Connect with us

ព័ត៌មានជាតិ

គម្រោងផ្ទះវីឡា ផ្ទះល្វែងលំដាប់ទំនើបដំបូងគេក្នុងតំបន់! បុរី ខាសិន ភ្នំពេញ បានសម្ពោធ ដំណើរការជាផ្លូវការហើយ

បានផុស

នៅ

នៅ​ថ្ងៃទី ៦ ខែមករា គម្រោង “​បុរី ខា​សិន ភ្នំពេញ​” ដែល​បង្កើតឡើង​ដោយ​ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ខា​សិន ហ្គ័​រ​ជី រៀល អ៊ី​ស្ទេ​ត ឯ​.​ក បាន​បើក​ការដ្ឋាន​សាងសង់​នៅ​ផ្លូវជាតិ​លេខ​៣ រាជធានី​ភ្នំពេញ និង​បាន​បើក​លក់​នៅ​រសៀល​ថ្ងៃ​ដដែល​នេះ។ ទិដ្ឋភាព​នៅ​ការិយាល័យ​មាន​ភាព​អ៊ូអរ​ខុសពី​ធម្មតា អ្នក​ទិញ​ក៏បាន​ចូល​មក​ជា​ហូរហែ ក៏បាន​ទាក់ទាញ​សហគ្រាស​ល្បីៗ អ្នកនយោបាយ និង​ពាណិជ្ជករ​ពី​គ្រប់​មជ្ឈដ្ឋាន​ក្នុងប្រទេស​កម្ពុជា​មក​ចូលរួម​សារ​ទរ​ផងដែរ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ពិធី​សម្ពោធ​នេះ លោក​ហ្វា​ន់ តឺ ហួរ នាយក​ប្រតិបត្តិ​នៃ​គម្រោង​បុរី ខា​សិន ភ្នំពេញ បាន​ថ្លែងអំណរគុណ​យ៉ាង​ស្មោះស្ម័គ្រ​ចំពោះ​ភ្ញៀវ​ដែល​ឆ្លៀត​ពេលវេលា​ដ៏​មានតម្លៃ និង​មមាញឹក​របស់ខ្លួន ក្នុងការ​ចូលរួម​សារ​ទរ និង​គាំទ្រ​គម្រោង​នេះ ។​

​លោក​បាន​ណែនាំ​ថា គម្រោង​បុរី​ខា​សិន​ភ្នំពេញ គឺជា​គម្រោង​ផ្ទះ​វីឡា​ដំបូង​គេ​ក្នុង​ទីក្រុង​ភ្នំពេញ​ដែល​បង្កើតឡើង​ដោយ​ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ខា​សិន ហ្គ័​រ​ជី រៀល អ៊ី​ស្ទេ​ត ឯ​.​ក ដែលមាន​ផ្ទៃដី​សរុប​ចំនួន ៣០​ហិកតា គ្រោង​នឹង​សាងសង់​ផ្ទះ​វីឡា ផ្ទះល្វែង​ជាង ២០០០​ផ្ទះ ដែលមាន​ផ្ទៃ​សាងសង់​សរុប 320,000​ម៉ែត្រការ៉េ រៀបចំ​ឲ្យ​មាន​វិថី​ពាណិជ្ជកម្ម​ប្រវែង 220​ម៉ែត្រ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​3 (​មាន​ហាង​ចំនួន​៤១​ហាង តាម​ដង​វិថី​ពាណិជ្ជកម្ម​) សាលារៀន​អន្តរជាតិ មន្ទីរពេទ្យ​ទំនើប និង​ទម្រង់​អាជីវកម្ម​ផ្សេងៗ​ទៀត បណ្ដុំ​ការរស់នៅ ការដើរ​ទិញ​ទំនិញ ការជួប​ជុំគ្នា ម្ហូបអាហារ ការកម្សាន្ត ការ​លំហែកាយ និង​ពាណិជ្ជកម្ម បង្កើតជា​សហគមន៍​ខ្នាត​ធំ​ទំនើប លំដាប់​ខ្ពស់ នៃ​ភាគ​ខាងលិច​ទីក្រុង​ភ្នំពេញ និង​ជា​សហគមន៍​គំរូ​អត្តសញ្ញាណ​ភូមិសាស្ត្រ​ថ្មី​បំផុត​ក្នុង​ខណ្ឌ​កំបូល។

លោក​បាន​មានប្រសាសន៍ថា “​យើង​នឹង​ប្រឹងប្រែង​ឱ្យ​អស់ពី​សមត្ថភាព​ដើម្បី​ធ្វើឱ្យ​គម្រោង​អចលន​ទ្រព្យ​នេះ​ដំណើរការ​ទៅបាន​ល្អ ដោយ​បង្ហាញ​នូវ​ប្រភេទ​លំនៅដ្ឋាន​ប្រណិតៗ​!”

​នៅ​ប្រទេស​កម្ពុជា ក្រុមហ៊ុន ខា​សិន គ្រុប បាន​អភិវឌ្ឍន៍​តំបន់​សេដ្ឋកិច្ច​ពិសេស​អន្តរជាតិ​កម្ពុជា​-​ចេ​ជាង​ដំណាក់កាល​ទីមួយ​ប្រកបដោយ​ជោគជ័យ ដែល​ស្ថិតនៅ​គីឡូម៉ែត្រ​លេខ​១៧៥ ផ្លូវជាតិ​លេខ​៤ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ។ តាម​ការរំពឹងទុក សហគ្រាស​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ​នឹងមាន​ផលិតភាព​សរុប ៦០០​លាន​ដុល្លារ​អាមេរិក និង​ផ្តល់​ឱកាស​ការងារ​ជូន​ប្រជាជន​ក្នុងស្រុក​ជាង ៦.០០០​នាក់។ តំបន់​ពិសេស​ដំណាក់កាល​ទី​១​មាន​សហគ្រាស​ចូល​ពេញ​អស់ហើយ ក្រុមហ៊ុន​កំពុង​រៀបចំ​សាងសង់​ដំណាក់កាល​ទី​ពីរ​បន្ថែម​ទៀត។

ដោយ​មើលឃើញ​អំពី​ទស្សនវិស័យ​អភិវឌ្ឍន៍​នាពេល​អនាគត​របស់​ប្រទេស​កម្ពុជា លោក​ហ្វា​ន់ តឺ ហួរ​យល់ឃើញថា រាជធានី​ភ្នំពេញ ដែលជា​រាជធានី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រាកដជា​គោលដៅ​ដ៏​ល្អ​សម្រាប់​ប្រជាជន​កម្ពុជា​ទាំងមូល​សង្ឃឹម​ចង់បាន​សំរាប់​ការរស់នៅ។ ក្នុងនាម​ជាទី​ក្រុង​អន្តរជាតិ​បើកចំហ រាជធានី​ភ្នំពេញ​ក៏​នឹង​ក្លាយជា​កន្លែង​ដ៏​ល្អ​សម្រាប់​មិត្ត​អន្តរជាតិ​ក្នុងការ​វិនិយោគ និង​អភិវឌ្ឍន៍។​

គម្រោង​បុរី​ខា​សិន​ភ្នំពេញ ស្ថិតនៅ​សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ​(​ពី​រង្វង់​មូល​ចោមចៅ​ឆ្ពោះទៅ​ផ្លូវជាតិ​លេខ​៣​ចំងាយ ២​គីឡូម៉ែត្រ​) ក៏​ជា​គម្រោង​ផ្ទះ​វិឡា ផ្ទះល្វែង​ទំនើប​តែ​មួយគត់​នៅក្នុង​តំបន់​នេះ។ គម្រោង​នេះ​ត្រូវបាន​សាងសង់​នៅ​ផ្ទៃដី ៣០​ហិច​តា ដែលមាន​ផ្ទៃ​សាងសង់​សរុប 320,000​ម៉ែត្រការ៉េ គម្រោង​សាងសង់​ទាំងមូល​ត្រូវបាន​អនុវត្ត​ជា​បី​ដំណាក់កាល។

ដំណាក់កាល​ទី​១ សាងសង់​លើ​ផ្ទៃដី​ទំហំ ៥.៥​ហិច​តា ផ្ទៃ​សាងសង់​មាន 69,000 ម៉ែត្រការ៉េ ដែល​ផ្តោត​សំខាន់​លើ​ប្រភេទ​ផ្ទះល្វែង វីឡា ប្រភេទ​ផ្ទះ​ទាំងអស់​អនុវត្ត​ការតុបតែង​រួចរាល់​ប្រកបដោយ​ស្តង់ដារ​ខ្ពស់ បំពាក់​ដោយ​ទូ​ផ្ទះបាយ ទូ​ជញ្ជាំង ចង្ក្រាន ទូ​បន្ទប់ទទួលភ្ញៀវ និង​គ្រឿង​សង្ហារិម​ម៉ាក​ល្បីៗ​ផ្សេងៗ​ទៀត។

នាយក​ផ្នែក​ទីផ្សារ​គម្រោង​បុរី​ខា​សិន​ភ្នំពេញ លោកស្រី​Ying Huiling បាន​ណែនាំ​ដល់​ភ្ញៀវ​ថា បុរី​ខា​សិន​ភ្នំពេញ មាន​ភាពខុសគ្នា​ពី​គម្រោង​ផ្ទះល្វែង​ក្នុងស្រុក​ដែលមាន​លក្ខណៈ​បុរាណ ដោយ​ធ្វើតាម​ទម្លាប់​ការ​រស់​របស់​ប្រជាជន​ក្នុងស្រុក រួមផ្សំ​ជាមួយ​គំនិត​នៃ​ការរស់នៅ​សហគមន៍​ទំនើប មាន​បំពាក់​ប្រព័ន្ធ​ឧស្ម័ន​ធម្មជាតិ​ទំនើប​អន្តរជាតិ ប្រើប្រាស់​ធន​ធាតុ​ឥទ្ធិភាព​ដែល​ស្អាត​សុវត្ថិភាព ការពារ​បរិស្ថាន​បៃតង តម្លៃ​សមរម្យ និង​មាន​ភាព​ងាយស្រួល បង្កើត​បាន​ជា​បរិយាកាស​រស់នៅ​ប្រកបដោយ​សុខភាព​ល្អ និង​ផាសុកភាព​សំរាប់​ប្រជាជន។

លោកស្រី​បាន​និយាយ​ថា ដើម្បី​ធានា​បាន​គុណភាព​សំណង់ បុរី​ខា​សិន​ភ្នំពេញ​យើងខ្ញុំ​បាន​អញ្ជើញ​ក្រុមហ៊ុន​ស្ថាបត្យកម្ម​សាងសង់​ក្នុង​ចំណាត់ថ្នាក់ TOP 10 របស់​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន​ជា​ក្រុមហ៊ុន​ម៉ៅការ​ធំ​លើ​គម្រោង​នេះ​។ លើសពីនេះ​យើង​បាន​នាំមក​នូវ​សេវាកម្ម Greentown Services ដែលជា​ក្រុមហ៊ុន​គ្រប់គ្រង​អចលនទ្រព្យ​ឡើង​ទីផ្សារ​ភាគហ៊ុន​ហុងកុង​ប្រទេស​ចិន ធ្វើជា​ទីភ្នាក់ងារ​សេវាកម្ម​គ្រប់គ្រង​អចលនទ្រព្យ​សហគមន៍​របស់​យើង​ផងដែរ។ មុនពេល​ចាប់ផ្ដើម​គម្រោង យើង​បានផ្តល់​សេវាកម្ម​គ្រប់គ្រង​អចលនទ្រព្យ វិធីសាស្ត្រ​សេវាកម្ម​ប្រកបដោយ​វិជ្ជាជីវៈ​ជូន​ដល់​អតិថិជន ខិតខំ​យ៉ាង​ណា​ធ្វើ​ឲ្យ​ហេដ្ឋារចនាសម្ព័ន្ធ​រឹង និង​ទន់​របស់​បុរី​រួមបញ្ចូល​គ្នា​តែមួយ នឹង​ធ្វើ​ឲ្យ​សហគមន៍​នេះ​ក្លាយ​ជា​សហគមន៍​រស់នៅ​ប្រកបដោយ​គុណភាព​លំដាប់​ខ្ពស់ បរិយាកាស​ស្រស់​ស្អាត សេវាកម្ម​គ្រប់​ជ្រុងជ្រោយ សុវត្ថិភាព និង​ស្រស់ថ្លា។

គូស​បញ្ជាក់​ថា បុរី​ខា​សិន​ភ្នំពេញ ត្រូវបាន​សាងសង់​ឡើង​ដោយ​ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ខា​សិន ហ្គ័​រ​ជី រៀល អ៊ី​ស្ទេ​ត ឯ​.​ក ដែល​មាន​ក្រុមហ៊ុន​មេ Kasen International Holdings limited​ជា​ក្រុមហ៊ុន​ឡើង​ទីផ្សារ​ភាគហ៊ុន​នៅ​ហុងកុង​ប្រទេស​ចិន​(​លេខ​កូដ​ភាគហ៊ុន HK0496)។ ក្រុមហ៊ុន Kasen International Holdings Co., Ltd. មាន​សកម្មភាព​អាជីវកម្ម​ចម្បង គឺ​អភិវឌ្ឍន៍​អចលនទ្រព្យ និង​ផលិត​គ្រឿង​សង្ហារិម ដែល​មាន​ទីស្នាក់ការ​កណ្តាល​នៅក្នុង​ខេត្ត​ចេ​ជាំង ប្រទេស​ចិន។ ជា​ក្រុមហ៊ុន​សម្ព័ន្ធ​ឆ្លង​ប្រទេស​មាន​អាជីវកម្ម​ចម្រុះ​ខ្នាត​ធំ​មួយ ដែលមាន​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​គ្រប់គ្រង​ភាគហ៊ុន និង​ចូល​ហ៊ុន​ជាង ៣០​ក្រុមហ៊ុន នៅក្នុង និង​ក្រៅប្រទេស។ ក្រុមហ៊ុន​មេនេះ មាន​គម្រោង​អភិវឌ្ឍន៍​អចលន​ទ្រព្យ​ខ្នាត​ធំ​ល្បីៗ​ជាច្រើន​នៅក្នុង​ប្រទេស​ចិន គម្រោង​អភិវឌ្ឍន៍​អចលនទ្រព្យ​ដែល​គេ​ស្គាល់​នៅក្នុង​ប្រទេស​ចិន រួមមាន គម្រោង​Yancheng Qianjiang Fangzhou គម្រោង​Qianjiang Oasis នៅ​ខេត្ត​ជាង​ស៊ូ គម្រោង​ទីក្រុង​រណប​Haining Kasen ខេត្ត​ចេ​ជាង គម្រោង​Boao Asia Bay និង​គម្រោងPhoenix Mountain Resort in Sanya​នៅ​ខេត្ត​ហឺ​ណាន និង​គម្រោង​Changbai Mountain Resort in Changshan​ខេត្ត​ជី​លីង ។ ល​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម