Connect with us

ព័ត៌មានជាតិ

ពលរដ្ឋអាយុ ១២-១៨ អាចចាក់វ៉ាក់សាំងដូសទី៣ នៅមន្ទីរពេទ្យបង្អែកស្រុកស្វាយទាប ខេត្តស្វាយរៀង

បានផុស

នៅ

ខេត្តស្វាយរៀង៖  មន្ទីរពេទ្យបង្អែកស្រុកស្វាយទាប ខេត្តស្វាយរៀង បានបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការ ជំងឺ កូវីដ១៩ ដូសទី៣ ( ដូសជំរុញ ) ជូនដល់ប្រជាពលរដ្ឋដែលមានអាយុចាប់ពី ១២ ឆ្នាំ ដល់អាយុក្រោម១៨ឆ្នាំ ចាប់ពីពេលនេះតទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្ត តំណាងលោកអភិបាលខេត្ត នៅរសៀលថ្ងៃទី ១០ ខែមករា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ -១៩ ដូសទី ៣ ( ដូសជំរុញ ) ជូនដល់ប្រជាពលរដ្ឋ។

ជាមួយគ្នានេះ លោកអភិបាលរងខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមមកទទួលការចាក់ វ៉ាក់សាំងបង្ការជំងឺកូវីដ -១៩ ដែលជាដូសជំរុញ ឱ្យបានគ្រប់ៗគ្នា ហើយត្រូវមកតាមការកំណត់ របស់អាជ្ញាធរ ជៀសវាងមកប្រជ្រៀតគ្នាធ្វើឱ្យបាត់សណ្ដាប់ធ្នាប់។ ក្រោយទទួលបានវ៉ាក់សាំង រួច ត្រូវតែបន្តប្រកាន់ខ្ជាប់នូវ វិធានការ ” ៣ការពារ ៣កុំ ” របស់ប្រមុខរាជរដ្ឋាភិបាល ឲ្យបាន ខ្ជាប់ខ្ជួន។ 

សូមបញ្ជាក់ថា រដ្ឋបាលខេត្តស្វាយរៀង បានរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ -១៩ ដូសជំរុញ ( ដូសទី ៣) ជូនដល់ប្រជាពលរដ្ឋមានអាយុចាប់ពី១២ ឆ្នាំ ដល់អាយុក្រោម១៨ឆ្នាំចាប់ពី ថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០២២នេះតទៅ ក្នុងភូមិសាស្ត្រក្រុង ស្រុកទៅតាម ពេលវេលាដូចខាងក្រោម ៖

ពេលព្រឹកពីម៉ោង ៧:៣០ ដល់ម៉ោង ១១:៣០ នាទី, ពេលរសៀលពីម៉ោង ១ រសៀល ដល់ ម៉ោង ៤ រសៀល នៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកដែលមន្ទីរសុខាភិបាលខេត្តបានកំណត់៕ ដោយ:ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ១០ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ១៣ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

Sokha Hotels

ព័ត៌មានពេញនិយម