Connect with us

ព័ត៌មានជាតិ

រដ្ឋបាល​រាជធានី​ណែនាំ​ឲ្យ​អង្គភាព​រដ្ឋ​វិស័យ​ឯកជន និង​ប្រជាពលរដ្ឋ​ទៅ​ទួល​ការ​ចាក់​វាក់​សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ទាំង​ដូ​ស​មូលដ្ឋាន និង ទាំង​ដូ​ស​ជំរុញ​នៅ​៤២​ទីតាំង

បានផុស

នៅ

ភ្នំពេញ ​៖ ដើម្បី​ប្រយុទ្ធ និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ជាពិសេស​មេរោគ​បំប្លែង​ខ្លួន​ថ្មី ប្រភេទ​អូ​មី​ក្រុង ស្រប​ពេល​នៃ​ការ បើក​ដំណើរការ​សេដ្ឋកិច្ច​-​សង្គម​ឡើងវិញ​លើ​គ្រប់​វិស័យ តាម​គន្លង​ប្រក្រតីភាព​ថ្មី រដ្ឋបាល​រាជធានី​ភ្នំពេញ បានធ្វើ​ការណែនាំ​ដល់​បណ្តា​អង្គភាព​រដ្ឋ​ក្រោម​ឱវាទ​រដ្ឋបាល​រាជធានី​ភ្នំពេញ វិស័យ​ឯកជន និង​ប្រជាពលរដ្ឋ ទាំងអស់ ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ត្រូវ​ជំរុញ​ការចាក់​វាក់​សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ទាំង​ដូ​ស​មូលដ្ឋាន និង ទាំង​ដូ​ស​ជំរុញ នៅ​ចំនួន​៤២​ទីតាំង​ដែល​រៀបចំ​ដោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ព្រមទាំង​ពង្រឹង​ការអនុវត្ត​វិធានការ​សុវត្ថិភាព​ផ្នែក​សុខាភិបាល​យ៉ាង​ម៉ឺងម៉ាត់​ផងដែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​បើ​យោង​តាម​សេចក្ដីណែនាំ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដែល​សារព័ត៌មាន​យើង​ទទួល​បាន​នៅ​រាត្រី​ថ្ងៃទី​១១​មករា​នេះ ដែល​ក្នុង​សេចក្ដីណែនាំ​នេះ​មានន័យថា អនុលោម​តាម​សារា​ចរលខ ០១ សរ ចុះ​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២២ របស់​រាជរដ្ឋាភិបាល​កម្ពុជា ស្តីពី ការជំរុញ​ការចាក់​វាំ​កំ​សាំង​កូ​វីដ​-១៩ និង​ការពង្រឹង​ការអនុវត្ត​វិធានការ​សុវត្ថិភាព​ផ្នែក​សុខាភិបាល ដើម្បី​ប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ជាពិសេស​មេរោគ​បំប្លែង​ខ្លួន​ថ្មី ប្រភេទ​អូ​មី​ក្រុង ស្របពេល​នៃ​ការ បើក​ដំណើរការ​សេដ្ឋកិច្ច​-​សង្គម​ឡើងវិញ​លើ​គ្រប់​វិស័យ តាម​គន្លង​ប្រក្រតីភាព​ថ្មី រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ធ្វើ​ការណែនាំ​ដល់​បណ្តា​អង្គភាព​រដ្ឋ​ក្រោម​ឱវាទ​រដ្ឋបាល​រាជធានី​ភ្នំពេញ វិស័យ​ឯកជន និង​ប្រជាពលរដ្ឋ ទាំងអស់ ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ត្រូវ​ជំរុញ​ការចាក់​វាក់​សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ទាំង​ដូ​ស​មូលដ្ឋាន និង ទាំង​ដូ​ស​ជំរុញ ព្រមទាំង​ពង្រឹង​ការអនុវត្ត​វិធានការ​សុវត្ថិភាព​ផ្នែក​សុខាភិបាល ដូចខាងក្រោម​៖

១. អនុគណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វាក់​សាំង​កូ​វីដ​-១៩ ក្នុង​ក្របខណ្ឌ​ទូទាំង​រាជធានី​ភ្នំពេញ រដ្ឋបាល​ខណ្ឌ ទាំង​១៤ អាជ្ញាធរ​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់ មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ គ្រប់​មន្ទីរ អង្គភាព​ជំនាញ​ជុំវិញ​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​វិស័យ​ឯកជន​ទាំងអស់ ត្រូវ​សហការ​រួមគ្នា បង្កើន​ការ យកចិត្តទុកដាក់​ក្នុងការ​អប់រំ ផ្សព្វផ្សាយ និង​ក្រើនរំលឹក​ឱ្យបាន​ទូលំទូលាយ​បន្ថែមទៀត ជូន​ដល់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ​-​អ្នកគ្រូ បុគ្គលិក កម្មករ​-​និយោជិត​ក្រុម​សេដ្ឋកិច្ច​ក ប្រព័ន្ធ​សិស្ស​-​និស្សិត ប្រជាពលរដ្ឋ​ទូទៅ និង​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ អំពី​ភាពចាំបាច់​នៃ​ការចាក់ វ៉ាក់​សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ដោយ​ត្រូវ​រៀបចំ​យន្តការ​ជាក់លាក់ និង​បង្ក​លក្ខណៈ​ងាយស្រួល ដើម្បី​បង្កើន ល្បឿន​នៃ​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ទាំង​ដូ​ស​មូលដ្ឋាន និង​ទាំង​ដូ​ស​ជំរុញ (​ដូ​ស​ទី​៣ សម្រាប់ ប្រជាពលរដ្ឋ និង​ដូ​ស​ទី​៤ សម្រាប់​មន្ត្រី​ជូរ​មុខ​) ស្របតាម​គម្លាត​រយៈពេល​កំណត់​របស់​ក្រសួងសុខាភិបាល ឱ្យសម្រេចបាន​ឆាប់រហ័ស ដើម្បី​ធានា​ឱ្យបាន​នូវ​ភាពស៊ាំ​សហគមន៍​រឹងមាំ​ពិតប្រាកដ​មួយ សំដៅ​ទប់ស្កាត់ និង​កាត់បន្ថយ​គ្រោះថ្នាក់​បណ្តាលមកពី​ការឆ្លង​រាលដាល​នៃ​មេរោគ​បំប្លែង​ខ្លួន​ថ្មី ប្រភេទ​អូ​មី​ក្រុង​។

២.​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ​-​អ្នកគ្រូ បុគ្គលិក កម្មករ​-​និយោជិត ក្រុម​សេដ្ឋកិច្ច​ក ប្រព័ន្ធ សិស្ស​-​និស្សិត និង​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​រួសរាន់​អញ្ជើញ​ទៅ​ចាក់​វ៉ាក់សាំង ឬ នាំយក​បុ​ត្រ ធីតា​របស់​លោកអ្នក​ដែលមាន​អាយុ​ចាប់ពី ៥​ឆ្នាំ​ឡើងទៅ ឱ្យទៅ​ទទួល​វ៉ាក់​សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ទាំង​ដូ​ស​មូលដ្ឋាន និង​ទាំង​ដូ​ស​ជំរុញ (​ដូ​ស​ទី​៣ សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ និង​ដូ​ស​ទី​៤ សម្រាប់​មន្ត្រី ជួរមុខ​) នៅតាម​មន្ទីរពេទ្យ​រដ្ឋ និង​មណ្ឌល​សុខភាព​ទាំង ៤២ ទីតាំង និង​ទីតាំង​សមស្រប​មួយចំនួនទៀត ដែល​បានរៀបចំ​ជូន​ក្នុង​រាជធានី​ភ្នំពេញ​។

៣.​គ្រប់​បណ្តា​អង្គភាព​រដ្ឋ​ក្រោម​ឱវាទ​រដ្ឋបាល​រាជធានី​ភ្នំពេញ គ្រឹះស្ថានសិក្សា រោងចក្រ​-​សហ​ព្រា​ស និង អាជីវ​កម្មដ្ឋាន​ទាំងអស់ ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ត្រូវ​ស្រង់​ស្ថិតិ និង​ធ្វើ​បច្ចុប្បន្នភាព​ជាប់​ជាប្រចាំ អំពី​ចំនួន​អ្នក​ដែល​បាន​ចាក់​វាក់​សាំង​ដូ​ស​មូលដ្ឋាន និង​ដូ​ស​ជំរុញ ក្នុង​អង្គភាព ឬ ទីតាំង​អាជីវកម្ម​របស់ខ្លួន និង​ត្រូវ​ជំរុញ​អ្នកក្រោមបង្គាប់​ឱ្យទៅ​ទ​ទូល​វ៉ាក់​សាំង​បាន​ទាន់ពេលវេលា ស្របតាម​គម្លាត​រយៈពេល កំណត់​របស់​ក្រសួងសុខាភិបាល ដើម្បី​ធានា​សុវត្ថិភាព​ការងារ និង​សុខភាព​សាធារណៈ​។

៤.ប្រធាន​អង្គភាព​រដ្ឋ​ក្រោម​ឱវាទ​រដ្ឋបាល​រាជធានី​ភ្នំពេញ គណៈ​គ្រប់គ្រង​ត្រិះ​ស្ថាន​សិក្សា គណៈកម្មការ​ផ្សារ ម្ចាស់​អាជីវ​កម្មដ្ឋាន ម្ចាស់​ទីតាំង ម្ចាស់​ផ្សារ​ឯកជន ម្ចាស់​ផ្សារ​ម៉ា​ត ម្ចាស់​ភោជនីយដ្ឋាន​-​អាហា​រដ្ឋា​ន ម្ចាស់​ហាង​កាហ្វេ ម្ចាស់​មណ្ឌល​កម្សាន្ត​ទេសចរណ៍​មនុស្សពេញវ័យ វិស័យ​ឯកជន និង​ម្ចាស់​ទីតាំង​ទាំងអស់ ក្នុង​មូលដ្ឋាន​រាជធានី​ភ្នំពេញ ត្រូវ​ពង្រឹង​ការត្រួតពិនិត្យ​សុពលភាព​ប័ណ្ណ​ចាក់​វ៉ាក់​សាំង​កូ​វីដ​-១៩ ឬ ប័ណ្ណ ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ឬ លិខិតបញ្ជាក់​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ មុន​ពេល​អនុញ្ញាត ឱ្យ​បុគ្គល ឬ អតិថិជន ចូលក្នុង​អង្គភាព ឬ ទីតាំង​របស់ខ្លួន​។

ក្នុងករណី​ពិនិត្យ​ឃើញ​បុគ្គល​ណាមួយ ឬ អតិថិជន​ណាមួយ គ្មាន​ប័ណ្ណ​ចាក់​វាក់​សាំង ឬ មិន​ព្រម​បង្ហាញ​ប័ណ្ណ​ចាក់​វ៉ាក់សាំង ឬ ប្រើប្រាស់​ប័ណ្ណ​ចាក់ វ៉ាក់សាំង​ដែល​មាន​គម្លាត​រយៈពេល​លើស​ពី ៤ ខែ ក្រោយពេល​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​១ ឬ លើសពី ៦ ខែក្រោយ​ពេល​ចាក់​វ៉ាក់​សាំង​ដូ​ស​ទី​២ ដាច់ខាត​មិនត្រូវ​អនុញ្ញាត​ឱ្យ​ចូលក្នុង​អង្គភាព ឬ ទីតាំង​របស់ខ្លួន​ឡើយ ហើយ​ត្រូវ​ណែនាំ​ឱ្យ​ពួកគេ​រួសរាន់​ទៅ​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ឱ្យបាន​ទាន់ពេលវេលា​។

៥. ចំពោះ​បុគ្គល​ទាំងឡាយណា​ដែល​សង្ស័យ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​អ្នកជំងឺ​កូ​វីដ​-១៩ មេរោគ​បំប្លែង​ខ្លួន​ថ្មី ប្រភេទ​អូ​មី​ក្រុង ត្រូវ​ផ្ដល់ដំណឹង​ជាបន្ទាន់​មក​អាជ្ញាធរ​មូលដ្ឋាន​ដែល​ជិត​ទីតាំង​ស្នាក់នៅ​របស់ខ្លួន​បំផុត ដើម្បី​ក្រុមគ្រូពេទ្យ​ជំនាញ​ចុះ​យក​សំណាក (PCR) និង​មាន​វិធានការ​ទប់ស្កាត់បាន​ទាន់ពេលវេលា ចៀសវាង​ការចម្លង​បន្តទៅ​ក្រុមគ្រួសារ និង​សហគមន៍​ជាយថាហេតុ​។ ក្នុង​រយៈពេល​រង់ចាំ​លទ្ធផល (PCR) សាមីខ្លួន​ត្រូវ​ពាក់​ម៉ាស​ជាប់​ជាប្រចាំ រក្សា​គម្លាត​សុវត្ថិភាព​សង្គម​-​បុគ្គល និង​មិនត្រូវ​ចាក​ចេញពី ទីតាំង​ដែល​ខ្លួន​កំពុងស្នាក់នៅ ក្នុងករណី​មិនចាំបាច់​។​

៦. គណៈបញ្ជាការ​ដឹកនាំ​ការអនុវត្ត​ច្បាប់​នៅ​ថ្នាក់​រាជធានី​ភ្នំពេញ រដ្ឋបាល​ខណ្ឌ​ទាំង​១៤ អាជ្ញាធរ​មូលដ្ឋាន គ្រប់លំដាប់​ថ្នាក់ និង​មន្ទីរ​-​អង្គភាព​ជំនាញ​ពាក់ព័ន្ធ​ត្រូវ​សហ​ការចុះ​ត្រួតពិនិត្យ និង​បង្កើន​ការយកចិត្ត ទុកដាក់​ក្នុងការ​ចាត់វិធានការ​ចាំបាច់​នានា ដើម្បី​ពង្រឹង និង​ជំរុញ​ការអនុវត្ត​វិធានការ​សុវត្ថិភាព​ផ្នែក សុខាភិបាល ជាពិសេស​វិធានការ “៣ ការពារ និង ៣ កុំ​” របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ប៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ក្នុងករណី​រកឃើញ​បុគ្គល​ណាមួយ​បាន​បំពាន វិធានការ​នេះ ដូចជា មិន​ពាក់​ម៉ាស​នៅតាម​ទីសាធារណៈ ត្រូវអនុវត្ត​ទណ្ឌកម្ម​រដ្ឋបាល និង​ទណ្ឌកម្ម​ច្បាប់ រួមទាំង​ការផ្សព្វផ្សាយ​ជា​សា​ធា​រណះ​ចំពោះ​បុគ្គល​ល្មើស ស្របតាម​ច្បាប់​ស្តីពី​វិធានការ​ទប់ស្កាត់​ការ ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ និង​ជំងឺឆ្លង​កាច​សាហាវ និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត និង លិខិតបទដ្ឋាន​គតិយុត្តិ​ពាក់ព័ន្ធ​ជា​ធរមាន ដោយ​គ្មាន​ការលើកលែង​ឡើយ​។

រដ្ឋបាល​រាជធានី​ភ្នំពេញ សូមបញ្ជាក់​ជូន​ជាថ្មី​ម្តង​ទៀតថា គោលនយោបាយ​ជាតិ​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ កូ​វីដ​-១៩ របស់ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី គឺជា​យុទ្ធសាស្ត្រ​គន្លឹះ​ដ៏​សំខាន់ និង​ជា​ខ្សែក្រវាត់​ការពារ​ទី​១ ដើម្បី ប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ សំដៅ​ការពារ​សុខភាព និង​អាយុជីវិត​របស់​ប្រជាជន រហូត សម្រេចបាន​នូវ​ការបើក​ដំណើរការ​សេដ្ឋកិច្ច​-​សង្គម​ឡើងវិញ​លើ​គ្រប់​វិស័យ និង​បានសម្រេច​បិទ​បញ្ចប់។​ ព្រឹត្តិការ​ណ៍ សហគមន៍២០កុ​ម្ភៈ ២០២១ កាលពី​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០២១ កន្លងទៅដូច្នេះ សូម​បណ្តា​អង្គភាព​រដ្ឋ វិស័យ​ឯកជន និង​ប្រជាពលរដ្ឋ​ទាំងអស់ ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ត្រូវ រួមគ្នា​ជំរុញ​ការចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ទាំង​ដូ​ស​មូលដ្ឋាន និង​ទាំង​ដូ​ស​ជំរុញ ព្រមទាំង​ពង្រឹង​ការអនុវត្ត វិធានការ​សុវត្ថិភាព​ផ្នែក​សុខាភិបាល ឱ្យបាន​ម៉ឺងម៉ាត់ ដើម្បី​បង្កើត​និង​រក្សា​ឱ្យបាន​នូវ “​ភាពស៊ាំ​សហគមន៍​រឹងមាំ ពិតប្រាកដ​មួយ​” ទប់ទល់​នឹង​ជំងឺ​រាតត្បាត​សកល​កូ​វីដ​-១៩ និង​ដើម្បី​បញ្ចៀស​ការសម្រេច​ដាក់ចេញ​នូវ​វិធានការ រដ្ឋបាល​ណាមួយ​ជាយថាហេតុ​។

ទទួលបាន​សេចក្ដីណែនាំ​នេះ នាយក​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ទាំង​១៤ ប្រធាន​មន្ទីរ​-​អង្គភាព ជំនាញ​ជុំវិញ​រដ្ឋបាល​រាជធានី​ភ្នំពេញ បណ្តា​អង្គភាព​រដ្ឋ​ក្រោម​ឱវាទ​រដ្ឋបាល​រាជធានី​ភ្នំពេញ វិស័យ​ឯកជន ប​ជា ពលរដ្ឋ និង​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​ចូលរួម​អនុវត្តតាម​ខ្លឹមសារ​នៃ​សេចក្ដីណែនាំ​នេះ ឱ្យមាន​ប្រសិទ្ធភាព និង​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១ ថ្ងៃ មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម