Connect with us

ព័ត៌មានជាតិ

ជប៉ុនផ្តល់កម្ចី១៨៥លានដុល្លារបន្ថែមសម្រាប់អនុវត្តគម្រោងគាំទ្របន្ទាន់ឆ្លើយតបទៅនឹងវិបត្តិកូវីដ-១៩

បានផុស

នៅ

រដ្ឋាភិបាល​ជប៉ុន​ផ្តល់​ឥណទាន​សម្បទាន​ចំនួន​១៨៥​លាន​ដុល្លារ​អាមេរិក​សម្រាប់​អនុវត្ត​គម្រោង​គាំទ្រ​បន្ទាន់​ឆ្លើយតប​ទៅនឹង​វិបត្តិ​កូ​វីដ​-១៩ ដំណាក់កាល​ទី​២​។​ ថវិកា​កម្ចីនេះ​ប្រើ​សម្រាប់​គាំទ្រ​សកម្មភាព​នៃ​ការអនុវត្ត​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ឆ្លើយតប​ទៅនឹង​ផលប៉ះពាល់​សុខភាព​សង្គម​និង​សេដ្ឋកិច្ច​ដោយសារ​ជំងឺ​កូ​វីដ១៩ ជាពិសេស​លើ​ជំនួយ​សង្គម​សម្រាប់​ពលរដ្ឋ​ក្រីក្រ​និង​ក្រុម​ជន​ងាយ​រងគ្រោះ​មានដូចជា​ ​ប្រជាពលរដ្ឋ​មាន​ជីវភាព​ស្ថិតក្រោម​បន្ទាប់​ភាពក្រីក្រ​, ចាស់ជរា​, ស្ត្រី​, កុមារ និង​ជនជាតិដើម​ភាគតិច​ជាដើម​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​នឹង​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​ស្ដីពី​ការផ្ដល់​ឥណទាន​សម្បទា​ន​អនុវត្ត​គម្រោង​គាំទ្រ​បន្ទាន់​ឆ្លើយតប​ទៅនឹង​វិបត្តិ​កូ​វីដ​-១៩​ដំណាក់កាល​ទី​២​ នៅ​ព្រឹក​ថ្ងៃទី​១២ ខែមករា​ឆ្នាំ​២០២២ នៅ​វិមាន​សន្តិភាព ។​

គួររំលឹកថា​ កាលពី​ឆ្នាំ​២០២០ រដ្ឋាភិបាល​ជប៉ុន​បានផ្តល់​កម្ចី​ជាង ២២៧ លាន​ដុល្លារ​សម្រាប់​ប្រើ​ប្រាស់​ក្នុងការ​គាំទ្រ​ហិរញ្ញវត្ថុ​ដល់​ប្រជាជន​ដែល​រង​ផលប៉ះពាល់​ដោយសារ​កូ​វីដ​១៩ និង​សម្រាប់​ការពង្រឹង​ប្រព័ន្ធ​សុខាភិបាល​។ ​មកទល់ពេលនេះ​រដ្ឋាភិបាល​ជប៉ុន​បានផ្ដល់​ជំនួយ​សរុប​ប្រមាណ​ច្រើនជាង៦០លាន​ដុល្លារ​អាមេរិក​ដល់​កម្ពុជា ដែល​រួមមាន​ការផ្ដល់​បរិក្ខារ​ពេទ្យ​ ការកែលម្អ​មន្ទីរពេទ្យ​ការគាំទ្រ​តាមរយៈ​អង្គការ​អន្តរជាតិ​នានា​សម្រាប់​វិធានការ​ទប់ស្កាត់​ការចម្លង​ជំងឺ​តាម​ព្រំដែន​ក៏ដូចជា​ការផ្ដល់​បរិក្ខា​រសម្រាប់​ដឹកជញ្ជូន និង​រក្សាទុក​វ៉ាក់សាំង​ឲ្យ​បាន​ត្រឹមត្រូវ​ផងដែរ ។

បើតាម​ក្រសួង​សេដ្ឋកិច្ច​​និង​ហិរញ្ញវត្ថុ​បាន​អះអាងថា ​ថវិកា​ជា​កម្ចី​របស់​ជប៉ុន​កាលពី​ឆ្នាំ២០២០ ជាង ២២៧ លាន​ដុល្លារ​នោះ ​រាជរដ្ឋាភិបាល​កម្ពុជា​មិនទាន់បាន​ប្រើប្រាស់នៅឡើយ​ទេ៕

អត្ថបទ៖ ​ណា​រី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម