Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី ៖ រកឃើញអ្នកវិជ្ជមាន មេរោគបំប្លែងថ្មី អូមីក្រុង ក្នុងសហគមន៍ ៣ករណីទៀត

បានផុស

នៅ

ស​ម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឲ្យដឹងថា កាលពីថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២២ ប្រទេសកម្ពុជា បានរកឃើញអ្នកវិជ្ជមានមេរោគបំប្លែងថ្មី អូមីក្រុង នៅក្នុងសហគមន៍ចំនួន ៣ករណីបន្ថែមទៀត បន្ទាប់ពីរកឃើញមួយករណី កាលពីពេលថ្មីៗនេះ។

នៅក្នុងពិធីសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវកំណាត់ផ្លូវជាតិលេខ ៥ ពីខេត្តបាត់ដំបង ទៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី ១០ ខែមករានេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា មួយរយៈចុងក្រោយនេះ ការស្លាប់ដោយសារជំងឺកូវីដ-១៩ មានចំនួនតិចជាង ការស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ហើយ។  

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងឲ្យដឹងបន្តថា ទោះបីជាប៉ុន្មានថ្ងៃមកនេះ មានការឆ្លងរាលដាលជំងឺកូវីដ-១៩ ប្រភេទបំប្លែងខ្លួនថ្មីអូមីក្រុង តែចំនួនអ្នកស្លាប់ដោយសារជំងឺនេះ មិនមាននោះទេ។

ប្រមុខរាជរដ្ឋាភិបាល បានថ្លែងទៀតថា «ហើយអូមីក្រុង ឥឡូវនេះ បានធ្លាយចូលសហគមន៍ ម្សិលម្ង៉ៃគឺ ១ករណី​ ម្សិលមិញចូល ៣ករណីហើយ ចូល ៣ករណី»៕

អត្ថបទ៖ ឃួន សុភ័ក្រ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២៤ នាទី មុន

ក្រោយត្រូវមិត្តប្រុសស្គាល់គ្នា១០ឆ្នាំបោះបង់ចោល Fan Bingbing វិលមកវិញកាន់តែខ្លាំង

ព័ត៌មានជាតិ៣៣ នាទី មុន

​ចរាចរប្រាក់រៀល​កើនឡើង ១៥ ភាគរយ​ ក្នុងមួយឆ្នាំ​ នាអំឡុង២ទសវត្សរ៍ចុងក្រោយ​

សន្តិសុខសង្គម៤៥ នាទី មុន

អភិបាលរងខេត្តស្វាយរៀង២រូប ចុះធ្វើបច្ចុប្បន្នភាព​ការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ នៅក្រុងបាវិត 

ព័ត៌មានជាតិ៥៨ នាទី មុន

ប្រមុខការទូតខ្មែរ៖ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នឹងបន្តជាវិជ្ជមានជាមួយយន្តការអនុតំបន់មេគង្គដទៃទៀត

ជីវិតកម្សាន្ដ២ ម៉ោង មុន

អ៊ីណូ បង្ហាញឆន្ទៈជួយផ្សព្វផ្សាយផលិតផលកសិករខ្មែរដោយមិនគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម