Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ៖ ថ្ងៃបើកបវេសនកាលថ្មី ពុំមានសិស្សណាម្នាក់ ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ ទេ

បានផុស

នៅ

ការបើកបវេសនកាលឆ្នាំសិក្សាថ្មី នាថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២២នេះ ពុំមានសិស្សា-នុសិស្សណាម្នាក់ ត្រូវបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ នោះទេ។ នេះបើតាមការប្រកាសឲ្យដឹងពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

នៅក្នុងពិធីសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវកំណាត់ផ្លូវជាតិលេខ ៥ ពីខេត្តបាត់ដំបង ទៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី ១០ ខែមករានេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា​ ថ្ងៃនេះជាថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២១-២០២២ ដែលសិស្សា-នុសិស្សជាង ៣លាននាក់ បានចាប់ផ្ដើមចូលរៀន តែមិនមានសិស្សា-នុសិស្សណាម្នាក់ ត្រូវបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ នោះឡើយ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «នេះជាការគ្រប់គ្រងដ៏ល្អមួយ ដែលខ្ញុំសុំថ្លែងនូវការកោតសរសើរ ចំពោះគ្រប់តួអង្គពាក់ព័ន្ធ ក៏ដូចជា​ប្រជាពលរដ្ឋ ដែលទទួលយកនូវការអំពាវនាវ របស់រាជរដ្ឋាភិបាល តាមរយៈការទទួល​យកវ៉ាក់សាំង និងការការពារខ្លួន»៕

អត្ថបទ៖ ឃួន សុភ័ក្រ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម