Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុនអាកាសចរណ៍ថៃ ដាក់គោលដៅបង្កើនជើងហោះ​ហើរ​មកកាន់ខេត្តសៀមរាប និងព្រះសីហនុ​

បានផុស

នៅ

ខេត្តទេសចរណ៍ធំបំផុតរបស់កម្ពុជា គឺខេត្តសៀមរាប និងខេត្តព្រះសីហនុ បានក្លាយជាគោលដៅសំខាន់​សម្រាប់ក្រុមហ៊ុន​ជើងហោះហើរ Air Asia Thailand របស់ប្រទេសថៃ។ ក្រុមហ៊ុននេះ សន្យា​ថា នឹង​បង្កើន​ជើង​ហោះហើរ​របស់ខ្លួនពីតំបន់ទេសចរណ៍ផ្សេងៗនៅក្នុងប្រទេសថៃ មកកាន់ខេត្តទាំង២របស់កម្ពុជានេះ ខណៈបច្ចុប្បន្ន ក្រុមហ៊ុន Air Asia Thailand មានតែជើងហោះហើរពីទីក្រុងបាងកក មក​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញតែមួយប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងជំនួបជាមួយលោក សុខ សុក្រឹត្យា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន និងជារដ្ឋលេខាធិការ​ក្រ​សួង​​ទេសចរណ៍កាលពីពេលថ្មីៗនេះ ​លោក Tasspon Bijleveld ប្រធាន និងជានាយកប្រតិបត្តិ ក្រុម​ហ៊ុន​អាកាសចរណ៌ Air Asia Thailand បានលើកឡើងថា លោកពិតជារីករាយក្នុងការសហការជាមួយកម្ពុជា ដើ​ម្បី​​បើកជើងហោះហើរបន្ថែមពីខេត្តទេសចរណ៍សំខាន់ៗមួយចំនួនទៀត មកកាន់ប្រទេសកម្ពុជា។  គម្រោង​នេះ នឹងធ្វើឡើងនាពេលឆាប់ៗនេះ។ លោក Tasspon Bijleveld បានមើលឃើញថា វិស័យ​ទេសចរណ៍​នៅ​កម្ពុជា ​នឹងមានការអភិវឌ្ឍ ដោយសារតែកម្ពុជាមានសុខសន្តិភាព ​ហើយ​កម្ពុជា​ នឹង​ទទួល​បាន​ភ្ញៀវទេសចរ​កាន់​តែច្រើនថែមទៀតនាពេលខាងមុខ។

ការអះអាងរបស់ប្រធានក្រុម​ហ៊ុន​អាកាសចរណ៌ Air Asia Thailand នេះ គឺជាការឆ្លើយតបទៅលោកបណ្ឌិត សុខ សុក្រឹត្យា ដែលបានស្នើឲ្យក្រុមហ៊ុនអាកាសចរណ៌ Air Asia Thailand បើកដំណើរការ Air Asia Cambodia នៅកម្ពុជា និងបង្កើតជើងហោះហើរត្រង់ពីតំបន់ទេសចរសំខាន់ៗ នៃប្រទេស​មួយចំនួន​មកកាន់​តំបន់ទេសចរណ៍សំខាន់ៗរបស់ប្រទេសកម្ពុជា។ បើតាមលោកសុខ សុក្រឹត្យា គឺលោកប្រធាន ក្រុមហ៊ុន​អា​កា​សចរណ៌ Air Asia Thailand បានសន្យាជំរុញឲ្យបង្កើត Air Asia Cambodia ឲ្យបានលឿន ដើម្បី​ហោះ​ហើរ​ត្រង់ពីតំបន់ទេសចរសំខាន់ៗពីប្រទេសថៃ និងអន្តរជាតិមួយចំនួនទៀត មកកម្ពុជា។ ​លោក​ក៏បាន​យល់ស្រប​ចំពោះ​គំនិត​នៃ​ការ​បង្កើត​ជើងហោះហើរត្រង់នេះ ដើម្បី​សម្រួល​ដល់​ភ្ញៀវទេសចរ និង​កំណើន​ភ្ញៀវទេសចរ​ ខណៈដែលភ្ញៀវទេសចរបាន និងកំពុងសម្លឹងឃើញប្រទេសកម្ពុជា ជាគោលដៅ​ទេសចរណ៍​ប្រកបដោយសុវត្ថិភាព និងសុខសន្តិភាព។

ជាមួយគ្នានេះ ប្រធានក្រុមហ៊ុន Air Asia Thailand ក៏បានថ្លែងអំណរគុណចំពោះសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏ដូចប្រជាជនកម្ពុជា ដែលបានជួយសម្រួល និងផ្តល់ឱកាសឲ្យ AirAsia Thailand មានលទ្ធភាពហោះហើរនៅក្នុងប្រទេសកម្ពុជា ពិសេស តំបន់ទេសចរណ៌សំខាន់ៗ ប្រកបដោយ​សុវត្ថិភាព​ក្នុងរយៈ​ពេល១៥ឆ្នាំមកនេះ។ ប៉ុន្តែ ដោយសារតែបញ្ហាវិបត្តិកូវីដ ក្រុមហ៊ុន បាន​ដំណើរការជើង​ហោះ​ហើរ​តែ២ថ្ងៃប៉ុណ្ណោះក្នុងមួយសប្តាហ៍ នាពេលបច្ចុប្បន្ននេះ។

លោក សុខ សុក្រិត្យា បានប្រាប់ដល់ប្រធានក្រុមហ៊ុនហោះហើរនេះវិញថា នៅក្នុងអំឡុងខែមករា ឆ្នាំ២០២២ នេះ កម្ពុជានឹងមានព្រឹត្តិការណ៍មួយ គឺទិវាទេសចរណ៍អាស៊ាន (ATF-2022) ដែល​នឹងរៀបចំ​ធ្វើនៅខេត្ត​ព្រះ​សីហនុ ដោយមានរដ្ឋមន្ត្រីនៃប្រទេសអាស៊ានចូលរួម ដើម្បីផ្លាស់ប្តូរ​បទពិសោធន៍ ​ព្រមទាំង​រៀបចំ​យុទ្ធ​សា​ស្ត្រ​មួយចំនួនក្នុងការស្តារវិសយ័ទេសចរណ៍ទ្បើងវិញ។ លោកបណ្ឌិត បានបន្ថែមថា នៅក្នុង​ឆ្នាំ​២០២២ នេះ​ កម្ពុជា មានគម្រោងនាំចូលនូវព្រឹត្តិការណ៍ខ្នាតអន្តរជាតិធំៗចំនួន៣ ដើម្បីទា​ក់ទាញ​ភ្ញៀវទេសចរ​មកលេង​កម្ពុជាឲ្យកាន់តែច្រើន។ ព្រឹត្តិការណ៍ទាំង៣នេះ រួមមាន ការសម្តែងរបស់ Andrea Bocelli World Heritage Live@Angor Wat Cambodia របស់វង់តន្ត្រីលំដាប់ពិភពលោក ព្រឹត្តិការណ៍បាល់ទាត់​ជាលក្ខណៈមិត្ត​ភាព​រវាងក្រុមកីទ្បាបាល់ទាត់ខ្នាតធំៗរបស់អ៊ឺរ៉ុប និងព្រឹត្តិការណ៍ Concert គម្រប់៤០ឆ្នាំ​នៃវង់​តន្ត្រីពី​ប្រទេស​នៅក្នុង​អាស៊ានផងដែរ៕

អត្ថបទ ៖ វណ្ណ សុគន្ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អំពើពុករលួយ ធ្វើឱ្យប្រធានសមាគមបាល់ទាត់ថ្នាក់ជាតិរបស់ប្រទេសចិន ត្រូវជាប់ពន្ធនាគារអស់មួយជីវិត

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្នុង​ត្រីមាស​ទី១​ឆ្នាំនេះ ខេត្ត​កែប នាំចេញ​ផ្លែស្វាយ​កែវ​រមៀត​ជាង ៧​ពាន់​តោន កើនឡើង ៨២%

ព័ត៌មានជាតិ៨ ម៉ោង មុន

ផ្លូវ​ប្រប​មាត់​ព្រែក​ពី​គល់​ស្ពាន​ថ្មី​ដល់​ស្ពាន​ចាស់ រួម​ជា​មួយ​សួន​កម្សាន្ត និង​លេច​រូបរាង​​ឆាប់​ៗក្នុងខេត្តកំពត

ព័ត៌មានជាតិ៨ ម៉ោង មុន

ដីព្រៃ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព ក្បែរ​បរិស្ថាន​តា​កឹង កំពុង​រង​ការ​ឈូសឆាយ​កាប់បំផ្លាញ

ព័ត៌មានជាតិ៩ ម៉ោង មុន

កម្ពុជា-ថៃ ជួបប្រជុំ​ទ្វេភាគី​លើក​ទី​១៤​ស្តីពី​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន

Sokha Hotels

ព័ត៌មានពេញនិយម