Connect with us

ព័ត៌មានជាតិ

​អបអរសាទរ​ អ្នកជំងឺ​កូវីដ១៩​ នៅខេត្តកំពង់ស្ពឺ​ ជាសះស្បើយ​ទាំងស្រុង​

បានផុស

នៅ

អភិបាលខេត្តកំពង់ស្ពឺ លោក វី សំណាង បានឱ្យដឹងថា អ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងខេត្តកំពង់ស្ពឺ​ទាំងអស់ជាង ៥ ពាន់ នាក់ (៥៤៣៥) បានជាសះស្បើយ ១០០%។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វី សំណាង មានប្រសាសន៍ថា ” ក្នុងនាម ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមអបអរសាទរជាមួយប្រជាពល​រដ្ឋក្នុងខេត្ត​កំពង់ស្ពឺ ដែលមកដល់ពេលនេះអ្នកកើតជំងឺ កូវីដ១៩ ទាំងអស់នៅក្នុងមណ្ឌលព្យាបាល និងនៅព្យាបាលតាមផ្ទះ បានជាសះស្បើយ១០០%”។

លោកអភិបាលខេត្តរូបនេះ អះអាងថា លទ្ធផលនេះ គឺដោយសារនយោបាយវ៉ាក់សាំងរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការចូល​រួមរបស់​អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ជាពិសេស គឺប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺទាំងមូល។

ខេត្តកំពង់ស្ពឺ មានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៥៤៣៥ នាក់ អ្នកជាសះស្បើយ ៥៣៦៨ នាក់ និងស្លាប់ចំនួន ១៦៧ នាក់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា២ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៣ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៣ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម