Connect with us

ព័ត៌មានជាតិ

ដាក់ឲ្យដំណើរការជាផ្លូវការ ប្រព័ន្ធប្រព្រឹត្តកម្ម​ទឹកស្អាត ប្រើ​ប្រាស់​បច្ចេកវិទ្យាថ្មី UF-MEMBRAN នៅខេត្តកំពត

បានផុស

នៅ

អង្គភាពរដ្ឋាករទឹកខេត្តកំពត នៅក្នុងភូមិអូរតូចសង្កាត់អណ្ដូងខ្មែរ ក្រុងកំពត កាលពីថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២២ បានធ្វើពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ នូវប្រព័ន្ធប្រព្រឹត្តកម្ម​ទឹកស្អាត ដែលប្រើ​ប្រាស់​បច្ចេកវិទ្យាថ្មី UF-MEMBRAN សាងសង់ដោយក្រុមហ៊ុនស៊ីនហូរ ក្រោមធិបតីភាពលោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍។

នៅក្នុងពិធីនេះលោក ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត បានឲ្យដឹងថា វិស័យទឹកស្អាត គឺពិតជាមានសារៈសំខាន់ ក្នុងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ដោយឡែកវិស័យទឹកស្អាត ក្នុងខេត្តកំពត បច្ចុប្បន្នមានភាពរីកចំរើនជាលំដាប់។ ក្នុងនោះ មានអង្គភាពផ្គត់ផ្គង់ទឹកស្អាត របស់រដ្ឋមួយ គឺអង្គភាពរដ្ឋាករទឹកខេត្តកំពត និងសេវាកម្មផ្គត់ផ្គង់ទឹកស្អាតឯកជនចំនួន ១៨ មូលដ្ឋានគ្រប់ដណ្តប់លើ ២ ក្រុង និង ៧ស្រុក ស្មើនឹង ៤២ឃុំ-សង្កាត់ ដែលមានសមត្ថភាពផលិតទឹកស្អាត ៤៤,១០០ម៉ែត្រគុប ក្នុងមួយថ្ងៃ និងមានប្រជាពលរដ្ឋ ក្នុងតំបន់សេវាចំនួន ៥២,២៧១គ្រួសារ ស្មើនឹង ២៦១,៣៣៥នាក់។ ក្នុងនោះប្រជាពលរដ្ឋទទួលបាន ទឹកស្អាតប្រើប្រាស់មានចំនួន ២៩,២៤៤គ្រួសារ ស្មើនឹង ៥៥,៦៣នាក់។

ទន្ទឹមនឹងនេះ សេវាកម្មផ្គត់ផ្គង់ទឹកស្អាតឯកជន តាមបណ្តាស្រុក ក៏បានចូលរួមយ៉ាងសកម្ម ក្នុងការផលិត និងផ្គត់ផ្គង់ទឹកជូនប្រជាពលរដ្ឋ តាមរយៈការផ្តល់ជូន នូវអាជ្ញាប័ណ្ណធ្វើអាជីវកម្មមួយចំនួនទៀតផងដែរ។

លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍បានឲ្យដឹងថា ​ប្រព័ន្ធ​ប្រព្រឹត្តកម្មទឹកស្អាត ដែលប្រើបច្ចេកវិទ្យា​ថ្មី UFUF-MEMBRAN ដំឡើង​នៅ​អង្គភាព​ដ្ឋាករទឹកខេត្តកំពតនេះ គឺជាសមិទ្ធផលថ្មីមួយទៀត ឆ្លើយតបបានទៅនឹងអនុសាសន៍ដ៏ថ្លៃថ្លា របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានប្រកាសគាំទ្រ ឲ្យប្រើប្រាស់ពាក្យស្លោក «ទឹកស្អាតសម្រាប់ទាំងអស់គ្នា» ដោយក្នុងនោះ ប្រភពទឹកក៏នឹងត្រូវប្រើប្រាស់ “ជាប្រភពពហុបំណង” ផងដែរ។

សមទ្ធិផលទាំងនេះ ដែលក្រសួង ក៏ដូចជាមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្ត បានខិតខំបង្កើតឡើងទៅតាមទិសដៅ ដែលបានដាក់ចេញតាំងពីមុនឆ្នាំ ២០២១ ក្រោមគម្រោងកិច្ចសហប្រតិបត្តិការរវាងរដ្ឋ និងផ្នែកឯកជន។ ការ​ផលិត​ទឹកស្អាត ដោយប្រើប្រព័ន្ធបច្ចេកវិទ្យា មាន​គុណភាពខ្ពស់នេះ និងអាច​ពិសាបាន ដោយ​មាន​ការ​គ្រប់គ្រងតាម​ប្រព័ន្ធ​ស្វ័យ​ប្រវត្តិកម្ម ត្រួតពិនិត្យ​ទៅលើ​គុណភាព​ទឹ កនៅ​ពេល​ដែល​បញ្ជូន​ទឹកចេញទៅផ្គត់​ផ្គង់ ​ដល់​ប្រជាពលរដ្ឋ។

 លោកទេសរដ្ឋមន្ត្រី ក៏បានបញ្ជាក់ដែរថា ក្នុងន័យនេះ ការអភិវឌ្ឍវិស័យទឹកស្អាត គឺជាការចាំបាច់ដែលត្រូវមានការចូលរួម សហការអនុវត្តយ៉ាងសកម្មពីក្រសួង-ស្ថាប័ន រដ្ឋបាលខេត្ត អង្គភាពជំនាញ អាជ្ញាធរ​មូលដ្ឋាន និងប្រជាជនគ្រប់ជាន់ថ្នាក់ ដែលមានការពាក់ព័ន្ធ ដើម្បីឆ្លើយតប ទៅនឹងគោលនយោ បាយ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលកំណត់ថា «ពង្រីកវិសាលភាពនៃការផ្គត់ផ្គង់ទឹកស្អាតនៅទីក្រុង ទីប្រជុំជនឲ្យបាន ៩០% ដល់ឆ្នាំ ២០២៣ និង ១០០% ត្រឹមឆ្នាំ ២០២៥ សម្រាប់បម្រើតម្រូវការចាំបាច់របស់ប្រជាជន ក៏ដូចជាសម្រាប់ផលិតកម្ម និងសេវាកម្មនានា តាមរយៈការអភិវឌ្ឍពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ទាំងផ្នែកសាធារណៈ និងផ្នែកឯកជន ដោយឈរលើលក្ខខណ្ឌបួនយ៉ាងគឺ “ទឹកត្រូវមានគុណភាព សុវត្ថិភាព និរន្តរភាព និងថ្លៃសមរម្យ»៕

អត្ថបទ៖ សេង ណារិទ្ធ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៣ នាទី មុន

ករណី​រោងចក្រ អ​.​ជី ត្រូវបាន​ដោះស្រាយ​បញ្ចប់​ដោយ​ជោគជ័យ

ព័ត៌មានជាតិ៥៩ នាទី មុន

អ្នកវិភាគ​សង្គម និង​សហជីព មើលឃើញថា​ដំណោះស្រាយ​ដ៏​លឿន​រហ័ស​ចំពោះ​កម្មករ​រោងចក្រ អ​.​ជី បង្ហាញ​ពី​ការយកចិត្តទុកដាក់រ​បស់​រដ្ឋាភិបាល​អាណត្តិ​ទី​៧

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលខេត្តកំពង់ចាម ស្នើក្រុមហ៊ុនសាងសង់ប្រព័ន្ធលូ បញ្ចៀសផលប៉ះពាល់ និងស្ថាបនាផ្លូវឡើងវិញឱ្យបានស្អាត 

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន Xiaomi លក់រថយន្តអគ្គិសនីចំនួន ៥ម៉ឺនគ្រឿងក្នុងរយៈពេលតិចជាងកន្លះម៉ោង

ព័ត៌មានជាតិ៤ ម៉ោង មុន

សាលាបឋមសិក្សាមុខនាគ ខេត្តសៀមរាប ប្រារព្ធទិវាអប់រំកាយ និងកីឡា ដើម្បីលើកកម្ពស់សុខភាព និងសមត្ថភាពរបស់សិស្ស

Sokha Hotels

ព័ត៌មានពេញនិយម