Connect with us

ព័ត៌មានជាតិ

ខេត្តព្រះសីហនុ មានរមណីយដ្ឋានទេសចរណ៍ ១១ កន្លែង ទេសចរមិនសូវស្គាល់

បានផុស

នៅ

ក្រៅពីតំបន់ឆ្នេរ និងកោះ ខេត្តព្រះសីហនុ នៅមានរមណីដ្ឋានទេសចរណ៍ដីគោកចំនួន ១១ កន្លែងទៀតសម្រាប់ភ្ញៀវទេសចរដើរកម្សាន្ត និងលំហែកាយដែលមានទេសភាពស្រស់ស្អាតគួរជាទីគយគន់ ដែលភ្ញៀវទេសចរមិនសូវស្គាល់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បានមានប្រសាសន៍នៅថ្ងៃទី ១៣ ខែមករានេះថា រមណីដ្ឋានទាំង ១១ កន្លែងនោះរួមមាន ទី១ រមណីយដ្ឋានទឹកធ្លាក់គីរីរម្យ ជាប្រភេទអេកូទេសចរណ៍ស្ថិតនៅភូមិសាស្រ្តខេត្តព្រះសីហនុ មានចម្ងាយ ១៦៨ គីឡូម៉ែត្រ ដែលមានមានសក្តានុពលទឹកធ្លាក់ និងព្រៃឈើ មានសេវាកម្មម្ហូបអាហារកម្សាន្តបែបធម្មជាតិ និងឡើងភ្នំ។ ទី២ សហគមន៍ព្រៃឈើធម្មជាតិថ្មរូង ជាប្រភេទអេកូទេសចរណ៍ស្ថិតនៅ ភូមិព្រៃប្រសិទ្ធ ឃុំកំពង់សិលា ស្រុកកំពង់សិលា ចំងាយ ១១៧ គីឡូរម៉ែត្រដែលមានសក្កានុពលទឹកធ្លាក់ ព្រៃឈើ សត្វព្រៃ ចម្ការស្វាយ មានសេវាកម្មម្ហូបអាហារ កម្សាន្តបែបធម្មជាតិ និងឡើងភ្នំ។ ទី៣ រមណីយដ្ឋានដូនម៉ៅពេជ្រនិល ជារមណីយដ្ឋានកែច្នៃស្ថិតនៅ ស្រុកកំពង់សិលា ចម្ងាយ ៩៣ គីឡូម៉ែត្រ មានសក្តានុពល ទឹកធ្លាក់កែច្នៃ មានសេវាកម្មផ្ទះស្នាក់នៅ ម្ហូបអាហារ។

ទី៤ រមណីរដ្ឋានពិកនិក ប្រភេទកែច្នៃ ស្ថិតនៅ ភូមិបឹងត្រាច ឃុំកំពង់សិលា ស្រុកកំពង់សិលា ចម្ងាយ ៩០ គីឡូម៉ែត្រ ជាប្រភេទសួនដាំបន្លែសរីរាង្គផ្លែឈើ ទេសភាពវាលស្មៅ ដែលមានសេវាកម្មផ្ទះសំណាក់ ម្ហូបអាហារ បោះតង់ ភោជនីយដ្ឋាន និងសួនកុមារ។ ទី៥ ស្ទឹងប៉ូតាតាំ ជាប្រភេទធម្មជាតិស្ថិតនៅ ភូមិអន្លង់ក្រពើ ឃុំតានៃ ស្រុកព្រៃនប់ ចម្ងាយជិត ៧២ គីឡូម៉ែត្រ មានសក្តានុពល ដើរកម្សាន្តបែបធម្មជាតិ ទឹកហូរ ភ្នំ មេអំបៅ និងរុក្ខជាតិ។ ទី៦ ល្បាក់ទឹកព្រៃនប់ ជាប្រភេទធម្មជាតិកែច្នៃ ស្ថិតនៅ ភូមិព្រៃនប់១ ឃុំសំរុង ស្រុកព្រៃនប់ ចម្ងាយ ៣០ គីឡូម៉ែត្រ មានសក្តានុពលទឹកធ្លាក់ដំណក់ៗ ចម្ការស្រកានាគ រូងភ្នំ ដែលមានសេវាកម្ម ម្ហូបអាហារ ងូតទឹកកម្សាន្ត និងផ្លែឈើផ្លែស្រកានាគ។

ទី៧ ឧទ្យានជាតិព្រះសីហនុរាម ជារមណីយដ្ឋានធម្មជាតិ ស្ថិតនៅ ឃុំរាម ស្រុកព្រៃនប់ ចម្ងាយ ១៨ គីឡូម៉ែត្រ មានឆ្នេរថ្មដុះព្រៃកោងកាង សត្វព្រៃកម្រ មានសេវាកម្មជិះទូកកម្សាន្ត កំសាន្តនៅឆ្នេរ ទេសភាពព្រៃកោងកាង និងម្ហូបអាហារ។ ទី៨ រមណីយដ្ឋានឆ្នេរមាសឆ្នេរប្រាក់ ជារមណីយដ្ឋានធម្មជាតិកែច្នៃ ស្ថិតនៅ ឃុំរាម ស្រុកព្រៃនប់ ចម្ងាយ ២៧ គីឡូម៉ែត្រ មានស្ពានឆ្លងកាត់ទៅកោះ ផ្ទាំងថ្មធំ ព្រៃធម្មជាតិ ព្រៃកោងកាង ឆ្នេរស្អាត មានសេវាកម្មស្នាក់នៅ ម្ហូបអាហារ ទេសចរណ៍បែបធម្មជាតិ និងកែច្នៃ។ ទី៩ រមណីដ្ឋានក្បាលឆាយ ជាប្រភេទធម្មជាតិ ស្ថិតនៅ ភូមិ១ សង្កាត់លេខ១ មានប្រភពទឹក ផ្ទាំងថ្មធំ ព្រៃឈើទឹកធ្លាក់ធម្មជាតិ មានសេវាកម្មម្ហូបអាហារ និងកម្សាន្តបែបធម្មជាតិ។

ទី១០ រមណីយដ្ឋានឆ្នេរថ្មយក្ស ជាប្រភេទធម្មជាតិកែច្នៃ ស្ថិតនៅឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ចំងាយ ២៦,៥ គីឡូម៉ែត្រពីក្រុងសីហនុ និងពីរង្វង់មូលស្ទឹងហាវ ៤,៨ គីឡូម៉ែត្រ មានថ្មយក្សព្រៃកោងកាងដែលមានសេវាកម្ម ម្ហូបអាហារ និងទី១១ សហគមន៍អេកូទេសចរណ៍ព្រែកតាសុក ជាប្រភេទធម្មជាតិកែច្នៃ ស្ថិតនៅភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង មានព្រៃកោងកាង និងសត្វស្លាប សេវកម្មស្ទូចត្រី ម្ហូបអាហារ ភេសជ្ជៈ ជិះទូកកាយ៉ាក់៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម