Connect with us

ព័ត៌មានជាតិ

​បាត់ដំបង​ មាន​តំំបន់​ទេសចរ ១១១ ទីតាំង ចង់ទៅលេង​មិន​ខ្វះកន្លែង​ដើរ

បានផុស

នៅ

ខេត្តបាត់ដំបង÷ យោងតាមរបាយការណ៍ពីមន្ត្រីនៃមន្ទីរទេសចរណ៍ខេត្តបាត់ដំបង​បានឲ្យដឹងថា ខេត្តបាត់ដំបងមានវិសាលភាពរមណីយដ្ឋាននិងគោលដៅទេសចរណ៍ទូទាំងខេត្តមានចំនួន១១១ទីតាំងក្នុងនោះ រមណីយដ្ឋានទេសចរណ៍​មាន​ចំនួន ​២០​ ទីតាំង សហគមន៍និងអេកូទេសចរណ៍មាន ០៤ទីតាំង គោលដៅទេសចរណ៍មាន៥៤ទីតាំង ទេសចរណ៍សាសនា​មាន​ ២៩ ​ទីតាំង និង​កសិទេសចរណ៍មាន០៤ទីតាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះរមណីយដ្ឋានទេសចរណ៍ទាំង២០ទីតាំងក្នុងនោះ រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រមានចំនួន០៥ទីតាំង រមណីយដ្ឋានប្រវត្តិសាស្ត្រកែច្នៃមាន ០១ ទីតាំង រមណីយដ្ឋានវប្បធម៌ធម្មជាតិមាន ០១ ទីតាំង រមណីយដ្ឋានធម្មជាតិកែច្នៃមាន​១០​ទីតាំង និងកីឡាទេសចរណ៍មាន០៣ទីតាំង។

រមណីយដ្ឋានសំខាន់ៗទាំង២០ទីតាំងខាងលើនេះមានដូចជា÷

-រមនីយដ្ឋានប្រាសាទបាណន់
-ប្រាសាទឯកភ្នំ
-ប្រាសាទស្នឹង
-ប្រាសាទបាសែត
-ភ្នំសំពៅ
-អាងកំពីងពួយ
-ល្អាង១០០ភ្នំប្រាំពីរ
-ទឹកធ្លាក់ចំការស្វាយ
-ចំការមៀន
-ទឹកធ្លាក់ថ្មដាចំការទុរេន
-ស្ទឹងថ្វាក
-ចំការទុរេនអូរតង
-ទឹកធ្លាក់ភ្នំកំពូល
-ទឹកពុះកំរៀង
-ទឹកធ្លាក់៥៣ភ្នំព្រឹក
-នគរជាភ្នំព្រឹក
-សួនទឹកសុភមង្គល
-ឡូរីជើងភ្នំសំពៅ
-វាលចម្បាំងខេមសាយនិងរមនីយដ្ឋានដាយមិនរីសត។

សហគមន៍និងអេកូទេសចរណ៍មាន០៤ទីតាំងរួមមាន សហគមន៍អេកូទេសចរណ៍ព្រែកទាល់ សហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំ សហគមន៍ទេសចរណ៍វប្បធម៌វត្តគរ និងសហគមន៍អេកូទេសចរណ៍តាតោកអូរក្រូច។

ក្រៅពីនេះមានគោលដៅទេសចរណ៍មាន៥៤ទីតាំងក្នុងនោះមានដូចជា ទីតាំងទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រ​៥​ទីតាំង ទេសចរណ៍សិល្ប:មាន៤ទីតាំង ធម្មជាតិកែច្នៃមាន១១ទីតាំង ធម្មជាតិមាន១១ទីតាំង កែច្នៃ៩ទីតាំង ផលិតគាំទ្រទេសចរណ៍៨ទីតាំង ផ្សារទេសចរណ៍៣ទីតាំង និងទេសចរណ៍ប្រវត្តិសាស្ត្រ៣ទីតាំង រួម​ទាំង​រមណីយដ្ឋានទេសចរណ៍សាសនាចំនួន២៩ទៀតផង។

លោក ហម អរុណ ប្រធានការិយាល័យគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ខេត្តបានបញ្ជាក់ថា ទីតាំងទេសចរណ៍ទាំង​១១១ ទីតាំង មន្ទីរបានរៀបចំតែ២៣ទីតាំងប៉ុណ្ណោះ។ តែទីតាំងខ្លះដែលខាងមន្ទីរមិនទាន់រៀបចំ ក៏បានទាញអារម្មណ៍អ្នកទេសចរចូលកម្សាន្តផងដែរ។

បើ​មន្រ្តី​រូប​នេះបន្ត​ថា អនាគតខាងមុខខាងមន្ទីរនឹងរៀបចំបន្តបន្ទាប់ទៀតដើម្បីទាក់ទាញកំណើនភ្ញៀវទេសចរ ក៏​ដូចជា​ដើម្បីលើកកម្ពស់មុខមាត់ខេត្តបាត់ដំបង។

ខេត្តបាត់ដំបង​ជា​ខេត្ត​មាន​ទឹកដីធំ​ទូលាយ​ជាប់​លំដាប់ទី៥ (១១ ៧៤៨គីឡូម៉ែត្រការ៉េ) ស្ថិតនៅទិសពាយ័ព្យ​ដែល​មានព្រំប្រទល់ខាងជើងជាប់ខេត្តបន្ទាយមានជ័យ ខាងលិចជាប់ខេត្តប៉ៃលិន និងព្រះរាជាណាចក្រថៃ (ខេត្តច័ន្ទបុរី ត្រាតនិងស្រះកែវ) ខាងកើតជាប់ខេត្តសៀមរាប និងបឹងទន្លេសាប ខាងត្បូងជាប់ខេត្តពោធិ៍សាត់។ ខេត្តបាត់ដំបងមាន​ក្រុង ១ និង​ស្រុក​ចំនួន ១៣ មាន​ប្រជាជនសរុប១,៣២៩,៣៨៦(ឆ្នាំ២០២០)ស្មើនឹង២៨៤,៣៩៩គ្រួសារ៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤២ នាទី មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៤ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម