Connect with us

ព័ត៌មានជាតិ

ស ស យ ក ខេត្តកោះកុងអំពាវនាវដល់ពលរដ្ឋចូលរួមបរិច្ចាគឈាមឱ្យបានគ្រប់ៗគ្នាជួយសង្គ្រោះ​អាយុជីវិតជនរងគ្រោះ​

បានផុស

នៅ

សហភាព​សហព័ន្ធ​យុវជន​កម្ពុជាខេត្តកោះកុង​(​ស​.​ស​.​យ​.​ក​)​បានធ្វើការ​អំពាវនាវ​ដល់​ពលរដ្ឋ​ចូលរួម​បរិ​ច្ចាគ​ឈាម​ឱ្យបាន​គ្រប់ៗ​គ្នាដើម្បី​រួមចំណែក​ប្រើប្រាស់​ឈាម​ឱ្យបាន​ទាន់ពេលវេលា​ក្នុងការ​ជួយ សង្គ្រោះ​អាយុជីវិតជនរងគ្រោះ និង​ជន​ងាយ​រងគ្រោះ​ដោយ​ការខ្វះ​ឈាម​។​

ថ្លែង​ក្នុង​កម្មវិធីបរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត​ចំនួន​៥០០​នាក់ ​នៅ​ស្រុក​បូ​ទុម​សាគរ ខេត្តកោះកុង​កាលពី​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០២២ លោកស្រី ឈី វ៉ា អនុប្រធាន​សហភាព​ស​ហ​ព័ន្ធ​យុវជន​កម្ពុជា ខេត្តកោះកុង បាន​មានប្រសាសន៍ថា នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្តកោះកុងតម្រូវការ​ប្រើប្រាស់​ឈាម​ប្រហែល១៥ទៅ២០​ប្លោក​ក្នុង​១​ខែ ដែល​ចំនួន​ប្រើប្រាស់នេះ​មិន​សមាមាត្រ​ទៅនឹងការបរិច្ចាគ​របស់​សប្បុរសជន​នោះទេ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី​បាន​បន្តថា​« ហេតុដូចនេះ ដើម្បីឱ្យ​ឆ្លើយតប​នឹង​ការជួយសង្គ្រោះ​ជីវិត​អ្នកជំងឺ​ឱ្យបាន​ទាន់​ពេលវេលា ជាគោលការណ៍ គឺ​តម្រូវឱ្យ​សាច់ញាតិឬមិត្តភក្ដិ​អ្នកជំងឺ បរិច្ចាគ​ឈាម​ប្រសិនបើ​អ្នកជំងឺ​ត្រូវការ​បញ្ចូល​ឈាម​។ ប៉ុន្តែរាល់​ឈាម​ដែល​បាន​បូម​ចេញមក មិន​សុទ្ធ​តែមាន​សុវត្ថិភាពប្រើប្រាស់​បាន​ទាំងអស់​នោះទេ ជាទូទៅ​ក្នុងចំណោម​ឈាម​ដែល​បានមក១០​ប្លោក មាន​សុវត្ថិភាព​ប្រើប្រាស់​បានតែ៨ទៅ​៩ប្លោក​តែប៉ុណ្ណោះ​។ ហេតុដូចនេះ​តម្រូវការ​ឈាមមាន​ការខ្វះខាត​នៅឡើយ សម្រាប់​ខេត្តកោះកុង​យើង​»​។​ លោកស្រី​បាន​សូម​ធ្វើការ​អំពាវនាវ និង​លើកទឹកចិត្ត​ឱ្យ​សប្បុរសជន​ទាំងអស់ចូលរួម​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត និង​ដោយ​មិនមាន​ការបង្ខិតបង្ខំឬភ័យខ្លាច​ឡើយ​។​

លោកស្រី​បាន​បញ្ជាក់ថា​ ការបរិច្ចាគ​ឈាម​ គឺជា​គុណធម៌​ដ៏​មានតម្លៃ​មិនអាច​កាត់ថ្លៃ​បាន ជា​ទឹកចិត្ត​មនុស្សធម៌​ដ៏​ធំធេង ក្នុងការ​ជួយសង្គ្រោះ​ជីវិត​មនុស្សបើ​និយាយ​តាម​ធម៌​ព្រះពុទ្ធ ការបរិច្ចាគ​នេះ​ជា​សទ្ធា​ដ៏​ថ្លៃថ្លាដែល​ទទួលបាន​បុណ្យ​កុសល​យ៉ាងច្រើន​លើសលប់ ព្រោះ​ជា​អំពើ​ល្អ អំពើ​កុសល​ដែល​អាចជួយ​សង្គ្រោះ​ជីវិត​មនុស្ស ។​

លោកស្រី​បាន​អះអាងថា ឈាម របស់​សប្បុរសជន​ទាំងអស់នឹង​ក្លាយជា​ឱសថ​ទិព្វអាចជួយ​សង្គ្រោះ​ដល់​អាយុជីវិតរបស់​មនុស្ស​ជាច្រើនដែល​កំពុងបាត់បង់​ឈាម ដោយសារ​មូលហេតុ​ផ្សេងៗ​ដូចជា គ្រោះថ្នាក់​ចរាចរណ៍អ្នក​ដែល​ត្រូវ​វះកាត់​ធ្ងន់ធ្ងរ ម្ដាយ​ដែល​កំពុង ឆ្លងទន្លេ និង​អ្នកជំងឺ​ផ្សេងៗ​ជាច្រើន​ទៀត​។​ លោកស្រី​សង្ឃឹម​យ៉ាង​មុតមាំ​ថា ចាប់ពីពេលនេះ​តទៅនឹង​មិនមាន​ប្រជាជន​កម្ពុជាណា​ម្នាក់​ស្លាប់​ដោយសារ​ខ្វះ​ឈាម​ទៀតឡើយ មាន​ឈាម មានជីវិត មានជីវិត​រស់នៅ​ជាមួយគ្នា គឺ​ត្រូវ​ផ្តល់​ឈាម បរិច្ចាគ​ឈាមគឺ​សង្គ្រោះ​ជីវិត ។​

គួរ​បញ្ជាក់ថា ផ្អែក​តាម​ការសិក្សា​ផ្នែក​ជីវសាស្ត្រ បាន​បង្ហាញថា ឈាម​គឺជា​សារធាតុ​ដែលមាន​សារៈសំខាន់ និង​ចាំបាច់បំផុត​សម្រាប់​រាងកាយ​របស់​ម​នុស្ស​ម្នាក់ៗ ដែល​វា​មាន​តួនាទី​យ៉ាងសំខាន់​ក្នុង​ការដឹកនាំ​អុកស៊ីសែន និង​សារធាតុចិញ្ចឹម កាកសំណល់ និង​គ្រប់គ្រង​សីតុណ្ហភាព​ក្នុង​រាងកាយ​បាន​ទៀតផង​។​

វា​ត្រូវបាន​ផលិត​ចេញពី​ខួរឆ្អឹង រួចបញ្ចេញ​ចូលទៅក្នុង​ចរន្តឈាម ហើយ​អាច​រស់រានមានជីវិត​ជា​មធ្យម​ត្រឹមតែ១២០​ថ្ងៃ​តែប៉ុណ្ណោះ ហើយ​វា​នឹង​ត្រូវបាន​បំផ្លាញចោល និង​ផលិត​ថ្មី យ៉ាង​ឆាប់រហ័ស​មកវិញ​។​ ហេតុដូចនេះ ការបរិច្ចាគ​ឈាមមិន​ធ្វើឱ្យប៉ះពាល់​ដល់សុខភាព​អ្នក​បរិច្ចាគ​ឡើយ​។ នៅមុន​ពេលធ្វើ​ការបរិច្ចាគអ្នកស្ម័គ្រចិត្ត​ គឺ​សុទ្ធតែ​ទទួលបានការត្រួតពិនិត្យ​សុខភាពត្រឹមត្រូវ​។​

ក្នុងករណី​ដែល​គ្រូពេទ្យ​ពិនិត្យឃើញថា ​សុខ​ភាពមិន​បរិបូរ​ទេនោះ គ្រូពេទ្យ​នឹងមិន​អនុញ្ញាតឱ្យ​ធ្វើការបរិច្ចាគ​នោះឡើយ​៕

អត្ថបទ៖ ​សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម