ព័ត៌មានជាតិ
ខេត្តកំពង់ឆ្នាំងកំពុងជួសជុលបរិវេណសួនច្បារមុខទីស្នាក់ការគណបក្សប្រជាជនកម្ពុជា
បរិវេណសួនច្បារនៅមុខស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ឆ្នាំង ត្រូវបានសម្រុក ជួសជុលយ៉ាងសកម្មដើម្បីកែលម្អសោភ័ណភាពឡើងវិញ ត្រៀមទទួលថ្នាក់ដឹកនាំដែលត្រូវមកចុះធ្វើការក្នុងពេលខាងមុខនេះ។
មន្ត្រីប្រាប់ថា ការជួសជុលកែលម្អនេះ គឺត្រូវជួសជុលឲ្យទាន់មុនថ្ងៃ ប្រកាសប្រធានយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំងក្នុងពេលខាងមុខនេះ។
មន្ត្រីមន្ទីរសាធារណការ ខេត្តកំពង់ឆ្នាំងកំពុងធ្វើសកម្មភាពជួសជុលកែលម្អបរិវេណសួនច្បារមុខទីស្នាក់ការគណបក្ស បានឲ្យដឹងថា ការជួសជុលកែលម្អបរិវេណសួនច្បារទីស្នាក់ ការគណបក្សប្រជាជនកម្ពុជានេះ គឺក្រុមហ៊ុនដែលបានចូលរួមជួសជុលរួមមាន មន្ទីរសាធារណការខេត្ត និងក្រុមហ៊ុនឯកជន១ផងដែរ ដែលបានទទួលការងារជួសជុលផ្សេងៗគ្នា ក្នុងនោះមាន ការចាក់ដីបំពេញនិងដាំស្មៅ ដាំដើមឈើ ចាក់កៅស៊ូ ាAC ក្រាលការ៉ូឡា ជួសជុលដំបូល អាគារលាបថ្នាំ និងកែលំអរប្រព័ន្ធអំពូ លភ្លើងជាដើម។
ការងារសាង សង់នេះមានរយៈពេលមួយសប្តាហ៍មកហើយ គឺធ្វើយ៉ាងណាឱ្យបានមុនប្រកាស ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំងនៅថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២២ ក្នុងពេលខាងមុខនេះ៕
អត្ថបទ៖ ឈៀងថារិទ្ធ
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង