Connect with us

ព័ត៌មានជាតិ

ខេត្តកោះកុង ត្រូវការឈាម១៥ ទៅ២០ប្លោក ក្នុង ១ខែ

បានផុស

នៅ

ខេត្តកោះកុង មានតម្រូវការឈាម យកមកព្យាបាលអ្នកជំងឺ ចាប់ពី ១៥ទៅ ២០ប្លោក ក្នុង ១ខែ ដែលដំណើរការគ្រប់គ្រង ផ្គត់ផ្គង់ប្រព្រឹត្តល្អប្រសើរ ដើម្បីឆ្លើយតបនឹងការជួយសង្រ្គោះបន្ទាន់ ទាន់ពេលវេលា។

ថ្លែងក្នុងពិធីបរិច្ចាគ នៅស្រុកបូទុមសាគរ ដែលមានព្រះសង្ឃ ពលរដ្ឋ យុវជន និងកងកម្លាំងប្រដាប់អាវុធប្រមាណ ៥០០អង្គនាក់ លោកស្រី ឈី វ៉ា សមាជិកាក្រុមប្រឹក្សាខេត្តកោះកុង បានឲ្យដឹងកាលពីថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២២ថា សកម្មភាពបរិច្ចាគឈាម ដោយស្ម័គ្រចិត្តជាគុណធម៌ មិនអាចកាត់ថ្លៃបាន សម្រាប់ជួយសង្រ្គោះជីវិតមនុស្ស។

ដូច្នេះលោកស្រី ជឿជាក់ថា វប្បធម៌ផ្តល់ឈាមប្រកបដោយស្រឡាញ់ បន្តចូលរួមយ៉ាងសម្មភាពពីសប្បុរសជនគ្រប់ទិសទីបន្ថែមទៀត។ ខេត្តកោះកុង មានតម្រូវការឈាមត្រឹមតែ ១៥ទៅ ២០ប្លោកប៉ុណ្ណោះ សម្រាប់សង្រ្គោះបន្ទាន់លើអ្នកជំងឺ ដែលត្រូវការឈាមបានទាន់ពេលវេលា។ បើធៀបនឹងរាជធានី និងខេត្តផ្សេងៗ មានតម្រូវការច្រើន តាមជាក់ស្តែង។

លោកស្រី ឈី វ៉ា បន្តជំរុញលើកចិត្តទឹកចិត្ត សប្បុរសជនទាំងអស់ ចូលរួមបរិច្ចាគឈាមដោយក្តីស្រឡាញ់ថែមទៀត កុំមានការភ័យខ្លាចអ្វីឲ្យសោះ។ ការផ្តល់ឈាមបានរួមចំណែក ដល់ការជួយជីវិតមនុស្ស ក្រុមគ្រួសារ និងសង្គមជាតិទាំងមូលផងដែរ។

លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម សម្តែងក្តីអរគុណ ចំពោះសកម្មភាពផ្តល់ឈាមដោយស្ម័គ្រចិត្ត នៅស្រុកបូទុមសាគរ ដោយលោក អះអាងថា  តម្រូវការផ្គត់ផ្គង់ឈាមជូនអ្នកជំងឺនៅកម្ពុជា បន្តកើនឡើងមិនថមថយនោះទេ ទោះបីជារងប៉ះពាល់ ដោយសារការរីករាលដាលជំងឺកូវីដ១៩ក៏ដោយ ។

លោកវេជ្ជបណ្ឌិត បន្តថា ជាក់ស្តែង រៀងរាល់៦នាទីម្តង មន្ទីរពេទ្យត្រូវបានឈាម១ប្លោក ដើម្បីជួយសង្រ្គោះជីវិតអ្នកជំងឺ។ ៩ខែឆ្នាំ២០២១នេះ ការផ្គត់ផ្គង់ឈាមទូទាំងប្រទេសកម្ពុជាមានជិត៧ម៉ឺនប្លោក ប៉ុន្តែតាមរយៈការផ្តល់ឈាមដោយសប្បុរសជនអ្នកស្ម័គ្រចិត្ត មិនគិតកម្រៃឆ្លើយតម្រូវការបានត្រឹម៩ភាគប៉ុណោះ។

លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង ថ្លែងដែរថា យន្តការផ្តល់ឈាមទៅកាន់ក្រុមអ្នកជំងឺធ្វើឡើងការគ្រប់គ្រងដោយតម្លាភាពបំផុត ដើម្បីសង្រ្គោះជីវិតមនុស្សមិនប្រកាន់និន្នាការនោះទេ។ ករណីខ្វះខាតឈាម ឬចាំបាច់ មន្រ្តីសុខាភិបាលនឹងស្នើសុំទៅកាន់មជ្ឈមណ្ឌលជាតិផ្តល់ឈាមបន្ទាន់ផងដែរ

បើតាមលោកវេជ្ជបណ្ឌិត ជាទូទៅ បងប្អូន ក្រុមគ្រួសារអ្នកជំងឺតែងស្ម័គ្រចិត្តផ្តល់ឈាមអ្នកជំងឺដែលជាសាច់ញ្ញាតិពួកគាត់។ តម្រូវការឈាមភាគច្រើនសម្រាប់អ្នកជំងឺផ្នែកវះកាត់ គ្រោះថ្នាក់ចរាចរណ៍ និងស្រ្តីឆ្លងទន្លេជាដើម។

ចំណែកលោក ហាក់ ឡេង អភិបាលស្រុកបូទុមសាគរ មានប្រសាសន៍ថា ការផ្តល់ឈាមដោយស្ម័គ្រចិត្តនេះ ជាលើកដំបូងហើយសម្រាប់មូលដ្ឋានស្រុករបស់លោក ក្នុងគោលបំណងអបអរសាទរខួបលើកទី៤៣នៃទិវាជ័យជម្នះ៧ មករា ផង និងជាសកម្មភាពមនុស្សធម៌ស្វែងរកឈាមផង។

លោក ហាក់ ឡេង បន្ថែមថា ពលរដ្ឋទូទាំងប្រទេសដែលខ្វះខាត និងត្រូវការឈាមជាចាំបាច់ អាចនឹងទទួលបានឈាមពីក្តីស្រឡាញ់របស់អ្នកបរិច្ចាគ។ ការផ្តល់ឈាម មានអត្ថប្រយោជន៍ចំពោះសុខភាពតាមក្បួនវេជ្ជសាស្រ្ត ក៏ដូចជាគាំពារសង្គមជាតិ៕

អត្តបទ៖ សិរីវឌ្ឍនៈ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម