Connect with us

សន្តិសុខសង្គម

Update ៖ ភ្លេចបិទចង្ក្រានហ្គាស បណ្ដាលឱ្យអគ្គិភ័យឆេះផ្ទះជាច្រើនខ្នង

បានផុស

នៅ

យ៉ាងហោចណាស់ក៏មានផ្ទះប្រជាពលរដ្ឋចំនួន៣ខ្នងដែរ ដែលត្រូវបានអគ្គិភ័យបំផ្លាញទាំងស្រុង និង២ខ្នងទៀតរោលរាលខូចខាតដោយអន្លើ ដោយសារតែការធ្វេសប្រហែសក្នុងការប្រើប្រាស់ចង្ក្រានហ្គាសមិនបានពន្លត់។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី ០៨ ខែមករា  ឆ្នាំ២០២២ នៅវេលាម៉ោង ០៩៖៣០នាទី ព្រឹក ស្ថិតនៅចំណុចក្រុមទី២២ ភូមិវត្តរំដួល សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។   

ក្នុងករណីអគ្គិភ័យនេះបានឆេះផ្ទះប្រជាពលរដ្ឋចំនួន ០៣ខ្នង ទាំងស្រុងគឺ ១. ឈ្មោះ លឹម សុវ៉ាន់ ភេទប្រុស ទំហំ៧ម×៨ម ធ្វើអំពីឈើ (ផ្ទះបង្កហេតុ) ២. ឈ្មោះ ចាន់ ហួត ភេទប្រុស អាយុ ៦២ឆ្នាំ ទំហំ១២ម×១៥ម ធ្វើអំពីឈើ (ឆ្លងពីផ្ទះឈ្មោះលឹម សុវ៉ាន់) និង៣. ឈ្មោះ ហេង កុម្ភះ ភេទស្រី  អាយុ៣៣ ឆ្នាំ ទំហំ៥ម×១៣ម ផ្ទះទាមជញ្ជាំងថ្ម (ឆ្លងពីផ្ទះឈ្មោះលឹម សុវ៉ាន់)។   

លោកវរសេនីយ៍ឯក គឹម ប៊ុនធឿន នាយការិយាល័យ បង្ការ-ពន្លត់អគ្គីភ័យបានបញ្ជាក់ថា នៅក្នុងហេតុការណ៍នេះ ពុំមានគ្រោះថ្នាក់ដល់មនុស្សទេដោយបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន ០៥គ្រឿង (រថយន្តស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងចំនួន ០៣គ្រឿង, រថយន្តអធិការដ្នានស្រុកសង្កែចំនួន ០១គ្រឿង និងរថយន្តអធិការដ្ឋានស្រុកឯកភ្នំចំនួន ០១គ្រឿង) ប្រើប្រាស់ទឹកអស់ចំនួន ០៩ឡាន ។ មូលហេតុបណ្តាលមកពីការធ្វេសប្រហែស(ដាំបាយទុកចោលផ្ទុះកំប៉ុងហ្គាស)៕

អត្ថបទ : សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម