Connect with us

ព័ត៌មានជាតិ

ពលរដ្ឋនៅភូមិដើមស្លែង ១ មួយចំនួន សាងសង់របងហួសគំនូសក្រហម ដែលអាជ្ញាធរកំណត់ជាកន្លែងសាងសង់ច្រាំងទន្លេ

បានផុស

នៅ

លោក ខៀវ ជួង មេភូមិដើមស្លែង ១ នៅថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២២នេះ បានធ្វើរបាយការណ៍ជូនលោកចៅសង្កាត់ច្បារអំពៅទី ២ ឲ្យបានដឹងអំពីសកម្មភាព ប្រជាពលរដ្ឋមួយចំនួន រស់នៅភូមិដើមស្លែង ១ បានសាងសង់របងហួសគំនូសក្រហម ដែលសាលារាជធានីភ្នំពេញដាក់គំនូស កុំឲ្យរំលោភបំពានលើដី ដែលគ្រោងសាងសង់ច្រាំងទន្លេ។

តាមរបាយការណ៍ បានបញ្ជាក់ថា នៅពេលថ្មីៗនេះ មានប្រជាពលរដ្ឋ ដែលមានដីធ្លីជាប់មាត់ទន្លេ បានធ្វើការសាងសង់ របងថ្មី ចូលមកច្រាំងទន្លេហួសគំនូសក្រហម ដែលសាលារាជធានីភ្នំពេញ កំណត់ជាកន្លែងសាងសង់ច្រាំងទន្លេ តភ្ជាប់ពីមជ្ឈមណ្ឌលកោះនរាស្ថិត ក្នុងសង្កាត់និរោធ ឆ្ពោះមកស្ពានព្រះមុនីវង្សចាស់ ក្នុងមូលដ្ឋានសង្កាត់ច្បារអំពៅទី ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

តាមការអះអាង របស់មន្ត្រីភូមិបាលខណ្ឌច្បារអំពៅ សុំមិនបញ្ចេញឈ្មោះ បានប្រាប់ថា ចំពោះបុគ្គលរូបណា ដែលហ៊ានសាងសង់របង ឬផ្ទះក៏ដូចជាដកបង្គោលកំណត់ព្រំដី ដែលត្រូវសាងសង់ច្រាំងទន្លេគឺត្រូវមានទោស។ ប៉ុន្តែបើតាមទំហំ នៃការរំលោភបំពានសាងសង់ របងហួសគំនូសក្រហម ដូចប្រជាពលរដ្ឋ រស់នៅភូមិដើមស្លែង ១នេះ គឺពិតជាត្រូវមានទោសជាក់ជាពុំខាន។ កម្ពុជាថ្មីរង់ចាំមើល រឿងរ៉ាវនេះ តើសកម្មភាពនេះ នឹងមានវិធានការណ៍ តាមផ្លូវច្បាប់ ឬយ៉ាងណា៕

អត្ថបទ៖ នរា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម