Connect with us

ព័ត៌មានជាតិ

ត្រឹមតែ ១ខែ លោក ម៉ៅ ធនិន សម្របសម្រួល និងដោះស្រាយបញ្ហា ក្រៅប្រព័ន្ធតុលាការ ជូនពលរដ្ឋជាង ១០០ករណី

បានផុស

នៅ

ក្នុងរយៈពេលត្រឹម ១ខែប៉ុណ្ណោះ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត អាចជួយសម្របសម្រួល ដោះស្រាយសំណូមពរ បញ្ហាប្រឈម និងពាក្យបណ្តឹងជូនប្រជាពលរដ្ឋ ក្រៅប្រព័ន្ធតុលាការបានចំនួន ១៣១ករណី។ រដ្ឋបាលខេត្តកំពតប្តេជ្ញាថា នឹងនៅតែបន្តជួយសម្របសម្រួល ដោះស្រាយរហូតដល់អស់បញ្ហា នឹងសំណូមពរនៅគ្រប់មូលដ្ឋាន របស់ខេត្ត។

តាមរបាយការណ៍ប្រចាំខែធ្នូ ឆ្នាំ ២០២១ របស់រដ្ឋបាលខេត្ត នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាខេត្ត នាព្រឹកថ្ងៃទី ១១ ខែកមរា ឆ្នាំ ២០២២នេះ បានបង្ហាញថា រដ្ឋបាលខេត្តកំពត ក្រោមការដឹកនាំដោយលោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានជួយសម្របសម្រួលដោះស្រាយ សំណូមពរ បញ្ហាប្រឈម និងពាក្យបណ្ដឹងនៅក្រៅប្រព័ន្ធតុលាការ បានចំនួន ១៣លើក ស្មើនឹង ១៣១ករណី។

ក្នុងនោះបញ្ហាដីធ្លី ៩១ករណី រួមមាន៖ ទំនាស់ជាមួយប្រជាពលរដ្ឋ និងប្រជាពលរដ្ឋមាន ៥០ករណី, ប្រជាពលរដ្ឋជាមួយអាជ្ញាធរ មាន ២ករណី (មានស្នើសុំពន្លឿនការ ធ្វើប្លង់កម្មសិទ្ធ) និងមេភូមិ, ប្រជាពលរដ្ឋជាមួយក្រុមហ៊ុន មាន ៥ករណី, ទំនាស់ដីកេរមរតកនឹងគ្រួសារ មាន ១៥ករណី, ទំនាស់ការលែងលះ និងបែងចែកទ្រព្យសម្បត្តិមាន ៩ករណី, បិទផ្លូវសាធារណៈ ៩ករណី, ប្រជាពលរដ្ឋ និងសហគមន៍មាន ១ករណី។

នៅក្នុងកិច្ចប្រជុំនោះដែរ ក៏បានបង្ហាញរបាយការណ៍ ស្តីពី ការចំណាយប្រចាំខែធ្នូ ឆ្នាំ ២០២១ របស់ អភិបាលខេត្តផងដែរ ដោយរួមមាន៖ ចំនួនប្រាក់ខ្មែរជិត ៧៤លានរៀលនិងប្រាក់ដុល្លារ ជាង ២៨ម៉ឺនដុល្លា អង្ករចំនួនជាង ១១៩តោន មីចំនួន ៧៦០កេស ត្រីខចំនួន ៣៥១កេស ទឹកត្រី-ទឹកស៊ីអីវចំនួន ៣,៥០៥យួរ សារុងចំនួន ៣,៥០០សារ៉ុង ទឹកសុទ្ធចំនួន ១៩៥កេស ម៉ាស់ចំនួន ៦,៥០០ម៉ាស់ អាល់កុលចំនួន ៣១០លីត្រ អំបិលចំនួន ១តោន ៣១០គីឡូក្រាម។

នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាខេត្តដដែលនោះ មានរបៀបវរៈសំខាន់ៗ ដូចជា៖ ១.ពិនិត្យ និងអនុម័ត លើរបៀបវារៈ នៃកិច្ចប្រជុំសាមញ្ញលើកទី ៣២ របស់ក្រុមប្រឹក្សាខេត្ត។ ២. ពិនិត្យ និងអនុម័ត លើកំណត់​ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី ៣១ របស់ក្រុមប្រឹក្សាខេត្ត។ ៣. ពិនិត្យ និងអនុម័ត លើរបាយការណ៍ប្រចាំខែធ្នូ ឆ្នាំ២០២១ ស្តីពី ការអនុវត្ត ការងាររបស់រដ្ឋបាលខេត្ដ។ ៤.ពិនិត្យ និងអនុម័តលើរបាយការណ៍ប្រចាំឆ្នាំ ២០២១ ស្តីពី ការអនុវត្ត ការងាររបស់រដ្ឋបាលខេត្ដ ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងសេចក្តីសម្រេច ផ្សេងៗជាច្រើនទៀត។

លោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលការងារ ដែលរដ្ឋបាលខេត្ត ក្រុង-ស្រុក និងមន្ទីរអង្គភាពជំនាញជុំវិញខេត្ត បានខិតខំអនុវត្តកន្លងមក។

លោកប្រធានក្រុមប្រឹក្សាខេត្ត ក៏បានស្នើឲ្យគណៈអភិបាលខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត និងអាជ្ញាធរ​ក្រុង-ស្រុកទាំងអស់ បន្តយកចិត្តទុកដាក់ ជំរុញការដោះស្រាយ បញ្ហាប្រឈម សំណូមពរ បញ្ហាប្រឈម ទៅតាមជំនាញ និងសមត្ថកិច្ចតួនាទីរបស់ខ្លួន ឲ្យបានកាន់តែប្រសើរថែមទៀត ស្របទៅតាមគោលនយោបាយកាត់បន្ថយភាពក្រីក្រ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំ របស់សម្ដេចតេជោ ហ៊ុនសែន ក៏ដូចគោលការណ៍ណែនាំ របស់ក្រសួងមហាផ្ទៃ និងក្រសួងជំនាញផ្សេងទៀត ដោយធ្វើយ៉ាងណា ផ្ដល់នូវប្រយោជន៍ និងភាពកក់ក្ដៅ ជូនប្រជាពលរដ្ឋ សំដៅធ្វើឲ្យពួកគាត់មានជីវភាព កាន់តែរីកចំរើនប្រសើរឡើង ជាលំដាប់៕

អត្ថបទ៖ សេង ណារិទ្ធ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៤ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម