Connect with us

ព័ត៌មានជាតិ

លោក ឃឹម ហ្វីណង់ កោតសរសើរគណៈគ្រប់គ្រង និងអាជីវករផ្សារបន្ទាយស្រីដែលបានរៃអង្គាស​ប្រាក់ជួសជុលផ្សារឡើងវិញ

បានផុស

នៅ

លោក ឃឹម ហ្វីណង់ អភិបាលស្រុកវ័យក្មេង នៃគណៈអភិបាលស្រុកបន្ទាយស្រី បានធ្វើការកោត​សរសើរ​ចំពោះគណៈគ្រប់គ្រងផ្សារបន្ទាយស្រី និងបងប្អូនអាជីវករផ្សារទាំងមូល ដែលបាន​ស្រុះ​ស្រួល​គ្នារៃអង្គាសប្រាក់យកមកជួសជុលកែលម្អផ្សារ ក្រោយផ្សារមួយនេះមានសភាពចាស់​ទ្រុឌ​ទ្រោម ដំបូល​លិច​ធ្លុះធ្លាយ និង​តូចចង្អៀត​ស្ទើរតែ​រកតែ​ផ្លូវ​ដើរ​មិន​ចង់បាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឃឹម ហ្វីណង់ បានឡើកឡើងថា ​ទីបំផុត​អ្នកផ្សារ​បន្ទាយស្រី​អាចធ្វើ​បាន​ដោយ​ខ្លួនឯង​ ថវិកា​រាប់​ម៉ឺន​ដុល្លារ​ត្រូវបាន​គណៈ​គ្រប់គ្រង និង​បងប្អូន​អាជីវករ​នៅក្នុង​ផ្សារ​ទាំងមូល​ស្រុះស្រួល​រៃអង្គាស​គ្នា​យកមក​ជួលជុល​កែលម្អ​ផ្សារ​ដែល​ធ្លាប់តែ​ចាស់​ទ្រុឌទ្រោម ដំបូល​លិច​ធ្លុះធ្លាយ និង​តូចចង្អៀត​ស្ទើរតែ​រកតែ​ផ្លូវ​ដើរ​មិន​ចង់បាន​មួយ​នេះ​ឡើងវិញ ក្នុងឱកាស​ដ៏​កម្រ​ដែល​ផ្សារ​នេះ​ត្រូវបាន​ផ្អាក​សកម្មភាព​ដោយសារ​មាន​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ និង​ស្របទៅតាម​ការអំពាវនាវ​របស់​រដ្ឋបាល​ស្រុក​។​

ក្នុងនាម​ជា​អភិបាល​នៃ​ស្រុកទេស​ចរណ៍​មួយ ខ្ញុំ​ពិតជា​មាន​មោទកភាព​យ៉ាងខ្លាំង​ចំពោះ​សមិទ្ធិផល​ថ្មី​ដែល​កើតឡើង​ដោយសារ​សហគមន៍​ខ្លួនឯង​មួយ​នេះ ដែល​មិន​ត្រឹមតែ​បាន​ជួយ​លើកមុខ​លើក​មាត់​របស់​ស្រុក​បន្ទាយស្រី​នោះទេ តែ​ថែមទាំង​បានបង្ហាញ​ពី​វប្បធម៌​ចូលរួម​សហការ​យ៉ាង​ផុសផុល​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ​ទៅលើ​ការងារ​ដើម្បី​ប្រយោជន៍​រួម​របស់​សហគមន៍ និង​ជំនឿ​ទុកចិត្ត​មកលើ​អាជ្ញាធរ​នៅក្នុង​មូលដ្ឋាន​។

ឆ្លៀតឱកាស​នេះដែរ ខ្ញុំ​ក៏​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​អាជ្ញាធរ​ជាតិ​អប្សរា ​ដែល​បានផ្តល់​ការអនុញ្ញាត​ទៅលើ​សំណើរ​របស់​រដ្ឋបាល​ស្រុក​បន្ទាយស្រី ដើម្បី​បើកផ្លូវ​ឱ្យ​សំណង់​ផ្សារ​សហគមន៍​មួយ​នេះ​អាច​ដំណើរការ​ជួសជុល​កែលម្អ​ឡើងវិញ​បាន​៕

អត្ថបទ៖ សុខុម​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម