Connect with us

ព័ត៌មានជាតិ

កម្ពុជានិងអូស្រា្តលី ប្រកាសដាក់ឲ្យអនុវត្តផែនការអភិវឌ្ឍន៍សម្រាប់ឆ្លើយតបនឹងជំងឺកូវីដ-១៩

បានផុស

នៅ

កម្ពុជា និងអូស្ត្រាលី បានប្រកាស​ផ្សព្វផ្សាយ​ និងដាក់ឱ្យអនុវត្តផែនការអភិវឌ្ឍ​សម្រាប់​ឆ្លើយ​តប​នឹង​ជំងឺ កូវីដ-១៩ នៅកម្ពុជា (Cambodia COVID-19 Development Response Plan) ។

ផែនការនេះ​បានកំណត់អំពីការគាំទ្ររបស់អូស្រ្តាលីសម្រាប់ការស្ដារកម្ពុជា តាមរយៈ​សសរស្ដម្ភ​ ៣ គឺ ការធានាសន្តិសុខផ្នែកសុខាភិបាល , ស្ថិរភាពសង្គមនិងបរិយាប័ន្ន និងការស្តារសេដ្ឋកិច្ច ។

លោក ផាម្លូ កាង ឯកអគ្គរាជទូត​អូស្ត្រាលី ប្រចាំ​នៅ​ព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា រដ្ឋាភិ​បាលអូស្ត្រាលី នឹងវិនិយោគលើចង្កោមសកម្មភាព នៃ​សសរស្ដម្ភ​ទាំង ៣ ដើម្បីស្តារសេដ្ឋកិច្ច និងសង្គម​កម្ពុជា ពីវិបត្តិជំងឺកូវីដ-១៩ ។

លោកថា ចង្កោមសកម្មភាពទាំងនោះរួមមាន៖ ការធ្វើឱ្យប្រសើរឡើងគុណ​ភាព និងភាពងាយស្រួល ក្នុងការទទួលបានសេវាសុខភាពតាមមន្ទីរពេទ្យ , ការ​លើកកម្ពស់​យេនឌ័រ និង​ពិការភាព ការ​ជំរុញ​ផលិតកម្ម​ស្បៀង , ការគាំទ្រដល់ការផ្លាស់ប្តូរប្រភពថាមពល និងការចូលរួមរបស់​ប្រជា​ពលរដ្ឋជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីឆ្លើយតប នឹងជំងឺកូវីដ -១៩ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដើម្បីអនុវត្តផែនការនេះ អូស្ត្រាលីគ្រោងផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​ប្រមាណ ៨៥ លានដុល្លារអាមេរិក ដល់កម្ពុជា ដែលជាផ្នែកមួយ នៃកម្មវិធីសហប្រតិបត្តិការទ្វេភាគីដែលកំពុងអនុវត្ត ។

ហិរញ្ញប្បទាននេះជាការផ្តល់ បន្ថែមលើ​ហិរញ្ញប្បទាន​ប្រមាណ ១៧០ លានដុល្លារអាមេរិក ដែលលោក Scott Morrison នាយករដ្ឋមន្ត្រី អូស្ត្រាលី បានប្រកាសគាំទ្រដល់ការធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច និង​ការ​អភិវឌ្ឍរបស់បណ្តាប្រទេសក្នុងតំបន់ ទន្លេ​មេគង្គ និងហិរញ្ញប្បទានប្រមាណ ៤៤៥ លានដុល្លារអាមេរិក ដែលអូស្ត្រាលី បានប្តេជ្ញាផ្តល់សម្រាប់ការ ចែកចាយវ៉ាក់សាំងជំងឺកូវីដ-១៩ ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងប៉ា​ស៊ីហ្វិក ។

លោក ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​ និងអគ្គលេខាធិការគណៈកម្មាធិការ នីតិសម្បទា និងអភិវឌ្ឍន៍​កម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបានវាយតម្លៃ​ខ្ពស់ចំពោះគោលដៅ​ចម្បងនៃ​ផែន​ការនេះ ក្នុងការជួយការពារប្រជាជនកម្ពុជា ដែលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ និងគាំទ្រការស្តារ​សេដ្ឋ​កិច្ច​និង សង្គមកម្ពុជា ឆ្ពោះទៅកាន់ឋានៈជាប្រទេសមានចំណូលមធ្យម ប្រកបដោយភាពធន់ នឹងវិបត្តិ និងបរិយាប័ន្ន ។

លោកបានបញ្ជាក់បន្ថែមថា អូស្ត្រាលី គឺជាដៃគូអភិវឌ្ឍន៍សកម្មមួយ ដែលបាន​ចាត់វិធានការតាំងពីដើម​ដំ​បូង ក្នុងការរៀបចំផែនការអភិវឌ្ឍ​សម្រាប់ឆ្លើយតបនឹងជំងឺកូវីដ-១៩ ​ ។ លោកថា ផែនការ​នេះបានបញ្ជាក់ ពីកិច្ចសហការ ដ៏ សំខាន់ក្នុងភាពជាដៃគូសម្រាប់ការអភិវឌ្ឍ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាល អូស្ត្រា​លី ។

រាជរដ្ឋាភិបាលកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះផែនការនេះ ពិសេសសកម្មភាពអាទិភាព ដែល​​ផ្តោត លើវិស័យសំខាន់ទាំង ៣ ដែលមានសង្គតិភាពជាមួយនឹងផែនការរបស់រាជរដ្ឋាភិបាល ក្នុងការស្តារ​សេដ្ឋកិច្ច និងសង្គមកម្ពុជា ក្រោយ​វិបត្តិជំងឺកូវីដ-១៩ ៕

អត្ថបទ ៖ វត្តី
 
 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៣ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម