Connect with us

ព័ត៌មានជាតិ

ខេត្ត​ពោធិ៍សាត់​ពិនិត្យ​លទ្ធភាព​ប្រមូល​ផ្តុំ​គ្រូពេទ្យ ចាក់​វ៉ាក់សាំង​ដល់​​ភូមិ​ឃុំ

បានផុស

នៅ

ដើម្បី​​ជំរុញ​ល្បឿន​ចាក់​វ៉ាក់សាំង​ដូស​ទី ៣ ឬ​ដូស​ជំរុញ អាជ្ញាធរ​ខេត្ត​ពោធិ៍សាត់​កំពុង​ពិនិត្យ​លទ្ធភាព​ប្រមូល​ផ្តុំ​ក្រុម​គ្រូពេទ្យ​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ដល់​ពលរដ្ឋ​ដល់​មូលដ្ឋាន​ភូមិ​ឃុំ​តែ​ម្តង។

លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ និងលោក ជាវ តាយអភិបាលខេត្តពោធិ៍សាត់ បាន​ផ្ដល់បទសម្ភាសន៍ក្រោយ​បញ្ចប់​ការ​ពិភាក្សា​រឿង​ជំរុញ​ការ​ចាក់​វ៉ាក់សាំង​ដូសជំរុញជូនប្រជាពលរដ្ឋ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ ជាវ តាយ អភិបាល​ខេត្ត​ពោធិ៍សាត់​​បាន​ឲ្យ​ដឹង​ដែរ​ថា ក្រោយ​ពេល​ទទួល​បាន​ការ​ណែនាំ​ពី​ប្រមុខ​រដ្ឋាភិបាល រដ្ឋបាល​ខេត្ត​បាន​រៀបចំ​ដាក់​កម្មវិធី​ជាក់​លាក់​ការ​ចាក់​ដូស​ជំរុញ ឬ​ដូស​ទី ៣ ដើម្បី​ជំរុញ​ការ​រៀបចំ​ឲ្យ​មាន​ប្រសិទ្ធភាព​និង​ទាន់​ពេល​វេលា។

លោកបន្ត​ថា រដ្ឋបាល​បាន​​រៀបចំ​ក្រុមគ្រូពេទ្យ​​សម្រាប់​ចាក់​ទៅ​ដល់​ទីតាំង​ អាច​ដល់​គ្រប់​ភូមិ​សម្រាប់​បើក​យុទ្ធនាការ​ដូស​ទី ៣ ឬ​ដូស​ជំរុញ។

ខណៈមេរោគបំប្លែងខ្លួនថ្មីប្រភេទអូមីក្រុងបង្ក​ក្តីព្រួយ​បារម្ភ លោក​ជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់វ៉ាក់សាំង​បាន​បញ្ជាក់​ថា ដើម្បី​បង្កើន​ល្បឿន​នៃ​ការ​ចាក់​វ៉ាក់សាំង ត្រូវ​តែ​ជំរុញ​កៀរគរ​​ការ​ចុះ​ចាក់​វ៉ាក់សាំង​ដល់​ពលរដ្ឋ​​ដោយ​ផ្ទាល់​តាម​ទីតាំង​ស្រប​តាម​លទ្ធភាព។ អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​តែ​ផ្សព្វផ្សាយ​តាម​រយៈ​វីដេអូ​ឃ្លីប និង​សារ​អប់រំ​ដើម្បី​ផ្តល់​ព័ត៌មាន​ឲ្យ​ពលរដ្ឋ​មក​ទទួល​បានការ​ចាក់​វ៉ាក់សាំង​ដូស​ទី ៣ ឬ​ដូស​ជំរុញ ដើម្បី​កាត់​បន្ថយ​ការ​ឆ្លង​រាលដាល​និង​អត្រា​គ្រោះ​ថ្នាក់ដល់​អាយុជីវិត។

យោងតាមសារាចររបស់ រាជរដ្ឋាភិបាល នាថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ បានជំរុញ​ឲ្យ​គណៈអភិបាលរាជធានី-ខេត្ត ទាំងអស់សហការជាមួយគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បង្កើនល្បឿនការចាក់វ៉ាក់សាំងកូវីដ១៩ ទាំងដូសមូលដ្ឋាន ទាំងដូសជំរុញឲ្យ​បាន​ឆាប់រហ័ស ដើម្បីធានាឲ្យបាននូវភាពស៊ាំសហគមន៍ រឹងមាំពិតប្រាកដមួយ សំដៅទប់ស្កាត់និងកាត់បន្ថយគ្រោះថ្នាក់បណ្ដាល មកពីការឆ្លងរាលដាលនៃមេរោគបំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុង។

ជាមួយគ្នានេះ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ត្រូវបន្តពង្រឹងយន្តការ តាមដាន និងត្រួតពិនិត្យរបស់ខ្លួនលើវឌ្ឍនភាព នៃការអនុវត្តការងារចាក់វ៉ាក់សាំងកូវីដ-១៩ ប្រចាំថ្ងៃ ទាំងសម្រាប់ក្របខណ្ឌរាជធានី-ខេត្ត នីមួយៗដាច់ដោយឡែកពីគ្នា ទាំងសម្រាប់ក្របខណ្ឌទូទាំងប្រទេស ព្រមទាំងត្រូវពង្រឹងយន្តការឆ្លើយតបឲ្យបានទាន់ពេលវេលា។ ជាពិសេសការសម្របសម្រួលក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងឲ្យត្រូវទៅនឹងស្ថានភាព ជាក់ស្ដែងនៅក្នុងមូលដ្ឋាននីមួយៗ និងការធានាផ្គត់ផ្គង់ឲ្យបានទាន់ពេលវេលា និងមិនត្រូវខ្វះវ៉ាក់សាំងជូនដល់បណ្តារាជធានី​-ខេត្ត៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ៧ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម