Connect with us

ព័ត៌មានជាតិ

ធី សុវណ្ណ​ថា ដៀល​សម រង្ស៊ី​ថា គ្មាន​ប្រាជ្ញា គ្មាន​គំនិត​ថ្មីៗ ដើម្បី​ធ្វើ​នយោបាយ​បន្ត

បានផុស

នៅ

អតីត​សកម្មជន​ដ៏​ល្បី​ម្នាក់​របស់​អតីត​ក្រុមប្រឆាំង អ្នកនាង ធី សុវណ្ណ​ថា ហើយ​ដែល​បាន​មក​រួមរស់​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​នោះ អ្នកនាង ធី សុវណ្ណ​ថា បាន​ចេញមុខ​បដិសេធ​ជាថ្មី ចំពោះ​ការ​ប្រឌិត​ចោទប្រកាន់​របស់​លោក សម រ​ង្ស៉ី ដែល​ប្រឌិត​រឿង​ដដែលៗ ហើយ​ថា ទង្វើ​បែបនេះ បង្ហាញ​ពី​កំរិត​ចំណេះដឹង​នយោបាយ គ្មាន​ប្រាជ្ញា គ្មាន​គំនិត​ថ្មីៗ ដើម្បី​ធ្វើ​នយោបាយ​បន្ត ជា​មួយ​គ្នា​នេះ អ្នកនាង​ក៏បាន​ផ្តាំ​ទៅ លោក សម រ​ង្ស៉ី កុំ​ឲ្យ​ចេះតែ​ស្រមើស្រមៃ​បន្ត​ទៅ​ទៀត​។

អ្នកនាង ធី សុវណ្ណ​ថា បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​យ៉ាងនេះ​ថា “​នាង​ខ្ញុំ សូម​បដិសេធ​ម្តងទៀត (​ជា​លើក​ទី​២) សារ​ជាង​៤០០ ទំព័រ ដែល​លោក សម រង្សី បាន​ផូស​ផ្សាយ​កាលពី​យប់​ម្សិលមិញ នាង​ខ្ញុំ បាន​ដាក់​ពាក្យ​ប្តឹង តាំងពី​ឆ្នាំ​២០១៦ កាលដែល​លោក សម រង្សី ផូស​ផ្សាយ​ប្រឌិត​រឿង​ដដែលៗ​បែបនេះ បង្ហាញ​ពី​កំរិត​ចំណេះដឹង​នយោបាយ គ្មាន​ប្រាជ្ញា​គ្មាន​គំនិត​ថ្មីៗ ដើម្បី​ធ្វើ​នយោបាយ​បន្ត​។ ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត គឺជា​អ្នក​បន្ត​វេ​ន្ត​ដ៏​ស័ក្ដិសម​បំផុត របស់​បក្ស​ប្រជាជន​”​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នា​នោះ អ្នកនាង ធី សុវណ្ណ​ថា បាន​អំពាវនាវ​អោយ​លោក សម រង្សី ជ្រើស​អ្នក​បន្តវេន ចូលរួម​ប្រជែង​នយោបាយ ហើយ​ថា គួរ​ជ្រើសរើស​មនុស្ស​ដែល​សាក​សមជា​អ្នក​បន្តវេន មិន​គួរ​ផូស​វាយប្រហារ​អ្នកនាង​ទេ ។ ធី សុវណ្ណ​ថា មើល​ឃើញ​ថា យុវជន​ប្រឆាំង​ជំនាន់​ក្រោយ​ជាច្រើន​នាក់ ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក មាន​សមត្ថ​ភាពល្អ ឆន្ទៈ​ល្អ និង​បាន​តស៊ូ ស្មោះស្ម័គ្រ​ជាមួយ​លោក រហូតដល់​បច្ចុប្បន្ន លោក សម រង្ស៊ី គួរតែ​មើលឃើញ​ពួកគាត់ ផូស​ផ្សាយ​ពី​ពួកគាត់​ផង មិនគួរ​ផូស​ផ្សាយ​ពី​នាង​ទេ​។

អ្នកនាង ធី សុវណ្ណ​ថា បញ្ជាក់​ជាថ្មី​ម្តង​ទៀត​ថា ”​ខ្ញុំ​មិនដែល​គិត មិនដែល​ស្រមៃ ទៅ​គាំទ្រ​លោក រឺ​ធ្វើ​យុវជន​បន្តវេន​ពី​លោក​ទេ ឬ ​ទៅ​ធ្វើជា​យុវជន​ប្រឆាំង​ដូច​មុន​ទេ ព្រោះ​ខ្ញុំ​បាន​យល់ដឹង​យ៉ាងច្បាស់ ពី​គុណ​តម្លៃ​សន្តិភាព បានឃើញ​ប្រទេស កំពុង​អភិវឌ្ឍន៍​ជា​បន្តបន្ទាប់ ពិសេស​បាន​កំពុង​កែទម្រង់​ភាព​អសកម្ម ជាច្រើន​។ សូម​លោក បំភ្លេច​ខ្ញុំ​ចោល​ចុះ កុំ​រំលឹក​ពី​ខ្ញុំ កុំ​រំខាន​ខ្ញុំ​ទៀត ខ្ញុំ​សុំ​រស់នៅ​ធម្មតា ជីវភាព​សាមញ្ញ ខ្ញុំ​ចូលរួម​ជួយ​ប្រជាជន​មូលដ្ឋាន ជួយ​ប្រទេសជាតិ​តាម​លទ្ធភាព​តិចតួច​របស់ខ្ញុំ​”​។

សូមបញ្ជាក់ថា ការឆ្លើយតប​របស់ អ្នកនាង ធី សុវណ្ណ​ថា បានលើកឡើង​បន្ទាប់ពី លោក សម រ​ង្ស៉ី បាន​បង្ហោះ​សារ​នៅលើ​ហ្វេ​ស​បុក កាលពី​ម្សិលមិញ ដោយ​ស្នើឱ្យ​ក្រុមហ៊ុន Line បញ្ជាក់​អំពី​សារ​៤០០​ទំព័រ ដែល​សារ​នេះ​លោក សម រ​ង្ស៉ី បាន​ចោទប្រកាន់ថា ជា​សារ​ឆ្លើយឆ្លង​រវាង សម្តេច​តេ​ជោ ហ៊ុន សែន និង​អ្នកនាង​ធី សុវណ្ណ​ថា ដោយបាន​ចោទប្រកាន់ សម្តេច​តេ​ជោ ហ៊ុន សែន ថា បាន​យកលុយ​១​លាន​ដុល្លារ ទៅ​សូកប៉ាន់​អ្នកនាង ធី សុវណ្ណ​ថា ដើម្បីឱ្យ​នាង​ធ្វើបាតុកម្ម​ប្រឆាំង​គណបក្ស​សង្គ្រោះ​ជាតិ​។

ដោយសារ​តែ​ការ​ចោទ​នេះ កាលពី​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៧ សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ផ្តន្ទាទោស លោក សម រ​ង្ស៉ី ដោយ​ផាកពិន័យ​ប្រាក់​ចំនួន ១០​លាន​រៀល និង​បង្គាប់​ឱ្យ​សងជំងឺចិត្ត​ជូន​ដើមបណ្តឹង គឺ​សម្តេច​តេ​ជោ ហ៊ុន សែន ចំនួន​៤​ពាន់​លាន​រៀល ក្នុង​សំណុំរឿង​បទ​បរិហារកេរ្តិ៍​នេះ​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម