Connect with us

ព័ត៌មានជាតិ

រាជរដ្ឋាភិបាលកម្ពុជា ជំរុញការចាក់វ៉ាក់សាំងកូវីដ-១៩ និងពង្រឹងការអនុវត្តវិធានការ សុវត្ថិភាពផ្នែកសុខាភិបាល

បានផុស

នៅ

រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២២នេះ បានចេញសារាចរ ស្ដីពី ការជំរុញការចាក់វ៉ាក់សាំងកូវីដ -១៩ និងការពង្រឹងការអនុវត្តវិធានការ សុវត្ថិភាពផ្នែកសុខាភិបាល ដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុង។

សារាចរ ដែលចុះហត្ថលេខាដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ខណៈដែលប្រទេសជាតិ ត្រូវបើកដំណើរការពេញលេញឡើងវិញ លើគ្រប់វិស័យ ហើយស្ថានភាពនៃជំងឺកូវីដ-១៩ នៅកម្ពុជា ស្ថិតក្នុងសភាពធូរស្រាល និងអាចគ្រប់គ្រងវិញបាន រាជរដ្ឋាភិបាល ពិនិត្យឃើញថា ប្រជាជនមួយចំនួន នៅតែមិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋាន បានពេញលេញនៅឡើយ និងចំនួនប្រជាជនដែលទទួលបានការចាក់វ៉ាក់សាំង ដូសជំរុញ នៅមានចំនួនតិចតួចនៅឡើយ បើប្រៀបធៀបទៅនឹងចំនួនប្រជាជន ដែលបានចាក់វ៉ាក់សាំងដូសមូលដ្ឋាន​ ហើយទន្ទឹមនេះ ប្រជាជនមួយចំនួនហាក់បាន និងកំពុងមានការធ្វេសប្រហែស ក្នុងការអនុវត្តវិធានការសុវត្ថិភាព ផ្នែកសុខាភិបាល ជាពិសេសវិធានការ ៣កុំ ៣ការពារ ដែលអាចជាកត្តាប្រឈមនឹងការផ្ទុះឆ្លងរាលដាលនៃមេរោគកូវីដ-១៩ ក្នុងសហគមន៍ជាថ្មីម្ដងទៀត។

ទន្ទឹមនេះ ប្រទេសកម្ពុជា ក៏ចាប់ផ្ដើមរកឃើញជាបន្តបន្ទាប់នូវវត្តមានមេរោគបំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុង ក្នុងសហគមន៍ផងដែរ។ ផ្អែកលើបរិបទខាងលើនេះ ជាពិសេសដើម្បីទប់ទល់នឹងការឆ្លងរាលដាលនៃមេរោគបំប្លែងថ្មី ប្រភេទអូមីក្រុង ក្នុងសហគមន៍ រាជរដ្ឋាភិបាល សូមធ្វើកាណែនាំ ដល់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស​ គណៈអភិបាលរាជធានី-ខេត្ត និងយន្ដការ ដែលពកា់ព័ន្ធផ្សេងទៀត ព្រមទាំងប្រជាជនទូទៅដូចខាងក្រោម៖

សូមអានសារាចររបស់រាជរដ្ឋាភិបាល ដូចខាងក្រោម៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៦ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

ជីវិតកម្សាន្ដ១ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម