភាព ការពារឯករាជ្យ អធិបតេយ្យ ការពាររាល់សមិទ្ធផលសង្គមជាតិដែលសម្រេចបានតាំងពីថ្ងៃជ័យជម្នះ ៧មករាឱ្យបានគង់វង្ស មិនឱ្យបុគ្គលណា ក្រុមណា ឬបរទេសណាមកបំផ្លាញទៅវិញបានឡើយ។ ស្មារតី ៧ មករា គឺសាមគ្គីភាព វីរភាព និងជ័យជម្នះ។ ស្មារតី ៧ មករា រំឭកយើងឱ្យចងចាំជានិច្ចនូវមហា សោកនាដកម្ម និងគ្រោះមហន្តរាយដែលប្រជាជាតិយើងធ្លាប់បានឆ្លងកាត់, ស្មារតី ៧ មករា មានគុណតម្លៃជាអមតៈ សម្រាប់ជាតិ និងប្រជាជនកម្ពុជា ក្នុងការបន្តដំណើរទៅមុខលើមាគ៌ាឯករាជ្យ សន្តិភាព សេរីភាព អព្យាក្រឹត ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់រវាង អ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន

សន្តិសុខសង្គម៧ ម៉ោង មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៨ ម៉ោង មុន

សមត្ថកិច្ចបញ្ជាក់ករណី​​សំណុំ​រឿង​ក្រុមហ៊ុន CIC ខុស​ពីករណី​សំណុំ​រឿង​ក្រុមហ៊ុន ឡេង ចាន់ណា

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ឱកាស​ការងារ​ជាង ៨០០០ កន្លែង​ដល់ក​ម្មករ​រោងចក្រ អ​.​ជី ហ៊្វូត​វែ​រ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម