Connect with us

ព័ត៌មានជាតិ

លោកជំទាវ ឱ វណ្ណឌីន ៖ ក្រសួងរកឃើញអ្នកពាក់ព័ន្ធ៥នាក់បានប៉ះពាល់ផ្ទាល់ជាមួយអ្នកមាន​វីរុសអូមីក្រុង

បានផុស

នៅ

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បាន​មាន​ប្រសាសន៍​តាមរយៈ​សា​សំឡេង​នៅរសៀ​ល​ថ្ងៃទី​៩​ ខែមករា​នេះ​ថា ​ក្រសួង​បាន​ស្រាវជ្រាវ​រក​ឃើញ​មនុស្ស​ពាក់ព័ន្ធ​ចំនួន​៥​នាក់ដែល​បាន​ប៉ះពាល់​ដោយផ្ទាល់​ជាមួយ​បុរស​វ័យ​២៣​ឆ្នាំ​ដែលមាន​វិជ្ជមាន​វីរុស​កូ​វីដ​១៩បំប្លែង​ថ្មី អូ​មី​ក្រុង​ ចូលក្នុង​សហគមន៍​ជា​លើកដំបូង​នោះ​។​

លោកស្រី​បាន​បន្តថា ​អ្នក​ទាំង​៥​នាក់​ដែល​បាន​ប៉ះពាល់​ផ្ទាល់​ជាមួយ​បុរស​នោះ​ គឺ​៣​នាក់នៅ​ខេត្ត​កំពត​ ដោយសារ​ផ្ទះ​បុរស​នោះ​នៅ​ខេត្តកំពត​។​ ចំណែក​២​នាក់​ទៀត​នៅ​រាជធានីភ្នំពេញ​ ដែល​បុរស​នោះ​ស្នាក់នៅ​ដែល​អ្នក​ទាំង​៥​នាក់​នេះ​កំពុង​តាមដាន​និង​វិភាគ​ហើយកំពុង​រង់ចាំ​លទ្ធផល​វិភាគ​។​រីឯ​បងប្អូន​ជីដូនមួយ​គាត់​មកពី​ប្រទេស​អូស្ត្រាលី​ដែល​បានធ្វើដំណើរ​ជាមួយ​គាត់​ទៅតាម​ទីកន្លែង​មួយចំនួន​នោះ​ក៏​កំពុង​រង់ចាំ​លទ្ធផល​វិភាគ​ដែរ​។ ក្រៅពីនោះ​អត់​ទាន់​ព័ត៌មាន​អ្វី​ពាក់ព័ន្ធ​ជាមួយ​បុគ្គល​ផ្សេងទៀត​នៅឡើយ​ទេ​។​

លោកជំទាវ​សូម​ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ​បន្ត​អនុវត្ត​វិធានការ​ការពារ​ខ្លួន​ដោយ​ហ្មត់​ចត់ ជាពិ​សេស​៣​កុំ​៣​ការពារ​និង​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ឱ្យបាន​គ្រប់ៗ​គ្នា ​ទាំង​ដូ​ស​ទី​១​ ដូ​ស​ទី​២ ​និង​ទី​៣​ឬ​ដូ​ស​ជំរុញ​នៅ​ទូទាំងប្រទេស​។​

ក្រសួងសុខាភិបាល​បានប្រកាសថា វីរុស​កូ​វីដ​-១៩​បំប្លែង​ថ្មី«​អូ​មី​ក្រុង​»​បាន​ឆ្លង​ចូលដល់​ក្នុង​សហគមន៍​ជា​លើកដំបូង​បន្ទាប់ពី​ក្រសួង​បានរកឃើញ​ករណី​វិជ្ជមាន​លើ​បុរស​ជនជាតិខ្មែរ​ម្នាក់​នៅ​រាជធានី​ភ្នំពេញ​កាលពីថ្ងៃទី​៨ ខែមករា​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម​សេចក្តីប្រកាស​របស់​សួង​សុខាភិបាល​ចេញផ្សាយ​កាលពី​យប់មិញនេះ​បានឱ្យដឹងថា ក្រសួង​បាន​រកឃើញ​ករណី​វិជ្ជមាន​កូ​វីដ​-១៩​បំប្លែង​ថ្មី ឈ្មោះ អូ​មី​ក្រុង​ នេះ លើ​បុរស​ជនជាតិខ្មែរ​ម្នាក់ អាយុ២៣ឆ្នាំ ស្នាក់នៅ​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។ បុរស​រូបនេះទំនងជា​បាន​ឆ្លង​នៅពេល​ទៅ​កំដរ​អ្នកជំងឺ​ដែលជា​បងប្អូន​ជីដូនមួយ​ម្នាក់ដែល​ទើប​ធ្វើដំណើរ​មកពី​ប្រទេស​អូស្ត្រាលីនៅ​មន្ទីរពេទ្យ​មួយ​ក្នុង​រាជធានី​ភ្នំពេញ​។​បច្ចុប្បន្ន​បុរស​រូបនេះ ត្រូវបាន​ដាក់ឱ្យ​សម្រាក​ព្យាបាល​នៅឯ​មណ្ឌល​ព្យាបាល​អូឡាំពិក​ រាជធានី​ភ្នំ​ពេញ​។​

បើតាម​សេចក្តីប្រកាស​ដដែល​បាន​បញ្ជាក់ថា ចាប់តាំងពី​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០២១ ដល់​ថ្ងៃទី​៥ ខែ​មករា ឆ្នាំ​២០២២ បុរស​ជនជាតិខ្មែរ​រូបនេះបានធ្វើ​ដំណើរ​ទៅ​កន្លែង​ជាច្រើន ដូចជា រាជធានី​ភ្នំពេញ ខេត្តកំពង់ធំ ខេត្តសៀមរាប និង​ទៅលេង​ទីតាំង​មួយចំនួន​នៅ​តានី​ទូក​មាស​ខេត្តកំពត ដោយបាន​ធ្វើដំណើរ​ជាមួយ​បងប្អូន​ជីដូនមួយ​មក​ពី​ប្រទេស​អូស្ត្រាលី​ នេះ​កាល​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០២១​។ នៅ​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០២២ គាត់​បាន​ទៅ​កំដរ​អ្នកជំងឺ​ដែលជា​បងប្អូន​ជីដូនមួយ​គាត់​នៅ​មន្ទីរពេទ្យ​មួយ​ដែល​ក្រោយមក​ក៏បាន​រកឃើញ​មាន​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ អូ​មី​ក្រុង ផងដែរ​។​

គួរ​បញ្ជាក់ថា​ ក្រសួងសុខាភិបាលបាន​រកឃើញ​ករណី​មេរោគ​បំប្លែង​ថ្មី​ប្រភេទ​អូ​មេ​ក្រុង​ជា​លើកដំបូង​នៅ​ថ្ងៃទី​១៤​ ខែធ្នូ ​ឆ្នាំ២០២១​ ទៅលើ​ស្ត្រី​មាន​ផ្ទៃពោះ​ជា​ជនជាតិខ្មែរ​ម្នាក់​អាយុ២៣​ឆ្នាំ នៅ​ខេត្ត​ស្វាយរៀង​ ដែល​បានធ្វើ​ដំណើរ​តាម​ជើងហោះហើរ​ចេញពី​ប្រទេស​ហ្គា​ណា​ ហើយ​រហូតមកដល់​ព្រឹក​ថ្ងៃទី​៩​ ខែមករា​ ឆ្នាំ​២០២២​មាន​អ្នក​ឆ្លង​ជំងឺ​នេះកើនឡើង​ដល់​១៨០​នាក់​ ហើយ​ក្នុងនោះ​មាន​មួយចំនួន​បានជា​សះស្បើយ​៕​

អត្ថបទ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៦ នាទី មុន

ករណី​រោងចក្រ អ​.​ជី ត្រូវបាន​ដោះស្រាយ​បញ្ចប់​ដោយ​ជោគជ័យ

ព័ត៌មានជាតិ៥១ នាទី មុន

អ្នកវិភាគ​សង្គម និង​សហជីព មើលឃើញថា​ដំណោះស្រាយ​ដ៏​លឿន​រហ័ស​ចំពោះ​កម្មករ​រោងចក្រ អ​.​ជី បង្ហាញ​ពី​ការយកចិត្តទុកដាក់រ​បស់​រដ្ឋាភិបាល​អាណត្តិ​ទី​៧

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលខេត្តកំពង់ចាម ស្នើក្រុមហ៊ុនសាងសង់ប្រព័ន្ធលូ បញ្ចៀសផលប៉ះពាល់ និងស្ថាបនាផ្លូវឡើងវិញឱ្យបានស្អាត 

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន Xiaomi លក់រថយន្តអគ្គិសនីចំនួន ៥ម៉ឺនគ្រឿងក្នុងរយៈពេលតិចជាងកន្លះម៉ោង

ព័ត៌មានជាតិ៣ ម៉ោង មុន

សាលាបឋមសិក្សាមុខនាគ ខេត្តសៀមរាប ប្រារព្ធទិវាអប់រំកាយ និងកីឡា ដើម្បីលើកកម្ពស់សុខភាព និងសមត្ថភាពរបស់សិស្ស

Sokha Hotels

ព័ត៌មានពេញនិយម