Connect with us

ព័ត៌មានជាតិ

ខេត្តកំពង់ស្ពឺ ពុំមានអ្នកជំងឺកូវីដ-១៩ សម្រាកព្យាបាលទៀតឡើយ ហើយក៏ពុំមានករណីឆ្លងថ្មីទៀត​ដែរ

បានផុស

នៅ

នេះ​ជាការ​បញ្ជាក់​របស់លោក យឹម សុខុម ប្រធាន​ក្រុមប្រឹក្សា​ខេត្តកំពង់ស្ពឺ នៅក្នុង​សន្និសីទ​សារ​ព័ត៌មាន​ស្ដីពី “​វឌ្ឍនភាព​មូលដ្ឋាន​ឃុំ សង្កាត់ និង​ទិសដៅ​ការងារ​បន្ត​របស់​ខេត្តកំពង់ស្ពឺ​” នា​ព្រឹក​ថ្ងៃទី​១៣ ខែមករា រៀបចំ​ដោយ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​។

លោក​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា “​គិត​មកដល់ពេលនេះ នៅ​ទូទាំង​ខេត្តកំពង់ស្ពឺ ពុំមាន​ករណី​ឆ្លង​ជំងឺ​កូវ​-១៩ ថ្មី​ទៀត​ទេ រីឯ​អ្នក​ដែល​កំពុង​ព្យាបាល​នៅតាម​មណ្ឌល​ព្យាបាល និង​នៅតាម​ផ្ទះ​ក៏​ពុំមាន​ដែរ​”​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាម​លោក យឹម សុខុម “​ផែ្អកលើ​យុទ្ធសាស្ត្រ និង​វិធានការ​ជាច្រើន​របស់​រាជរដ្ឋាភិបាល ពិសេស​ការ​គ្របដណ្តប់​នៃ​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ដល់​ប្រជាជន​ឱ្យមាន​ភាពស៊ាំ​ក្នុងសង្គម សម្រេចបាន​៨៩,២០% នៃ​ប្រជាជន​សរុប​ប្រមាណ​១៦លាននាក់​។ ដោយឡែក​សម្រាប់​ខេត្តកំពង់ស្ពឺ បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ជូន​ប្រជាជន​សម្រេចបាន​ចំនួន​៩១%”​។​

ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​រូបនេះ បាន​អះអាងថា លទ្ធផល​នៃ​ការខិតខំ​ប្រឹងប្រែង​នេះ បានធ្វើឱ្យ​ប្រទេស​កម្ពុជា​ក្លាយជា​ប្រទេសមួយ ក្នុងចំណោម​បណ្តា​ប្រទេស​ក្នុង​តំបន់ និង​លើ​សកលលោក ដែល​សម្រេច​បាន​នូវ​យុទ្ធសាស្ត្រ ចាក់​វ៉ាក់សាំង​ជូន​ប្រជាជន​ក្នុង​កម្រិត​មួយ​ខ្ពស់​គួរឱ្យកត់សម្គាល់​។

ក្នុងនាម​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្តកំពង់ស្ពឺ គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​ការ​ការយក​ចិត្តទុកដាក់​ខ្ពស់​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា តាមរយៈ​ការអនុវត្ត​ក្របខណ្ឌ​គោលនយោបាយជាតិ​គាំពា​សង្គម និង​សុខភាព​សាធារណៈ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់រូប​ដោយ​មិន​ប្រកាន់ និន្នាការ​នយោបាយ ព្រមទាំង​យកចិត្តទុកដាក់​ខ្ពស់​លើ​ជីវភាព​រស់នៅ​តាមរយៈ​ការពង្រឹង សន្តិសុខ​ស្បៀង អាហារូបត្ថម្ភ ជំនួយ​សង្គម និង​ប្រព័ន្ធ​សន្តិសុខ​សង្គម​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព ដើម្បី​ធានា​លើកកម្ពស់​សុខមាលភាព​របស់​ប្រជាជន​ដើម្បី​កាត់បន្ថយ​ភាព​ក្រីក្រ​ឱ្យ​បានជា​អតិបរមា​។​

ទោះជា​យ៉ាងណា លោក យឹម សុខុម បាន​បញ្ជាក់ថា ទន្ទឹមនឹង​ការទទួលបាន​នូវ​លទ្ធផល​ការងារ​ល្អ រដ្ឋបាលខេត្ត​ក៏មាន​បញ្ហា​ប្រឈម​មួយចំនួន​ដូចជា​: សំណូមពរ និង​កង្វល់រ​បស់បង​ប្អូន​ប្រជាពលរដ្ឋ​មួយចំនួន ពុំទាន់​បាន​ដោះស្រាយ​ជូន​ពួកគាត់​ទាន់ពេលវេលា ហើយ​បញ្ហា​ខ្លះ​លើសពី​ដែន​សមត្ថកិច្ច​របស់​ខេត្ត​, ប្រជាពលរដ្ឋ​មួយចំនួន​មានការ​លំបាក និង​ចំណាយ​ថវិកា​ច្រើន​ក្នុងការ​ធ្វើដំណើរ​មក​ទទួល​សេវាសាធារណៈ​នានា​នៅ​មូលដ្ឋាន​ដោយសារ​តំបន់​មួយចំនួន​នៅ​ឆ្ងាយ​ពី​ទីតាំង​ផ្តល់​សេវា​៕

អត្ថបទ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៥ នាទី មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ១ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ២ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ៥ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម