Connect with us

ព័ត៌មានជាតិ

ក្រុមតន្រ្តីលំដាប់ពិភពលោក Andrea Bocelli នឹងមកសម្តែងនៅខេត្តសៀមរាបរបស់កម្ពុជានាខែមេសា

បានផុស

នៅ

ក្រុមតន្រ្តី Andrea Bocelli ដ៏ល្បីល្បាញរបស់ប្រទេសអ៊ីតាលី នឹងមកច្រៀង និងប្រគុំតន្រ្តីនៅក្នុងខេត្តសៀម​រាប នាអំទ្បុងខែមេសា ឆ្នាំ២០២២ ខាងមុខនេះ ដែលជាការរួមចំណែកយ៉ាងសំខាន់ដល់ការផ្សព្វផ្សាយ និងទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនបរទេសមកកាន់ប្រទេសកម្ពុជាកាន់ច្រើនបន្ថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះបើតាមការអះអាងឲ្យដឹងរបស់លោកសុខ សុក្រឹត្យា ទីប្រឹក្សាផ្ទាល់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍ក្នុងពេលដែលលោកបានទៅសិក្សាស្វែងយល់អំពីការអភិវឌ្ឍន៍វិស័យទេសចរណ៍នៅខេត្តភូកេតប្រទេសថៃ កាលពីសប្តាហ៍មុន។ នៅទីនោះ លោក បានជួបជា​មួយក្រុមតន្ត្រីដ៏ល្បីល្បាញរបស់ប្រទេសអ៊ីតាលី Andrea Bocelli។ លោកសុខ សុក្រឹត្យា បានបង្ហា​ញអំពីសក្តានុពលដែលមិនរីងស្ងួតនៃវិស័យទេសចរណ៍វប្បធម៌ និងធម្មជាតិរបស់ប្រទេសកម្ពុជាដល់ក្រុមតន្ត្រី Adrea Bocelli ។

ឆ្លៀតពេលនោះ លោក ក៏បានស្នើ និងអញ្ជើញក្រុមតន្ត្រីដ៏ល្បីល្បាញ Adrea Bocelli មកសម្តែងនៅខេត្តសៀមរាបនៅខែមេសាខាងមុខ ហើយក៏ទទួលបានការយល់ព្រមពីអ្នកដឹកនាំក្រុមតន្ត្រីដ៏ល្បីនេះផងដែរ។ ការប្រគុំតន្ត្រីរបស់ក្រុមតន្ត្រី Adrea Borcelli នៅខេត្តសៀមរាបនាពេលខាងមុខ​ គឺជាព្រឹត្តិការណ៏ខ្នាតអន្តរជាតិដ៏ធំដែលមិនធ្លាប់មាននាពេលកន្លងមកសម្រាប់ប្រទេសកម្ពុជា ដោយលោកសុខ សុក្រឹត្យា បញ្ជាក់ថា នេះ គឺជាជោគជ័យមួយក្នុងប្រវត្តិសាស្ត្រកម្ពុជា។ សម្រាប់លោក សុខ សុក្រឹត្យា ព្រឹត្តិការណ៍នោះ នឹងជាផលិតផលទេសចរណ៍ថ្មីមួយទៀត ដើម្បីជួយជម្រុញ និងលើកកម្ពស់វិស័យទេសចរណ%ទ្បើងវិញនៅក្នុង និងក្រោយវិបត្តិកូវីដ១៩។

លោករដ្ឋលេខាធិការក្រសួងទេសចរណ៍រូបនេះ បានរំពឹងថា ផ្តើមចេញពីព្រឹត្តិការណ៍ប្រគុំតន្ត្រីដ៏ធំសម្បើម និងល្បីល្បាញនោះ កម្ពុជានឹងទទួលបានមកវិញនូវភ្ញៀវទេសចរអន្តរជាតិប្រកបដោយគុណភាព រួមទាំងអ្នកវិនិយោគទុនប្រកបដោយសក្តានុពលនៅជុំវិញពិភពលោកមកស្គាល់ និងស្វែងយល់ការពិតជាក់ស្តែងបន្ថែមទៀតអំពីសក្តានុពលវិនិយោគនៅប្រទេសកម្ពុជា។ ព្រឹត្តិការណ៏នេះ ក៏នឹងជួយផ្សព្វផ្សាយអំពីកម្ពុជាជាគោលដៅសុវត្ថិភាព សុខសន្តិភាពដ៏ពិតប្រាកដមួយសម្រាប់ភ្ញៀវទេសចរ និងវិនិយោគិន និងជាផ្នែកមួយក្នុងការរៀបចំកំណែទម្រង់ស៊ីជម្រៅក្នុងវិស័យទេសចរណ៍នាពេលអនាគតផងដែរ។

សូមបញ្ជាក់ថា ក្រុមតន្ត្រី Andrea Bocelli គឺជាក្រុមតន្ត្រីដ៏ល្បីល្បាញខ្នាតអន្តរជាតិរបស់ប្រទេសអ៊ីតាលី។ ក្រុមតន្រ្តីនេះ គឺជារបស់តារាចម្រៀង Andrea Bocelli ដែលជាជនពិការកើតថ្ងៃទី២២ ខែកញ្ញា ឆ្នាំ១៩៥៨ក្នុងត្រកូលកសិករនៃប្រទេសអ៊ីតាលី។ បទចម្រៀងរបស់ Anrea Bocelli ដែលល្បីល្បាញបំផុតក្នុងឆ្នាំ១៩៩៩ គឺបទ “The Prayer” ដែលច្រៀងរួមគ្នាជាមួយ Celine Dion ហើយទទួលបានពានរង្វាន់ Golden Globe សម្រាប់ចម្រៀងដើមល្អបំផុត។ គាត់ គឺជាតារាចម្រៀងដែលពិការភ្នែកតាំងពីអាយុ ១២ឆ្នាំ ដោយឧបទ្ទវហេតុ។ យ៉ាងណាក៏ដោយ គាត់បានសាងភាពល្បីល្បាញជាបន្តបន្ទាប់រហូតមានឈ្មោះបោះសំឡេង ហើយល្បីទូទាំងពិភពលោកតែម្តង៕

អត្ថបទ ៖ វណ្ណ សុគន្ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម