Connect with us

ព័ត៌មានជាតិ

មេឃុំថ្មស ស្រុកបូទុមសាគរ បន្តកៀរគរពលរដ្ឋ ទៅចាក់វ៉ាក់សាំង ឲ្យបានគ្រប់ៗ គ្នា

បានផុស

នៅ

លោកមេឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង បានបន្តលើកចិត្តប្រជាពលរដ្ឋ ក្នុងមូលដ្ឋានឲ្យទៅទទួល ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ ដើម្បីឆ្លើយតបនឹងសារាចរណែនាំ របស់រាជរដ្ឋាភិបាល ខណៈចំនួនអ្នកឆ្លងជំងឺកូវីដ -១៩ បំប្លែងខ្លួនអូមីក្រុង ហាក់មានការកើនឡើងជាបន្តបន្ទាប់ នារយៈពេលប៉ុន្មានថ្ងៃមកនេះ នៅរាជធានីភ្នំពេញ និងនៅបណ្ដាខេត្តមួយចំនួនទៀត។

លោក អិក គួន មេឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង បានឲ្យដឹងនៅថ្ងៃទី ១២ ខែមករា ឆ្នាំ ២០​២២​នេះថា រយៈពេល ៥ថ្ងៃ នៃយុទ្ធនាការចាក់វ៉ាក់សាំងដូសទី ៣ នៅក្នុងមូលដ្ឋានរបស់លោក មានពលរដ្ឋជាង ៥០ភាគរយ បានទៅចាក់វ៉ាក់សាំង នៅតាមមណ្ឌលដែលរៀបចំទុក ក្នុងចំណោមប្រជាពលរដ្ឋសរុបជាង ៥ពាន់នាក់។

លោកមេឃុំថ្មស បានបន្ថែមថា សម្រាប់ការចាក់វ៉ាក់សាំងដូសទី ៣ ទៅលើប្រជាពលរដ្ឋ ៥០ភាគរយផ្សេងទៀត គឺពុំទាន់ចាក់វ៉ាក់សាំងតាមកាលកំណត់នោះទេ ដោយពួកគាត់ប្រាប់ពីហេតុថា មកពីបញ្ហាសុខភាពទើបពន្យារពេលចាក់។

ទោះបីជាយ៉ាងណា លោកក៏បានសុំគោលការណ៍ ពីរដ្ឋបាលស្រុក-ខេត្ត ព្រមទាំងមន្ទីរជំនាញផងដែរ ដើម្បីផ្តល់ពេលវេលាសមស្របបន្ថែម រៀបចំដំណើរការចាក់វ៉ាក់សាំង តាមមណ្ឌលសុខភាពនៅជិតលំនៅដ្ឋាន របស់ប្រជាពលរដ្ឋតែម្តង។

ជាមួយគ្នានេះលោក អិក គួន បានបង្ហាញក្ដីរំពឹងថា ប្រជាពលរដ្ឋ នឹងចូលរួមទៅទទួលវ៉ាក់សាំងទាំងអស់គ្នា នៅពេលដល់វេនរបស់ខ្លួន ហើយនឹងបន្តចូលរួមអនុវត្តវិធានការនានា ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩។

បញ្ហានេះចាក់វ៉ាក់សាំងនេះដែរ ត្រូវបានប្រជាពលរដ្ឋរស់នៅភូមិថ្មស ឲ្យដឹងដែរថា ពួកគាត់បានទៅចាក់វ៉ាក់សាំងដោយស្ម័គ្រចិត្ត តាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាន ឃុំ ស្រុក ខេត្ត ព្រមទាំងរាជរដ្ឋាភិបាលរួចរាល់ហើយ។ ពួកគាត់ថា ទោះបីចាក់វ៉ាក់សាំងក៏ដោយ ក៏នៅតែបន្តអនុវត្តវិធានការសុខាភិបាលជាប្រចាំ ទោះបីជានៅផ្ទះ ឬនៅទីសាធារណៈ ក៏ដោយ។

សូមជម្រាបថា នៅក្នុងឃុំថ្មស អំឡុងពេលព្រឹត្តការណ៍ ២០ កុម្ភៈ ឆ្នាំ ២០២១កន្លងទៅ គិតចាប់ពីខែមិថុនា ដល់ចុងខែសីហា មានប្រជាពលរដ្ឋ ២៥៤នាក់ បានឆ្លងជំងឺកូវីដ-១៩ និងព្យាបាលជាសះស្បើយ ហើយតែមានស្រ្តី វ័យចំណាស់ម្នាក់ប៉ុណ្ណោះ បានស្លាប់ដោយសារជំងឺនេះ៕

អត្ថបទ៖ សិរីវឌ្ឍនៈ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៣៧ នាទី មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៤១ នាទី មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ១ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

ជីវិតកម្សាន្ដ២ ម៉ោង មុន

នេន ទុំ ប្រកាស​ផលិតចម្រៀង​បន្សល់ទុកស្នាដៃចុងក្រោយដល់​វីរ:សិល្បករអាយ៉ៃលោក ព្រហ្ម ម៉ាញ 

Sokha Hotels

ព័ត៌មានពេញនិយម