Connect with us

ព័ត៌មានជាតិ

រដ្ឋាភិបាល ផ្តល់ថវិកាឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិជាង ១,០០០ លានដុល្លារសម្រាប់ឆ្នាំ ២០២២

បានផុស

នៅ

រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់កញ្ចប់ថវិកាចំនួន ១,០៤៣ លានដុល្លារ ទៅដល់រដ្ឋបាលថ្នាក់ក្រោមជាតិ សម្រាប់ឆ្នាំ ២០២២នេះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមខ្លឹមសារអំពីវឌ្ឍនភាពនៃដំណើរការអនុវត្តកម្មវិធីអភិវឌ្ឍតាមប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ផ្សព្វផ្សាយនៅថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០២២ បានបែងចែកដូចខាងក្រោម៖

  • សម្រាប់ឃុំ សង្កាត់មានថវិកាចំនួន ២០៧ លានដុល្លារ៖ ឆ្នាំ២០០២ ឃុំ សង្កាត់នីមួយៗមានថវិកាជាមធ្យម ៤,៥០០ដុល្លារក្នុង១ឆ្នាំ, ឆ្នាំ២០២២ មានចំនួន ១២៧,០០០ ដុល្លារ/១ឆ្នាំ។
  • សម្រាប់ក្រុង ស្រុកមានថវិកាចំនួន ១៣៩ លានដុល្លារ រួមជាមួយថវិកាផ្ទេរក្នុងវិស័យអប់រំប្រមាណជាង ៣៣លានដុល្លារ ៖ ឆ្នាំ២០១៣ ក្រុង ស្រុកនីមួយៗមានថវិកាជាមធ្យម ៧៩,៣៥៣ ដុល្លារក្នុង១ឆ្នាំ។ ឆ្នាំ២០២២ មានជាង ៥៧០,០០០ដុល្លារ/១ឆ្នាំ។
  • សម្រាប់រាជធានី ខេត្ត មានថវិកាចំនួន ៦៩៧ លានដុល្លារ រួមបញ្ចូលទាំងថវិកាផ្ទេរក្នុងវិស័យ  សុខាភិបាលប្រមាណជិត ១៧០លានដុល្លារផងដែរ។

លោក ចាន់ សុធា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប បានថ្លែងក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី១១ខែមករា ឆ្នាំ២០២២ នៅទីស្តីការគណៈរដ្ឋមន្រ្តី បានឲ្យដឹងថា ក្នុងក្របខ័ណ្ឌនៃការធ្វើវិមជ្ឈការហិរញ្ញវត្ថុ និងភាពជោគជ័យនៃកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ រាជរដ្ឋាភិបាល​បានបង្កើនការផ្ទេរថវិការដ្ឋជារៀងរាល់ឆ្នាំទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលរហូតមកទល់ឆ្នាំ២០២១ ថវិកានេះមានចំនួនសរុបប្រមា​ណ​ជាង .០០០លានដុល្លារអាមេរិក សម្រាប់ការគ្រប់គ្រង ការចាត់ចែង និងការប្រើប្រាស់ក្រោមឆន្ទានុសិទ្ធិរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋា​ននីមួយៗ។

ក្របខ័ណ្ឌយុទ្ធសាស្រ្តស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ត្រូវបានរៀបចំ និងអនុម័ត កាលពីឆ្នាំ២០០៥ ដែលជាឯកសារគោលនយោបាយរបស់រាជរដ្ឋាភិបាល សម្រាប់កំណត់នូវចក្ខុវិស័យ និងគោលការណ៍គ្រឹះជាមូលដ្ឋាននានា ក្នុងការដឹកនាំដំណើរការកែទម្រង់អភិបាលកិច្ចនៅថ្នាក់ក្រោមជាតិ។​

កម្មវិធីជាតិសម្រាប់ការ​អភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ រយៈពេល១០ឆ្នាំ (២០១០​-២០២០) និងកម្មវិធីជាតិរយៈពេល១០ឆ្នាំ ដំណាក់កាលទី២ (២០២១-២០៣០)៕  ដោយ៖ ទួន សុផល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១ ថ្ងៃ មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម