Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីការបរទេស​ជប៉ុន កោតសរសើរ​កម្ពុជា ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​ជួយ​មី​យ៉ាន់​ម៉ា

បានផុស

នៅ

​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អះអាងថា កាលពី​ម្សិលមិញ (​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២២) លោក​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក ហា​យ៉ា​ហ្សី យ៉ូ​ហ្ស៊ី​ម៉ាសា (HAYASHI Yoshimasa) រដ្ឋមន្ត្រីការបរទេស​ជប៉ុន តាម​ទូរសព្ទ​។​

តាមរយៈ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​នា​រសៀល​នេះ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ប្រមុខ​ការ​ទូត​កម្ពុជា​បាន​អះអាង​ថា មាន​ប្រធានបទ​ជាច្រើន​ត្រូវបាន​លើកឡើង​នៅក្នុង​ជំនួប​នោះ​។

លោក​ថា លោក​បាន​ថ្លែងអំណរគុណ​ប្រទេស​ជប៉ុន ដែល​បាន​គាំទ្រ​ជា​ហូរហែ​ដល់​ការអភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា ក៏ដូចជា​ការធ្វើជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​២០២២​នេះ​។

បើ​តាម​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នៅក្នុង​ជំនួប​តាម​ទូរសព្ទ​នោះ លោក HAYASHI Yoshimasa បាន​កត់សម្គាល់​ពី​វឌ្ឍនភាព​មួយចំនួន​ក្រោយ​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ទៅកាន់​ប្រទេស​មី​យ៉ាន់​ម៉ា ហើយ​បាន​កោតសរសើរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​កម្ពុជា ក្នុង​ការ​ជួយ​មី​យ៉ាន់​ម៉ា ដោះស្រាយ​បញ្ហា​របស់ខ្លួន​។ ជាមួយគ្នា​នោះ ក៏បាន​ឯកភាព​គ្នា​ថា ការអនុវត្ត​ពេញលេញ​នៃ​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ​៥​ចំណុច គឺជា​កត្តា​ស្នូល ដើម្បី​សម្រេច​ការងារ​នេះ។

ប្រមុខ​ការ​ទូត​កម្ពុជា​បានបញ្ជាក់​ទៀតថា នៅក្នុង​ជំនួប​តាម​ទូរស័ព្ទ​នោះ លោក​ក៏បាន​បញ្ជាក់​ពី​ការប្តេជ្ញាចិត្ត ក្នុងការ​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​លោក​បណ្ឌិត យ៉ូ​ហេ សា​សា​កា​វ៉ា ដែលជា​ប្រេសិត​ពិសេស​របស់​ជប៉ុន​សម្រាប់​ការផ្សះផ្សា​ជាតិ​នៅ​មី​យ៉ាន់​ម៉ា​។ លោក​សង្ឃឹមថា នឹង​បានទទួល​វត្តមាន​លោក HAYASHI Yoshimasa នៅ​កម្ពុជា ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ នៅពេលដែល​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ មាន​ភាព​ធូរស្បើយ​៕

ដោយ ៖ កោះ​កែវ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម