Connect with us

ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ៖ មីយ៉ាន់ម៉ា មិនទាន់ដល់ថ្នាក់បញ្ជូនក្រុមប្រឹក្សាសន្តិភាពរបស់ អសប ទៅជួយទប់ស្កាត់នោះទេ​

បានផុស

នៅ

ថ្លែងប្រាប់​អ្នកសារព័ត៌មាន​នៅ​ឯ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ក្រោយពី​ត្រឡប់​ពី​ប្រទេស​មីយ៉ាន់ម៉ា វិញ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហ​ប្រតិបត្តិការ​អន្តរជាតិ និង​ជា​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​ផង​នោះ បាន​ថ្លែង​ថា ស្ថានភាព​នៅ​មីយ៉ាន់ម៉ា មិនទាន់​ដល់​ថ្នាក់​បញ្ជូន​ក្រុមប្រឹក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ​ទៅ​ជួយ​ទប់ស្កាត់​នោះ​ទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ថា ប្រសិនបើ​ស្ថានការណ៍​នៅ​មីយ៉ាន់ម៉ា ធ្លាក់​ដល់​ស្ថានការណ៍​ដុនដាប​ខ្លាំង ផ្ទុះ​សង្គ្រាមស៊ីវិល រហូត​មានការ​បញ្ជូន​ក្រុមប្រឹក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ​ទៅ​ជួយ​សម្របសម្រួល ដើម្បី​ទប់ស្កាត់ ដើម្បី​កុំ​ឲ្យ​ច្បាំង​គ្នា កុំ​ឲ្យ​ជម្លោះ​គ្នា កុំ​ឲ្យ​សម្លាប់​គ្នា វា​ជា​ការ​សម្រេច​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ មិនមែន​ស្ថិត​នៅ​លើ កម្ពុជា ទេ “​ប៉ុន្តែ​បើ​តាម​ខ្ញុំ​មើល​ទៅ សភាព​ការណ៍​វា​មិនទាន់​ដល់​ថ្នាក់​ហ្នុង​ទេ​”។

បើ​តាម លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន “​ពេលនេះ​គ្រប់​គ្រឿង​ទាំងអស់ ដែល​អាច​ផ្សំ​ឲ្យ​ទៅ​ជា​សង្គ្រាមស៊ីវិល គឺ​មាន​នៅ​លើ​តុ​អស់ហើយ ប៉ុន្តែ​ពាក្យ​ថា នៅ​លើ​តុ មាន​ន័យ​ថា មិនទាន់​ស្ល​នៅឡើយ​ទេ វា​គ្រាន់តែ​នៅ​លើ​តុ​ទេ វា​ជា​គ្រឿង​ទេ វា​មិនទាន់​ដល់​ដំណាក់កាល​ដែល​គ្រឿង​ទាំងអស់​នោះ​ក្លាយ​ទៅ​ជា​ម្ហូប​ទេ។ មានន័យថា គ្រឿងផ្សំ​ទាំងអស់​នោះ វា​មិនទាន់​ក្លាយ​ជា​ផ្ទុះ​សង្គ្រាមស៊ីវិល​ពេញទំហឹង​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​នោះ​ទេ គ្រាន់​តែ​មាន​នេះ ជា​ហានិភ័យ​ឆ្ពោះ​ទៅ​រក​គោលដៅ​ហ្នឹង អញ្ចឹង​ហើយ​បានជា កម្ពុជា ខំប្រឹង​ធ្វើ​យ៉ាងម៉េច​កុំ​ឲ្យ​ដំណើរការ​នេះ​ទៅដល់​ដំណាក់​កាលនោះ​”។

លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់​ថា ការដែល កម្ពុជា ចង់​ជួយ មីយ៉ាន់ម៉ា ទី​១. ជា​ការ​ផ្លាស់ប្ដូរ​បទពិសោធន៍​។ លោក​ថា កម្ពុជា​យើង អត់​មាន​ផលប្រយោជន៍​នយោបាយ ផលប្រយោជន៍​សេដ្ឋកិច្ច ផលប្រយោជន៍​ភូមិសាស្ត្រ​នយោបាយ​អ្វី​ទេ ប៉ុន្តែ​យើង​ចង់​ជួយ ព្រោះ កម្ពុជា ធ្លាប់​រងគ្រោះ​ដោយ​សង្គ្រាមស៊ីវិល ធ្លាប់​ឆ្លងកាត់​នូវ​សោកនាដកម្ម នៃ​សង្គ្រាមស៊ីវិល និង​លទ្ធផល នៃ​សង្គ្រាម​ស៊ីវិល​អូស​បន្លាយ​ជិត ៣ ទសវត្សរ៍ ហើយ​ទម្រាំ​តែ​យើង​មកដល់​សព្វថ្ងៃ​នេះ មាន​ដំណើរការ​យូរ​អង្វែង​ណាស់ ដូច្នេះ​យើង​ចង់​ឲ្យ​ប្រជាជន​មីយ៉ាន់ម៉ា ជៀស​ផុត​ពី​សោកនាដកម្ម​ដែល​យើង​ធ្លាប់​ឆ្លង​កាត់ ធ្លាប់​ស្គាល់​កន្លងមក។​

ទី​២. ក្នុងនាម​ជា​ប្រធាន​អាស៊ាន យើង​មាន​កាតព្វកិច្ច ព្រោះ​សេចក្ដី​សម្រេច​មាន​ហើយ គឺ​ការ​ទទួល​ខុស​ត្រូវ​ក្នុងនាម​ប្រធាន​អាស៊ាន ហើយក៏​ក្នុង​ឋានៈ​ជា​សមាជិក​អាស៊ាន​ដែរ ត្រូវតែ​ជួយ​គ្រួសារ​អាស៊ាន​ជាមួយគ្នា ហើយ​ប្រសិនបើ​ប្រទេស​មីយ៉ាន់ម៉ា​ធ្លាក់​ទៅ​ក្នុង​វិបត្តិ​សង្គ្រាមស៊ីវិល វា​មាន​ឥទ្ធិពល​អាក្រក់​រហូតដល់​តំបន់​របស់​យើង អាក្រក់​ដល់​កេរ្តិ៍ឈ្មោះ​របស់​អាស៊ាន អាក្រក់​រហូតដល់​ការ​ឯកភាព​អាស៊ាន ដូច្នេះ​យើង​ជួយ​មីយ៉ាន់ម៉ា ក៏ដូចជា​ជួយ​អាស៊ាន​អញ្ចឹង​ដែរ៕

អត្ថបទ ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម២៣ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម