Connect with us

ព័ត៌មានជាតិ

ក្នុង​រយៈ​ពេល​១៥​ឆ្នាំ ខេត្តព្រៃវែង​ ផលិត​ស្រូវ​បានច្រើន​ជាង​គេ ​ក្នុង​ចំណោម​ ២៥​ រាជធានី​/​ខេត្ត

បានផុស

នៅ

ពិត​ជា​មិន​ធម្មតា ក្នុង​រយៈ​ពេល​១៥​ឆ្នាំ ខេត្តព្រៃវែង​ ផលិតដំណាំ​ស្រូវ​បានច្រើន​ជាង​ខេត្ត​នានា ក្នុង​នៅ​ប្រទេស​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​បើ​តាម​ការ​បង្ហាញ​របស់​លោក វេង សាខុន បាន​ឲ្យ​ដឹង​ថា ខេត្តព្រៃវែង​ជា​ខេត្ត​ដែល​ផលិត​ស្រូវ​បាន​ច្រើន​ជាង​គេ​ក្នុងចំណោម ២៥ រាជធានី​/​ខេត្ត នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ​រយៈពេល ១៥ ឆ្នាំ​ចុងក្រោយ។ ដោយឡែក​ការងារ​ដាំ​ដុះ​ស្រូវ​រដូវវស្សា​នៅ​ក្នុង​ឆ្នាំ ២០២០​នេះ ខេត្ត​ព្រៃវែង​ អនុវត្ត​បាន​លើ​ផ្ទៃដី​ប្រមាណ ២៨០ ៣៩៩ ហ​.​ត​។ រីឯ​ការងារ​ប្រមូល​ផល​ស្រូវ​វិញ គិត​មកទល់​ថ្ងៃ​ទី​៥ ខែ​ធ្នូ ខេត្ត​សម្រេច​ប្រមូល​ផល​បាន​ចំនួន ២១៥ ៣៩៩​ហ​.​ត ស្មើនឹង ៧៧% នៃ​ផ្ទៃដី​សរុប និង​ទទួល​បាន​ទិន្នផល​ជា​មធ្យម​ប្រមាណ ៣.២៣ ត​/​ហ​.​ត ហើយ​ទទួល​បាន​បរិមាណ​ផល​សរុប​ចំនួន ៦៩២ ៣០២ តោន​។ ក្រៅពី​ដំណាំ​ស្រូវ ក​សិ​-​ឧស្សាហកម្ម សាកវប្បកម្ម (​ផលិតកម្ម​បន្លែ​) ផលិតកម្ម​វារីវប្បកម្ម និង​ផលិតកម្ម​សត្វ (​មាន់ គោ ជ្រូក​) ក៏​មាន​សក្ដានុពល​ក្នុង​ការ​នាំចេញ​សម្រាប់​ផ្គត់ផ្គង់​ឲ្យ​ទីផ្សារ​រាជធានី​ភ្នំពេញ និង​បណ្តា​ខេត្ត​ផ្សេងៗ​ទៀត។

ទន្ទឹមនឹង​ជា​ខេត្ត​នាំមុ​ខគេ ​ក្នុង​ការ​ផលិត​នូវ​ផលិតផល​កសិកម្ម ក៏​ជា​ខេត្ត ឈាន​មុន​សម្រាប់​ធ្វើ​ការ​នាំ​ចេញទៅ​កាន់​ប្រទេសជិតខាង​តាម​ផ្លូវ​គោក និង​ផ្លូវទឹក​។ យោង​តាម​របាយការណ៍​របស់​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត កាលពី​ថ្ងៃទី​៨ បាន​បង្ហាញថា គិត​ចាប់ តាំងពី​ថ្ងៃទី​២២ ខែឧសភា ដល់​ថ្ងៃ​ទី​៥ ខែធ្នូ ឆ្នាំ​២០២០ បរិមាណ​ផល​ស្រូវ​បាន​នាំចេញ​ទៅកាន់​ប្រទេសជិតខាង​សរុប​មាន​ចំនួន ៧១៩ ៦៩៣​តោន ដោយឡែក គ្រាន់​តែមួយ​សប្តាហ៍​កន្ល​ង​មក បរិមាណ​ស្រូវ​ចំនួន ៦៩ ៤៣៤​តោន ​ត្រូវ​បាន​នាំ​ចេញពី​ខេត្ត​ព្រៃវែង​ទៅកាន់​ប្រទេសជិតខាង​។ របាយការណ៍​ក៏បាន​បញ្ជាក់​ផង​ដែរ​ថា ជា​មធ្យម​ស្រូវ​មានតម្លៃ ១ ១៥០​រ​/kg (​អាច​ថ្លៃ​ជាង ឬ​ថោក​ជាង​អាស្រ័យ​លើ​ប្រភេទ​ស្រូវ​)​៕

សូមចុចអាន៖ ​អាហារដ្ឋាន​ស្មៅ​ទន្លេ​ ក្រុង​កំពង់ចាម​ បាន​ចូលរួម​ទប់ស្កាត់​ ជំងឺ​កូវីដ១៩

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម