Connect with us

ព័ត៌មានជាតិ

ភូមិ​ក្តី​តា​កុយ ​ដែល​ជា​តំបន់​អភិវឌ្ឍន៍​បែរ​ជា​រង​ការ​លិចលង់ ខ​ណៈ​នេះ​ទទួលបាន​លូ​បង្ហូរ​ទឹក​ខ្នាត​ធំ​

បានផុស

នៅ

​ភ្នំ​ពេ​ញ ៖ ភូមិ​ក្តី​តា​កុយ សង្កាត់​វាល​ស្បូវ​ ខណ្ឌ​ច្បារអំពៅ​ រាជធានី​ភ្នំពេញ ​ដែល​មាន​ទីតាំង​ជាប់​បុរី​ប៉េង ហួត បឹង​ស្នោ ដែល​ធ្លាប់តែ​រង​ការ​លិចលង់​ដោយ​ជំនន់​ស្ទើរ​រាប់​ប្រាំង រាប់​វស្សា​ខ​ណៈ​នេះ​បានទទួល​ប្រព័ន្ធ​លូ​បង្ហូរ​ទឹក​ខ្នាត​ធំ​ហើយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម​ប្រភព​ពី​លោកស្រី យន់​ផល ចៅសង្កាត់​វាល​ស្បូវ បាន​ប្រាប់​ថា នៅ​ថ្ងៃទី​៨​ខែមករា​នេះ លោកស្រី​បាន​ចុះ​ពិនិត្យមើល​ការស្ថាបនា​ជីក​ដាក់​ប្រព័ន្ធ​លូ​បង្ហូរ​ទឹក​ខ្នាត​ធំ​ស្ថិត​ក្នុងភូមិ​ក្តី​តា​កុយ​ជាប់​និង​បុរី​ប៉េង ហួត ដែល​ធ្លាប់តែ​រង​​​​ដោយ​ជំនន់​ទឹកភ្លៀង​ក៏​ព្រោះតែ​ភូមិ​នេះ​ស្ថិតនៅ​តំបន់​វាលទំនាប​(​ដូច​ក្នុង​បឹង​)​នៅ​ពេលដែល​ទីតាំង​បុរី​ប៉េង ហួត និង​ផ្លូវជាតិ​លេខ​១​ដែល​អម​សង្ខាង​គឺមាន​កំពស់​ខ្ពស់ជាង​ហើយ​នៅពេល​ភ្លៀង​ធ្លាក់​ម្តងៗ​ត្រូវ​រង​ការលិចលង់​រហូតដល់​អាជ្ញាធរ​ដាក់​ម៉ា​ស៊ីន​បូមទឹក​ខ្នាត​ធំ​ដាក់​បូម​ចូលមកក្នុង​លូ​របស់​ផ្លូវជាតិ​លេខ​១​រាប់​ខែ​មកនេះ​។

ក្នុងនោះ​លោកស្រី ចៅសង្កាត់​វាល​ស្បូវ​ក៏បាន​សំដែង​ការដឹងគុណ​ដល់​លោក ចេង មុនី​រ៉ា អភិបាល​នៃ​គណ​អភិបាលខណ្ឌ​ច្បារអំពៅ​ដែល​បាន​ខិតខំ​នាំយក​ម៉ា​ស៊ី​ន​បូមទឹក​មក​ដាក់​បូម​និង​បន្ត​ជីក​ដាក់លូ​បង្ហូរ​ទឹក​ដើម្បី​រំដោះ​ទឹក​ចេញ​កុំ​ឲ្យ​លិចលង់​ផ្ទះសម្បែង​របស់​ប្រជាពលរដ្ឋ​។

គួរ​រំលឹក​ពី​ដើម​មក​ភូមិ​ក្តី​តា​កុយ​នេះ​មិនដែល​រង​ការ​លិចលង់​រាប់​ប្រាំង​រាប់​វស្សា​នោះទេ​។ ​ប៉ុន្តែ​ដោយ​ប្រទេសជាតិ​មានការ​អភិវឌ្ឍន៍​ក៏ដូចជា បុរី​ប៉េង ហួត ដែលជា​បុរី​ដ៏​ទំនើប​ក្នុង​រាជធានី​ចាប់ផ្តើម​សាងសង់​អគារ​ខ្ពស់ៗ​ធ្វើ​តំបន់​ក្បែរៗ​ក្លាយទៅជា​វាលទំនាប​បង្ក​ឲ្យ​លិច​លង់ដី​ភូមិ​តែម្តង​៕

ដោយ ៖ ន​រា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១១ នាទី មុន

លោក ហ្សេលេនស្គី ថា ទាល់មានខែលការពារអាកាស ទើបប្រជាជនអ៊ុយក្រែន យកកូន

ព័ត៌មានជាតិ១០ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ១១ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

Sokha Hotels

ព័ត៌មានពេញនិយម