ព័ត៌មានជាតិ
លោក ឃួង ស្រេង ជំរុញឲ្យអាជ្ញាធរខណ្ឌទាំង ១៤ និងមន្ទីរពាក់ព័ន្ធ ពង្រឹងលើវិធានការទប់ស្កាត់ជំងឺកូវីដ-១៩
អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានជំរុញអាជ្ញាធរខណ្ឌទាំង ១៤និងមន្ទីរពាក់ព័ន្ធមួយចំនួនទៀត ឲ្យពង្រឹងបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ ឲ្យបានខ្លាំងក្លាបន្ថែមទៀត ខណៈដែលជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង បាននិងកំពុងរីករាលដាល ចូលទៅក្នុងសហគមន៍ហើយនោះជាពិសេស គឺការជំរុញឲ្យប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំង ដូសមូលដ្ខាន ដូសជំរុញទី ៣និងដូសទី ៤ ឲ្យបានគ្រប់គ្នា។
ការជំរុញបែបនេះ របស់លោក ឃួង ស្រេង បានធ្វើឡើងនាព្រឹកថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២២នេះ នៅក្នុងកិច្ចប្រជុំ តាមរយៈការបញ្ជូនរូបភាព និងសំឡេង ( Video Conference ) ជាមួយនិងអាជ្ញាធរខណ្ឌទាំង ១៤ និងមន្ទីរពាក់ព័ន្ធមួយចំនួនទៀត នៅសាលារាជធានីភ្នំពេញ។
លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា មកដល់ពេលនេះជំងឺកូវីដ-១៩ ប្រភេទអូមីក្រុងបាននិងកំពុងរាល ដាល ចូលទៅក្នុងសហគមន៍ហើយ។ ដូច្នេះទេអ្វី ដែលយើងត្រូវអនុវត្ត ដើម្បីបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ នេះ គឺអាជ្ញាធរខណ្ឌ ដូចជាមន្ទីរពាក់ព័ន្ធទាំងអស់ ត្រូវពង្រឹង វិធានការការពារ ពិសេស គឺការអនុវត្ត ៣កុំនិង៣ការពារ របស់ប្រមុខរាជរដ្ឋាភិបាល និងមួយវិញទៀត ជំរុញការចាក់វ៉ាក់សាំង ដូសមូលដ្ឋាន ដូសជំរុញនៅតាមទីតាំងទាំង ៤២ ដែលបានរៀបចំ ដោយអាជ្ញាធររាជធានីភ្នំពេញ ។
លោក ឃួង ស្រេង បានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងបង្កើតទីតាំងចាក់វ៉ាក់សាំងបន្ថែមទៀត ដើម្បីពង្រីកការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋទាំងដូសមូលដ្ឋាន ដូសទី ៣ ឬដុសជំរុញ និងដូសទី ៤ ឲ្យបានគ្រប់គ្នា។ លោកបញ្ជាក់ផងដែរថា ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ វាជាអាវក្រោះ ដ៏រឹងមាំមួយ ក្នុងការបង្ការទប់ស្កាត់ ការឆ្លងជំងឺកូវីដ -១៩។
លោកក៏បានបញ្ជាក់ទៀតថា ប្រជាពលរដ្ឋទាំងអស់ គឺត្រូវតែទទួលនូវការចាក់វ៉ាក់សាំង ទាំងដូសជំរុញនិងដូសទី ៤ ឲ្យបានគ្រប់គ្នា ដោយមិនគិតថា ពួកគាត់ពីមុនចាក់វ៉ាក់សាំងនេះ នៅទាហាន ឬចាក់នៅតាមបណ្តាខណ្ឌនោះទេ គឺត្រូវតែចាក់ជូនពួកគាត់ ជៀសវាងកុំឲ្យលេចឮ ពាក្យថា ពួកគាត់មកទទួលកាលចាក់វ៉ាក់សាំងហើយ យើងមិនបានចាក់ជូនពួកគាត់។
ក្នុងកិច្ចប្រជុំនោះដែរ លោក ឃួង ស្រេង ក៏បានប្រកាសពីការប្រគល់ម៉ាសមួយចំនួន ទៅអាជ្ញាធរខណ្ឌទាំង ១៤ផងដែរ ដោយក្នុងមួយខណ្ឌ ទទួលបានម៉ាស់ចំនួន ១ម៉ឺនម៉ាស និងផ្សាររដ្ឋទាំងអស់ នៅទូទាំងរាជធានីភ្នំពេញ ក្នុងមួយផ្សារៗ ទទួលបានម៉ាសចំនួន ៥០០០ម៉ាស ដើម្បីចូលរួមក្នុងការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ដោយកន្លងមកនេះ យើងអនុវត្តនូវវិធានការ ការពារទប់ស្កាត់ជំងឺកូវីដ-១៩នេះ បានល្អប្រសើរហើយ។ ដូច្នេះយើង ត្រូវបន្តអនុវត្តនូវវិធានការទាំងនេះ ឲ្យបានល្អប្រសើរថែមទៀត ដើម្បីឈានទៅកាត់ផ្តាច់ជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង ដែលបាននិងកំពុងឆ្លងចូល ទៅក្នុង សហគមន៍នេះ ឲ្យបាន។
លោក ឃួង ស្រេង បានបញ្ជាក់ផងដែរថា ខណៈដែលពិភពលោកទាំងមូល បានកំពុងតែរងគ្រោះដោយសារជំងឺកូវីដ -១៩ តែបែរជាប្រទេសកម្ពុជាយើង អាចគ្រប់គ្រងការឆ្លងរាលដាល ជំងឺកូវីដ-១៩បាននោះ វាជាមោទនភាពមួយរបស់កម្ពុជា ដែលធ្វើឲ្យសេដ្ឋកិច្ចកម្ពុជា កាន់តែល្អប្រសើរផងដែរ៕
អត្ថបទ៖ ស្រីរ័ត្ន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
ចរាចរណ៍៩ ម៉ោង ago
បឋម៖ រថភ្លើងបុករថយន្ដក្រុងដឹកអ្នកដំណើររបួសច្រើននាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
លម្អិតហេតុការណ៍រន្ធត់ កប៉ាល់ដឹកកុងតឺន័រ បុកបាក់ស្ពាននៅទីក្រុង Baltimore