Connect with us

ព័ត៌មានជាតិ

សម្តេច សាយ ​ឈុំ មាន​កូន​ប្រុស​ស្រី​ពីរ​នាក់ មាន​ម្នាក់​ជា​រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន

បានផុស

នៅ

សម្តេច​វិបុល​សេនា​ភក្តី​សាយ ឈុំ ជា​មន្រ្តី​ជាន់ខ្ពស់​ដែល​កំពុង​កាន់​តួនាទី​ជា​ប្រធាន​ព្រឹទ្ធសភា។ លោក​ក៏​ជា​ឥស្សរជន​កំពូល​ក្នុង​ជួរ​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​ចូលរួម​ចលនា​តស៊ូ​រំដោះ​ជាតិ​ពី​របប​ប្រល័យ​ពូជសាសន៍។

មន្រ្តី​ជាន់​ខ្ពស់​រូប​នេះ​មាន​កូន​ប្រុស​ស្រី​ចំនួន​ពីរ​នាក់។ កូន​ប្រុស​របស់​សម្តេច​គឺ​លោក សាយ សំអាល់ ជា​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន។ ចំណែក​កូនស្រី​ច្បង​ប្រភព​មិន​បាន​បញ្ជាក់​តួនាទី ឬ​កំពុង​ប្រកប​ការងារ​អ្វី​នោះ​ទេ។

សម្តេច​វិបុល​សេនា​ភក្តី​សាយ ឈុំ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​សាយ សំអាល់ ដែល​ជា​កូនពៅ​របស់​សម្តេច​វិបុលសេនា​​ភក្តី ជា​រដ្ឋមន្រ្តី​វ័យក្មេង​បំផុត​ក្នុង​ពេល​ចូល​កាន់​តំណែង​ជា​រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន​ក្នុង​រដ្ឋាភិបាល​អណ្ណតិ​ទី ៥។ លោក​ទទួល​មុខ​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ក្នុង​វ័យ ៣៣ ​​ឆ្នាំ (២០១៣) ជំនួស​តំណែង​លោកបណ្ឌិត ម៉ុក ម៉ារ៉េត អតីត​រដ្ឋមន្ដ្រី​ចាស់។

មន្រ្តី​វ័យ​ក្មេង​រូប​នេះ​ជា​បញ្ញវន្ត ដែល​ទទួល​បាន​ការ​បណ្ដុះបណ្ដាល​ពី​ប្រទេស​លោក​ខាង​លិច​ផ្នែក​ជំនាញ​ជីវសាស្ត្រ​ពី​ប្រទេស​អូស្ត្រាលី។ លោក​សាយ សំអាល់ បាន​រៀប​អាពាហ៍ពិពាហ៍ និង​មាន​កូន​០៣នាក់​ជា​ចំណង​ដៃ។

និយាយ​ពី​សមិទ្ធផល​ការងារ លោក​សាយ សំ​អាល់ បាន​ធ្វើ​ទំនើបកម្ម​នៅ​ក្នុង​ក្រសួងលើ​ការ​កែទម្រង់​ និង​ការ​រៀបចំ​ដំឡើង​ប្រាក់ខែ​ដល់​ឧ​ទ្យា​នុ​រក្ស។ សមិទ្ធផល​ដ៏​លេចធ្លោក​គឺ​អាគារ​ទីស្តីការក្រសួង​ថ្មី​បាន​លេច​រូបរាង​ឡើង​ក្នុង​អណ្ណត្តិ​រដ្ឋមន្រ្តី​វ័យ​ក្មេង​រូប​នេះ។

ទីស្តីការ​ក្រសួង​បរិស្ថាន

លើ​កិច្ចការ​ការពារ​បរិស្ថាន​វិញ ក្រោម​ការ​ដឹកនាំ​លោក​សាយ សំ​អាល់ បាន​ដកហូត​ដី​សម្បទាន​សេដ្ឋកិច្ច​មិន​ក្រោម ២៧ ក្រុមហ៊ុន ដែល​បាន​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋយក​​​មក​គ្រប់គ្រងវិញ។

លោក​សាយ សំ​អាល់ ក៏​ជា​អ្នក​ស្នើ​សុំ​ឲ្យ​មានការ​បែងចែក​ការគ្រប់គ្រង​ដី​សម្បទាន​សេដ្ឋកិច្ច​ច្បាស់លាស់​ជាមួយ​ក្រសួងកសិកម្ម។ ក្រ​សូង​បរិស្ថាន​បាន​ផ្ទេរ​គម្រោង​ដី​សម្បទាន​សេដ្ឋកិច្ច​ចំនួន​៧៣​កន្លែង និង​តំបន់​អភិរក្ស​ព្រៃឈើ១៨កន្លែង​ទៅកាន់​ក្រសួងកសិកម្ម។ គិត​មក​ពេលនេះ ក្រសួងបរិស្ថាន​កំពុង​គ្រប់គ្រង​តំបន់​ការពារ​ធម្មជាតិ​ចំនួន៤៥កន្លែង​ស្មើ​ជិត៦លាន​ហិកតា និង​របៀង​អភិរក្ស​ជីវៈចម្រុះ១,៤លាន​ហិកតា​ទៀត។

លោក​គឺជា​រដ្ឋមន្ត្រី​ដែល​លេចធ្លោ​និង​វ័យក្មេង​ជាងគេ​នៅ​ក្នុង​ចំណោម​រដ្ឋមន្ត្រី​ទាំងអស់​ ហើយក៏​​ធ្លាប់​ទទួល​បាន​ការ​កោត​សរសើ​រ​​ដោយ​ផ្ទាល់មាត់​ជា​សាធារណៈ​ពី​ប្រមុខ​រដ្ឋាភិបាល​សម្តេច​តេជោ​ហ៊ុន សែន៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម