Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ​ខេត្តបាត់ដំបង គាំទ្រ​វត្តមាន​​សម្តេច​តេជោ សម្រួល​ភាព​តានតឹង​នៅ​មីយ៉ាន់ម៉ា

បានផុស

នៅ

ក្រោយ​ដំណើរទស្សនកិច្ច​របស់​សម្តេចតេជោ​ ហ៊ុន សែន​ទៅប្រទេសមីយ៉ាន់ម៉ា ពលរដ្ឋ​នៅខេត្ត​បាត់ដំបង​បាន​បញ្ចេញមតិគាំទ្រ​​ ចំពោះគំនិតផ្តួចផ្តើមដែលប្រមុខ​រដ្ឋាភិបាល​កម្ពុជា បាន​ចូលរួម​សម្រួល​ស្ថានភាពតានតឹងដើម្បី​នាំ​មក​សន្តិភាព​ដល់​ប្រជាជន​មីយ៉ាន់ម៉ា។

អ្នកស្រី សួន សុី អាជីវករលក់ដូរនៅផ្សារធំថ្មីបាត់ដំបងបានប្រាប់ថា ក្នុងនាមជាប្រជាពលរដ្ឋកម្ពុជាបានទទួលសន្តិភាពពេញលេញ ក៏ដោយសារតែគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ិន សែន ដែលបានខិតខំ​ប្រថុយប្រថានមិនគិតអំពីសុវត្ថិភាពផ្ទាល់ខ្លួន ប្រើនយោបាយឈ្នះឈ្នះដោះស្រាយជាមួយភាគីខ្មែរក្រហម រហូតបញ្ចប់នូវសង្គ្រាមបង្ហូរឈាមប្រកប​ដោយ​ជោគជ័យទទួលបានការអភិវឌ្ឍន៍ប្រទេសរហូតដល់បច្ចុប្បន្ន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្របជាមួយគ្នានេះដែរ អ្នកស្រី ផូ វ៉ាន់ថា ជាកសិកររស់នៅភូមិរំចេក៤ សង្កាត់រតន :ក្រុងបាត់ដំបងបានលើកឡើងដូចៗគ្នាដោយរំពឹងថា ពលរដ្ឋមីយ៉ាន់ម៉ា​នឹងទទួលលទ្ធផលល្អដូចកម្ពុជាដែរ ក្រោយពីសម្តេចបានផ្តួចផ្តើម​សម្របសម្រួល​​បញ្ចៀស​ពីការបង្ហូរឈាម ដោយប្រដាប់អាវុធរវាងជាតិសាសន៍ដូចគ្នា។

ក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់​កំណាត់​ផ្លូវ​ជាតិលេខ ៥ ពី​ខេត្ត​​បាត់ដំបង ដល់​ក្រុង​សិរីសោភ័ណ​ខេត្ត​បន្ទាយមានជ័យនៅ​ព្រឹកមិញនេះ សម្តេច​តេ​ជោហ៊ុន សែន បានលើកឡើងអំពីគោលបំណងពី​ដំណើរ​ទស្សនកិច្ច​ទៅ​ប្រទេស​​មីយ៉ាន់ម៉ាគឺ​ ដើម្បី​កាត់បន្ថយភាពតានតឹង និង​បើក​ផ្លូវឱ្យមានកិច្ចសន្ទនាប្រកបដោយស្មារតីស្ថាបនា រវាងភាគីពាក់ព័ន្ធទាំងអស់ សំដៅឈានទៅសម្រេចបាននូវសន្ថិភាពយូរអង្វែង និងការអភិវឌ្ឍជាតិ។

សម្តេច​បាន​គូស​បញ្ជាក់​ថា តាមបទពិសោធន៍និងមេរៀនដែលកម្ពុជាឆ្លង​កាត់ ការបង្រួបបង្រួមជាតិមិនអាចសម្រេចបានទេ ប្រសិន​បើគ្មានការចូលរួម និងការព្រមព្រៀងគ្នាពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម